ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

​ខេត្ត​បន្ទាយមានជ័យ លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥, គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៤៦៦​សំឡេង

​ខេត្ត​បន្ទាយមានជ័យ លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥, គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៤៦៦​សំឡេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ដំណើរការ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​បង្ហាញ​លទ្ធផល​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៤៦៦​សំឡេង​, គណបក្ស​ឆន្ទៈ​ខ្មែរ ទទួលបាន​៦៩​សំឡេង និង​គណបក្ស​កំលាំង​ជាតិ ទទួលបាន​៤​សម្លេង​។ នេះ​បើ​តាម​ការបញ្ជាក់ របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដ​បន្ទាយមានជ័យ​។​

​ថ្លែង​ប្រាប់​មក​បណ្ដាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ឯកឧត្តម អ៊ុំ រាត្រី បាន​បញ្ជាក់ទៀតថា ចំពោះ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានា​បាន​ល្អ បិទ​បញ្ចប់​ការបោះឆ្នោត ដោយ​ជោគជ័យ ក្នុង​បរិយាកាស​ល្អប្រសើរ ពុំ​មាន​គណបក្ស​ណាមួយ​ជំទាស់ ឬក៏​មាន​ការគំរាមកំហែង អំពើហិង្សា​អ្វី​នោះឡើយ​។​
​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​អាទិត្យ ១​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ប្រទេស​កម្ពុជា រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥​។​

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ មាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៉ិនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​

សម្រាប់​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ សមាជិក​សភា​ក្នុង​តំណែង​ចំនួន ១២៥​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ក្នុង​តំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧​រូប ស្រី ២,៥៨៤​រូប​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.