ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាឲ្យប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ និងល្បែងភ្នាល់អនឡាញគ្រប់ប្រភេទគ្មានច្បាប់អនុញ្ញាត

អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាឲ្យប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ និងល្បែងភ្នាល់អនឡាញគ្រប់ប្រភេទគ្មានច្បាប់អនុញ្ញាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានប្រាប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលជាបញ្ហាធ្វើឲ្យមានរាំងស្ទះដល់ការអភិវឌ្ឍ ទៅថ្ងៃអនាគត។

ការថ្លែងរបស់លោកអភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ លោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានល្អប្រសើ។

បន្ថែមលើសពីនេះ លោកអភិបាលខេត្តផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត។
*២៖ រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ។
*៣៖ រដ្ឋបាលក្រុង ស្រុកត្រូវពង្រឹង និងតាមដានអំពីព័ត៌មាននៅតាមបណ្តាញសង្គមដែលកើតមានឡើងនូវក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវមានប្រតិកម្មឆ្លើយតបដោយភាពត្រឹមត្រូវចំពោះព័ត៌មានណាដែលផ្សាយមិនពិត ក្នុងនោះត្រូវទទួលយកនូវព័ត៌មានណាដែលរិះគន់ក្នុងន័យស្ថាបនា។
*៤៖ អាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ពិសេសទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។
*៥៖ រដ្ឋបាលក្រុង ស្រុក ត្រូវជម្រុញដល់អាជ្ញាធរមូលដ្ឋានបន្តតាមដានជនឆ្លៀតឱកាស ដែលមានសកម្មភាពទន្ទ្រានយកដីរដ្ឋ ដូចជាដីចំណី បឹង ព្រែក ទន្លេ ជាដើម ត្រូវធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
*៦៖​ អាជ្ញាធរក្រុង ស្រុក ត្រូវបន្តតាមដានទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធដែលជាបញ្ហាធ្វើអោយមានរាំងស្ទះដល់ការអភិវឌ្ឍទៅថ្ងៃអនាគត។
*៧៖ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្មខេត្ត ត្រូវបន្តតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវត្រៀមលក្ខណៈរកប្រភពទឹកក្នុងការជួយសង្គ្រោះស្រូវក្នុងករណីខ្វះខាតទឹក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.