ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អ្នកសារព័ត៌មាន ប្រមាណ​ជិត ១០០​នាក់ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការរាយការណ៍ និងសរ​សេរព័ត៌មាន​ដោយ​វិជ្ជាជីវៈ​”

​អ្នកសារព័ត៌មាន ប្រមាណ​ជិត ១០០​នាក់ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការរាយការណ៍ និងសរ​សេរព័ត៌មាន​ដោយ​វិជ្ជាជីវៈ​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​ទូទាំង​ប្រទេស​ប្រមាណ​ជិត ១០០​នាក់ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការរាយការណ៍ និសរ​សេរព័ត៌មាន​ដោយ​វិជ្ជាជីវៈ​” ដើម្បី​ពង្រឹង​សមត្ថភាព​លើ​វិជ្ជាជីវ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​សមាគម​សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ) សហការ​ជាមួយ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន ដែល​មាន​រយៈពេល​២​ថ្ងៃ​។

​សម្រាប់​វគ្គ​សិក្សា​ខាងលើនេះ បាន​ផ្តោត​លើ​របៀប​ការរាយការណ៍​ព័ត៌មាន របៀប​នៃ​ការចាប់​មុំ របៀប​សួរ​សំណួរ និង​ជំនាញ​នៃ​ការថតរូប ជា​ពិសេស​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤-២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ស្ថិតនៅ​ស្នាក់ការ​កណ្តាល​សមាគម AE MSJ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ) បាន​លើកឡើង​ថា សមាគម​បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការរាយការណ៍ និសរ​សេរព័ត៌មាន​ដោយ​វិជ្ជាជីវៈ​” ក្នុង​គោលបំណង​ចូលរួម​ពង្រឹង​ការបញ្ចេញមតិ ជាពិសេស លើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​បញ្ចុ​កោណ​-​ដំណាល់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល អណ្តិ​តទី​៧ នៃ​រដ្ឋសភា​។ លោក​បណ្ឌិត​បាន​បន្ថែម​ទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ ក៏​មាន​ការចូលរួម​សហកា​រ​ពី​លោក​សាស្ត្រ​ចារ្យ​ជំនាញ​ផ្នែក​សារព័ត៌មាន មឿន ឈាង​ណា​រិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន​។

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​លើកឡើង​ទៀត​ថា ដោយ​មើលឃើញ​បរិបទ​បច្ចុប្បន្ននេះ វិស័យ​សារព័ត៌មាន​កំពុងមាន​ការរីកចំរើន​ក្នុង​យុគ្គសម័យ​ឌីជីថល ៤.០ ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ដូច្នេះ​បងប្អូន​អ្នកសារព័ត៌មាន​ត្រូវតែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​ឱ្យ​ទាន់​សម័យកាល និង​ចូលរួម​ក្នុង​កិច្ច​ការងារ​បម្រើ​សង្គម​តាមរយៈ​ការសរសេរ​អត្ថបទ​ព័ត៌មាន​គ្រប​ប្រភេទ ដើម្បី​ពាំនាំ​នូវ​ទុក​លំបាក ភាព​អសកម្ម​ក្នុងសង្គម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នង​សហគមន៍​ជូន​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ថ្នាក់ដឹកនាំ​បាន​ជ្រាប ដើម្បី​ស្វែងរក​ដំណោះស្រាយ ជាពិសេស​ចូល​ផ្សព្វផ្សាយ​នូវ​សមិទ្ធិផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រច​បាន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ជ្រូត​ជ្រាប​ផងដែរ​។

​លោក​ប្រធាន​សមាគម AE MSJ បានបញ្ជាក់​ថា គិត​ត្រឹម​វគ្គ​នេះ សមាគម​បាន​បើក​វគ្គ​បណ្តុះបណ្តាល និង​ធ្វើ​សិក្ខាសាលា​បាន​ចំនួន ០៦​លើក ដោយ​មាន​ការចូលរួម​សំណាក់​បងប្អូន​អ្នកសារព័ត៌មាន​មកពី​គ្រប់​អង្គភាព​រាជ​នី ខេត្ត​រាប់រយ​នាក់​ហើយ​នៅ​ថ្ងៃ​អ​នា​គត់​សមាគម​នឹង​វិវត្តន៍​ខ្លួន​ឱ្យក្លាយ​ទៅ​កន្លែង​បណ្តុះបណ្តាល​អាជីព​សារព័ត៌មាន​តែ​ម្តង​។

​សូមជម្រាបថា សិក្ខាកាម​ដែល​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការរាយការណ៍ និសរ​សេរព័ត៌មាន​ដោយ​វិជ្ជាជីវៈ​” ប្រមាណ​ជិត ១០០​នាក់ វាគ្មិន​ក្នុង​វគ្គ​នេះ រួមមាន លោក​សាស្ត្រាចារ្យ មឿន ឈាន​ណា​រិទ្ធ ទីប្រឹក្សា​ក្រសួងព័​ត៌មនា និង​ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក​សាស្ត្រាចារ្យ ស៊ី ប​រិញ្ញា បង្រៀន​ពី​របៀប​រាយការណ៍ និង​សរសេរ​ព័ត៌មាន លោក​សាស្ត្រាចារ្យ ស៊ុយ សុធា បង្រៀន​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន លោក​យី ជី​វីន បង្រៀន​ជំនាញ​ផ្នែក​ថត​វីដេអូ និង​លោក ហេង ស៊ី​និត្យ បង្រៀន​របៀប​ថតរូប​សន្លឹក​។ ក្រោយ​ពេល​បញ្ចប់​វគ្គ​សិក្ខាកាម​នឹង​ទទួលបាន​វិញ្ញា​ប័ណ្ណបញ្ជាក់​ការសិក្សា និង​អ្នក​ដែល​ឆ្នើម​ចំនួន​០៥​នាក់ នឹង​ទទួលបាន​ប័ណ្ណសរសើរ​ពី​សមាគម​បន្ថែម​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.