ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ផែនការ​រៀបចំ​ដែនដី​នៅ​ខេត្ត​ស្វាយរៀង​ឆ្នាំ​២០២៤ – ២០៤៤

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ផែនការ​រៀបចំ​ដែនដី​នៅ​ខេត្ត​ស្វាយរៀង​ឆ្នាំ​២០២៤ – ២០៤៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​៖ សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ស្វាយរៀង​២០២៤ – ២០៤៤ និង​ប្លង់​គោល​ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី​ក្រុង​បាវិត ដែល​បាន​រៀបចំ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​ក្រោម​អធិបតីភាព​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម មាន វណ្ណ​នី អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​

​លោក​អភិបាលរង​ខេត្ត​មាន​ប្រសាសន៍ថា ផ្អែក​តាម​កម្មវិធី​នយោបាយ​សម្រាប់​នីតិកាល​ទី ៧ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេចម​ហាបវ​រធិប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី ១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​បន្ត​ផ្ដោតជាសំខាន់​លើ​របៀបវារៈ​ធានា ប្រសិទ្ធភាព​សមិទ្ធកម្ម តាមរយៈ​ការអនុវត្ត​អភិក្រម ’​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” និង​អភិក្រម ’​ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​”​។​

​លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការពង្រឹង​ការគ្រប់គ្រង និង​ការធ្វើ​ទំនើបកម្ម នគរូបនីយកម្ម សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា រាជ​រដ្ឋា​-​ភិបាល​ផ្ដោត​អាទិភាព​លើ ៥ ចំណុច ដោយ​ក្នុង​នោះ​ការងារ​កសាង​ផែនការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ការពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​កសាង​ផែនការ​រៀបចំ​ដែនដី និង នគរូបនីយកម្ម​ថ្នាក់ក្រុង​-​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ នៅ​ទូទាំង​រាជធានី​-​ខេត្ត ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង និង​ទីប្រជុំជន​សំខាន់ៗ ប្រកប​ដោយ​ភាព​ធន់ និង​សោភ័ណភាព និង​ការរៀបចំ​ទីក្រុង ជាពិសេស ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ទីក្រុង​វៃ​ឆ្លាត ឬ​ទីក្រុង​បៃតង ឬ​ទីក្រុង​ដែល​គួរឱ្យ​ចង់​រស់នៅ គឺជា​កិច្ចការ​ដ៏​ចម្បង​មួយ​ផង​ដែរ ហើយ​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវមាន​ការរៀបចំ​ផែនការ​ឲ្យបាន​ល្អ​ប្រសើ​រ ច្បាស់លាស់ មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ គិតគូរ​បាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​យ​ចក្ខុវិស័យ បម្រើឲ្យ​ផលប្រយោជន៍​រួម ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​រីកចម្រើន​របស់​សង្គម​ជាតិ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​លោក​បាន​បន្ថែមថា ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដែលមាន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី ១ ទាក់ទង​នឹង​ការងារ​រៀបចំ​ដែនដី ប្លង់​គោល​ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី ឱ្យ​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ដ៏​ត្រចះត្រចង់ សម្រាប់​ជា​គុណប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល រដ្ឋបាល​ខេត្ត​ស្វាយរៀង នឹង​ចូលរួម​សហការ សម្របសម្រួល និង​គាំទ្រ​នូវ​រាល់​សកម្មភាព​នានា​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ស្វាយរៀង និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​អនុវត្ត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.