ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ប្រកាស​ជ័យលាភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ឆ្នាំ​២០២៣ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២៤

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ប្រកាស​ជ័យលាភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ឆ្នាំ​២០២៣ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ជ័យលាភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល​ឆ្នាំ​២០២៣ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២៤​។​
​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ប្រកាន់​គោលនយោបាយ​ដដែល តែ​ដាក់​ចំណុច​អាទិភាព និង​យុទ្ធសាស្ត្រ​ថ្មី​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ដឹកនាំ​រដ្ឋ​ឱ្យ​ធ្វើដំណើរ​បាន​ល្អប្រសើរ ត្រូវ​ផ្តោត​លើ​ផល​វិជ្ជមាន ហើយ​កែលំអ​ចំណុច​អវិជ្ជមាន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​ទាំងអស់​ផ្តោត​លើ​គោលដៅ​ចំនួន​ពីរ គឺ​ពង្រីក​សមិទ្ធផល​វិជ្ជមាន​ជូន​ប្រជាពលរដ្ឋ និង​ខិតខំ​វាយតម្លៃ កែលំអ កាត់បន្ថយ​រឿង​អវិជ្ជមាន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ការប្រកួតប្រជែង​ការផ្តល់សេវា​សាធារណៈ​គំរូ នៅ​តាម​សាលារៀន​ក្នុង​កម្រិត​អនុវិទ្យាល័យ និង​សាលាបឋមសិក្សា និង​មណ្ឌល​សុខភាព ហើយ​ថ្ងៃនេះ​គឺជា​ថ្ងៃ ដែល​ត្រូវ​ប្រកាស​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​សម្រាប់​អនុវិទ្យាល័យ សាលាបឋមសិក្សា និង​មណ្ឌល​សុខភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការដំឡើង​ឋានៈ​លោក ហ៊ុន ម៉ា​នី ជា​ឧបនាយករដ្ឋមន្ត្រី ដើម្បី​សម្រួល​ដល់​ឋានានុក្រម​ការងារ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង់ឱ្យ​ផ្តល់​ឱកាស​ដល់​មន្ត្រី​ជំនាញ ចូលរួម​ជួយ​រាជរដ្ឋាភិបាល ក្រោម​ក្របខណ្ឌ​មន្ត្រី​កិច្ចសន្យា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រទេស​ជាច្រើន​កាត់បន្ថយ​ការជ្រើសរើស​មន្ត្រីរាជកា​រ តែ​រើស​មន្ត្រី​កិច្ចសន្យា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ធ្វើ​អ្វី​ក៏ដោយ បើ​គ្មាន​ការតាមដាន គឺ​អត់​ជោគជ័យ​នោះ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នាយករដ្ឋមន្ត្រី បើ​គ្មាន​សិទ្ធិ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ទេ តើ​ធ្វើ​នាយក​រដ្ឋមន្ត្រី​ធ្វើ​អ្វី​?
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គំនិត​ថ្មី មិន​ប្រាកដ​ថា​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​បើ​គ្មាន​គំនិត​ថ្មី គឺ​មិន​សមិទ្ធផល​ថ្មី​នោះ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មើលឃើញ​ថា សុខភាព​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​មាន​ស្ថានភាព​ល្អប្រសើរ ដោយសារ​វិស័យ​សុខាភិបាល​របស់​កម្ពុជា បាន​ល្អប្រសើរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រូពេទ្យ បាន​ធ្វើ​ការងារ​របស់​ទេវតា គឺ​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​ទាំងអស់ ឱ្យ​បន្ត​ប្រឹងប្រែង​ធ្វើកា​រងារ​ទេវតា ជួយ​អាយុជីវិត​មនុស្ស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លើក​ទឹកចិត្ត​គ្រូបង្រៀន និង​គ្រូពេទ្យ​ថា ពិន្ទុ​ពិតប្រាកដ នៅ​លើ​សិស្ស​បាន​ពិន្ទុ​ល្អ អាណា​ព្យាបាល​ពេញចិត្ត និង​អ្នកជំងឺ​ពេញចិត្ត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្មាន​អ្វី​ដែល​រីករាយ​ជាង ឃើញ​មនុស្ស​យើង​បង្រៀន​ទទួលបាន​ជោគជ័យ មនុស្ស​ដែល​យើង​ព្យាបាល បាន​ជាសះស្បើយ​ជួបជុំ​គ្រួសារ​នោះ​ទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.