ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ភូមិភាគ​៤ ខេត្ត​បាត់ដំបង​

​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ភូមិភាគ​៤ ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ លោក​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ខេត្ត​បាត់ដំបង បាន​អញ្ជើញ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ភូមិភាគ​៤ ខេត្ត​បាត់ដំបង​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​សុភមង្គល​ក្រុង​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី លោក សក់ សេដ្ឋា សមាជិក​គណ​:​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា និង​ជា​អនុប្រធាន​ទី​២ ក្រុមការងារ​បក្ស​ចុះ​មូលដ្ឋាន​ខេត្ត និង​មាន​ការចូលរួម​ពី​សមាជិក​សមាជិកា​រដ្ឋ​សភា​, សមាជិក​គណៈកម្មាធិកា​រ​គណបក្ស ក្រុង ស្រុក លោក លោកស្រី ក្រុមប្រឹក្សា​សង្កាត់​នៅ​ទូទាំង​ខេត្ត និង​អង្គ​បោះឆ្នោត និង​អ្នកពាក់ព័ន្ធ​ចូលរួម​ទូទាំង​ខេត្ត ៣,១៣៦ នាក់​ផង​ដែរ​។​

​បន្ទាប់ពី​បាន​បញ្ចប់​យុទ្ធនាការ​ឃោសនា​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០-២៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៤ ហើយ​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ខាងមុខ​។ ដោយ​អង្គ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្ត​បាត់ដំបង​ទាំង ៦៨៤​រូប (​ក្នុង​នោះ​អ្នកតំណាងរាស្ត្រ​ក្នុង​តំណែង​៨​រូប​និង​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ឃុំ សង្កាត់​៦៧៦​រូប​) ដើម្បី​ត្រៀម​ខ្លួន​បំពេញ​ការបោះឆ្នោត នៅ​ថ្ងៃ​អាទិត្យ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​ខាងមុខនេះ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៣ រសៀល​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.