ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​ព្រះ​មេគណ​ខេត្ត ប្រារព្ធ​អបអរសាទរ​ពិធី​បុណ្យ​មាឃបូជា នៅ​វត្ត​កែវ​វិជ័យ

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​ព្រះ​មេគណ​ខេត្ត ប្រារព្ធ​អបអរសាទរ​ពិធី​បុណ្យ​មាឃបូជា នៅ​វត្ត​កែវ​វិជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​ព្រះ​មេគណ​ខេត្ត នា​ថ្ងៃ​សៅរ៍​១៥​កើត និង​ថ្ងៃ​អាទិត្យ ១​រោជ ខែ​មាឃ ឆ្នាំថោះ​បញ្ច​ស័ក ព​.​ស​២៥៦៧​ត្រូវ​នឹង​ថ្ងៃទី​២៤-២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា តាម​ទំនៀមទម្លាប់​បែប​ព្រះពុទ្ធសាសនា​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ធំៗ ចំនួន​៣ គឺ ១-​ចតុរង្គសន្និបាត​ប្រកបដោយ​អង្គ​បួន ២-​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​និង ៣-​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះ​សមណ​គោត្ត​ម ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខា​រ​។​

​ពិធីបុណ្យ​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​វត្ត​កែវ​វិជ័យ ស្ថិតក្នុង​ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​បាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ប្រមាណ​ជាង​១០០០​អង្គ​/​នាក់​។​

​ព្រះ​ព្រហ្មា​ភិរ័ត កែវ កន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ពោធិ​វស្សា​វិមល​មេគណ​ខេត្ត និង​ជា​ព្រះចៅអធិការ​វត្ត​កែវ​វិជ័យ មាន​សង្ឃដីកា​ឱ្យដឹងថា ឆ្នាំ​នេះ​វត្ត​កែវ​វិជ័យ ក៏​ដូច​បណ្តា​វត្ត​នានា​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​បុណ្យ​មាឃបូជា​នេះ​ឡើង ក្នុង​គោលបំណង រំលឹក​ដល់​ព្រឹត្តិការណ៍​ធំ​៣​។​

​បុណ្យមាឃបូជា​ត្រូវបាន​ចាត់ទុក​ថា គឺជា​បុណ្យ​សាសនា​ដ៏​ធំ​មួយ​ហើយ តែងតែ​បាន​រៀបចំ​ធ្វើ​នៅ​តាម​ទី​វត្ត​អារាម​ជា​រៀងរាល់ឆ្នាំ មិន​ដែល​ខកខាន ក្នុងន័យ​ចូលរួម​ថែរក្សា និង​ប្រកាន់ខ្ជាប់​នូវ​ទំនៀម​ទំលាប់ និង​មាន​ទឹកចិត្ត​ជ្រះថ្លា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា រួបរួម​សហការ​សាមគ្គី​គ្នា ប្រារព្ធ​អបអរសាទរ​ពិធី​បុណ្យ​មាឃបូជា មាន​ភាពរលូន​។​

​ព្រះ​មេគណ​មាន​សង្ឃដីកា​ថា ដោយ​យល់ឃើញ​ពី​គុណ​តម្លៃ នៃ​បុណ្យ​មាឃបូជា​នេះហើយ បាន​ជា​នៅ​គ្រប់​វត្ត​អារាម បានរួម​គ្នា​ប្រារព្ធ​ពី​ធី​នេះ​យ៉ាង​អធិ​អធម ដើម្បី​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​កាន់តែ​ទូលំទូលាយ ទៅដល់​ពុទ្ធបរិស័ទ ថា​តើ​យើង​បាន​ធ្វើ​អ្វីខ្លះ សម្រាប់​ខ្លួនឯង គ្រួសារ និង​សហគមន៍​របស់​យើង ដូចនេះ​ពុទ្ធបរិស័ទ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ត្រូវតែ​ចូលរួម​ថែរក្សា​សាសនា វប្បធម៌ ប្រពៃណី​នេះ​ឱ្យបាន​ខ្ជាប់ខ្ជួន ប្រយោជន៍​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត បានឃើញ បានដឹង បាន​យល់ និង​គោរព​ប្រតិបត្តិ​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​សម្តែង​កោតសរសើរ ដល់​ព្រះ​មេគណ​ខេត្ត ព្រះ​មន្ត្រី​សង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពុទ្ធបរិស័ទ​ទីជិត​ទី​ឆ្ងាយ ដែល​បាន​និមន្ត និង​អញ្ជើញ​ចូលរួម ក្នុង​កម្មវិធី​បុណ្យមាឃបូជា គឺជា​បុណ្យ​សាសនា​ដ៏​ធំ​មួយ និង​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ​។ ឯកឧត្តម​បាន​បញ្ជាក់ថា បុណ្យ​មាឃបូជា គឺធ្វើឡើង​ក្នុង​គោលបំណង​រម្លឹក​ព្រឹត្តិការណ៍​ធំ​៣ គឺ​ច​រង្គ​សន្និបាត​សង្ឃ​ប្រកប​ដោយ​អង្គ​បួន ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ និង​ថ្ងៃ​ដែល​ព្រះ​សមណ​គោត្ត​ម ទ្រង់​ដាក់​ព្រះជន្ម​យុ​សង្ខា​រ​។ ពិធី​បុណ្យ​ដែល​បាន​ដំណើរការ​យ៉ាង​រលូន​នេះ ដោយសារ​សង្គមជាតិ​យើង​មាន​សន្តិភាព ស្ថេរភាព​ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ជំនះ​នូវ​រាល់​ឧបសគ្គ និង​អភិវឌ្ឍន៍​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

​ឯកឧត្តម​សង្ឃឹមថា ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ គ្រប់​ទី​វត្ត​អារាម និង​ពុទ្ធបរិស័ទ​ទាំងអស់ បន្ត​ពង្រឹង​ពង្រីក​លើកស្ទួយ ថែរក្សា​នូវ​ទំនៀមទម្លាប់ ប្រពៃណី គោរព​នូវ​ពុទ្ធឱវាទ ដោយ​នាំ​គ្នា​រក្សាសីល ទាំង​សីល​៥ និង​ទាំង​សីល​៨ គឺ​ស្វែងរក​សភាវៈ ប្រាសចាក​ទុក្ខ មិន​មាន​សេចក្តី​ទុក្ខ​មិន​មាន​បញ្ហា​នៅក្នុង​ផ្លូវចិត្ត មានន័យ​ថា ស្មើ​នឹង​ពាក្យ​ថា សន្តិ​គឺ​សេចក្តី​ស្ងប់ បង្រៀន​ឱ្យ​ពុទ្ធសាសនិក​ខិតខំ​ប្រឹងប្រែង​បង្កើត​សន្តិភាព​សង្គម និង​ពិភពលោក​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ចូលរួម​ថវិកា​ទ្រទ្រង់​ដល់​ដំណើរ​កម្មវិធី ចំនួន​១០​លាន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.