ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​៖ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​ទេវតា​បាច​ផ្កា មាន​លេខ​រៀង​ទី​១ គឺ​ដើម្បី​អនាគត​កម្ពុជា​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​៖ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​ទេវតា​បាច​ផ្កា មាន​លេខ​រៀង​ទី​១ គឺ​ដើម្បី​អនាគត​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តាំផ្ញើ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់ ត្រូវ​ថែទាំ​សុខភាព និង​ត្រៀម​ឯកសារ​សម្រាប់​យក​ទៅ​បោះឆ្នោត និង​បាន​អំពាវនាវ​ឱ្យ​សមាជិក សមាជិកា​ទាំងអស់ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​ទេវតា​បាច​ផ្កា មាន​លេខ​រៀង​ទី​១ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ ដើម្បី​អនាគត​កម្ពុជា​។ ការ​ផ្តាំផ្ញើ​នេះ ក្នុង​ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ដែល​មាន​សមាជិក​ចូលរួម ជាង​១.០០០​នាក់ មក​ពី​ក្រុង​ស្រុក​ទាំង​៨ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង ​។​

​ថ្លែង​ក្នុង​ឱកាស​នេះ សម្តេច​អនុប្រធាន​គណបក្ស ថ្លែងអំណរគុណ​ដល់​គណៈ​កម្មា​ធិ​ការ​គណបក្ស​ខេត្ត គណបក្ស​ក្រុង​-​ស្រុក ក្រុមប្រឹក្សា សង្កាត់​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដែល​បាន​ខិតខំ​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ច្រើន​នៅ​ទូទាំង​ខេត្ត ក្នុងនោះ​ការអនុវត្ត​គោលនយោបាយ អភិវឌ្ឍន៍​ឃុំ​-​សង្កាត់​ឆ្នាំ​២០២២-២០២៧ បម្រើឱ្យ​ផលប្រយោជន៍​របស់​ប្រជាជន និង​សង្គមជាតិ​ពិតៗ ដែល​នេះ គឺជា​មូលដ្ឋាន​សម្រាប់​ឱ្យ​គណបក្ស​ឈាន​ទៅ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ជ​កោណ​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​បន្តវេន អាណត្តិ​ទី​៧ ដឹក​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដែល​មាន​បាវចនា ចំនួន​៥​គឺ «​កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង​ចីរភាព និង​មាន​អាទិភាព​គន្លឹះ​ចំនួន​៥​គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​» ដែល​ជា​គ្រឹះ និង​ជា​មធ្យោបាយ​សំខាន់ៗ​នៃ​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៥០​។

​សម្តេច​អនុប្រធាន​គណបក្ស​ក៏​បាន​ផ្តាំផ្ញើរ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់ ត្រូវ​ថែទាំ​សុខភាព និង​ត្រៀម​ឯកសារ​សម្រាប់​យក​ទៅ​បោះឆ្នោត និង​បាន​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា​ទាំងអស់ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​ទេវតា​បាច​ផ្កា មាន​លេខ​រៀង​ទី​១ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ ដើម្បី​អនាគត​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​ឯកឧត្តម អ៊ុយ ថន ប្រធាន​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​គណបក្ស​ខេត្ត​ស្វាយរៀង បាន​លើកឡើង​ថា សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត​មាន​ចំនួន ៥២៣​រូប នារី​១៣៦​រូប​។ ក្នុងនោះ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៤២៣​រូប ស្ត្រី​១២៥​រូប​។​

​សូមបញ្ជាក់​ថា សម្រាប់​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ រយៈពេល​១៤​ថ្ងៃ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គឺ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ក្រោម​បរិយាកាស​ល្អប្រសើរ គ្មាន​អំពើហិង្សា​កើតឡើង​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.