ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពិធី​បុណ្យ​មាឃបូជា​

ពិធី​បុណ្យ​មាឃបូជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង : នៅ​រសៀល​ថ្ងៃ​សៅរ៍ ១៥ កើត ខែ​មាឃ ឆ្នាំ ថោះ បញ្ច​ស័ក​ ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃ ទី ២៤ ខែ កុម្ភៈ​ឆ្ន្នាំ ​២០២៤ ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រៃ​តា​អី​ព្រះនាម ព្រះ​វិសុទ្ធ​មុនី សៅ ភួន​បាន​រៀបចំ​ពិធី​បុណ្យ​មាឃបូជា​ដើម្បី​រំលឹក​ព្រឹត្តិការ ៣ យ៉ាង​គឺ ៖​
​ទី​១.​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ធ្វើ​ចតុរង្គ​មហាសន្និបាត​
​ទី​២.​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ឱវាទ​បា​តុ​មោក​ដល់​ភាវៈ​ភិក្ខុ​។​
​ទី​៣.​រំលឹក​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខា​រ ។​

​កម្មវិធី​បុណ្យ​នេះ​ប្រារព្ធ​ធ្វើ​នៅ​ទី​វត្ត​អារាម​វត្ត​ព្រៃត្អី​ស្ថិតនៅ​ភូមិ តា​ប៉ោយ ឃុំ ព្រៃ​អី​ស្រុក​ស្វាយទាប​ខាត់​ស្វាយរៀង​
​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​រួមមាន​ព្រះសង្ឃ​លោក​គ្រូអាចារ្យ​គណៈកម្មការ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​រួមជាមួយ​អាជ្ញាធរ​ដែនដី លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ លោកគ្រូ​អ្នកគ្រូ​សិក្សានុសិស្ស និង​ក្រុម​យុវជន​ឃុំ​ជា​ច្រើន កុះករ ។​

​បើ​តាម​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាន​មាន​សង្ឃដីកា​ថា​យើង​បាន​ជួបជុំ​ធ្វើ​បុណ្យ​ធ្វើ​ទាន​នាពេលនេះ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​ពេញ​ផ្ទៃ​ប្រទេស​ក្រោម​ការដឹកនាំ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​អ្នក​បន្តវេន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ឈានទៅរក​ភាព​សំបូរ​រុងរឿង​ព្រះអង្គ​បាន​មាន​ពុទ្ធដីកា​បន្តទៀត​ថា​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​នេះ​គឺ​ធ្វើឡើង​នៅ​ថ្ងៃ​តែ​មួយ​ទូទាំង​ប្រទេស​កម្ពុជា​និង​នៅលើ​សកលលោក​ដែល​កាន់​សាសនាព្រះពុទ្ធ ព្រះអង្គ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះសង្ឃ​គ្រប់​អង្គ​លោក​គ្រូអាចារ្យ​គណៈកម្មការ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ទាំងអស់ ព្រម​ទាំង​អាជ្ញាធរ​ដែនដី លោកនាយ​ប៉ុស្តិ៍​ឃុំ​លោកគ្រូ អ្នកគ្រូ សិក្សា​អនុស្ស​និង​ក្រុម​យុវជន​ឃុំ​ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ជួបប្រទះ​តែ​សុភមង្គល​ល្អ វាសនា​ល្អ សុខភាព​ល្អ អាយុ​យឺនយូរ​និង​ទទួល​ជ័យជំនះ​គ្រប់​ភារកិច្ច​ការងារ ​ព្រមទាំង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ​វណ្ណៈ សុខៈ​ពលៈ បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​អនុមោទនា​ពិធី​បុណ្យ​មាឃបូជា សា​ធុ សា​ធុ សា​ធុ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.