ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

មន្ទីរ​អប់រំ​ខេត្ត​ប៉ៃលិន បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​២០២២-២០២៣

មន្ទីរ​អប់រំ​ខេត្ត​ប៉ៃលិន បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​២០២២-២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​២០២២-២០២៣ និង​លើក​ទឹសដៅ​បន្ត​សម្រាប់ ឆ្នាំ​សិក្សា​២០២៣-២០២៤ ស្ថិតក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ។​

​ការបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន នាពេលនេះ ធ្វើឡើង​បន្ទាប់​អង្គ​សន្តិ​តបា​ត​បាន​ដំណើរការ​អស់​រយៈពេល​១​ថ្ងៃ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​ដៃគូ​អភិវឌ្ឍន៍ ប្រធានការិយាល័យ​ក្រុង​/​ស្រុក អភិបាលក្រុង​/​ស្រុក ,​លោក លោកស្រី​មន្ទីរ​ជុំវិញ​ខេត្ត និង​លោកគ្រូ អ្នគ្រូ​យ៉ាងច្រើន​កុះករ ។​

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ សន្និបាត​ប្រចាំឆ្នាំ ដែល​មន្ទីរអប់រំ ធ្វើឡើង​នា​ពេល​នេះ ក្នុង​គោលបំណង​បូក​សរុប​វាយតម្លៃ​ការងារ ដែល​បាន​អនុវត្ត​ឆ្នាំ​សិក្សា​កន្លងមក និង​លើក​ទិស​ការងារ សម្រាប់​ឆ្នាំ​សិក្សា​បន្តទៀត​។ លោក​ប្រធាន​មន្ទី ក៍​បាន​គូសបញ្ជាក់ថា​៖ ក្នុង​រយៈពេល​១​ថ្ងៃ​កន្លង​ទៅនេះ បាន​ដំណើរការ​ប្រកបដោយ​ភាពល្អប្រសើរ ដែល​មន្ទីរ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​បាន​ធ្វើ​បទ​អន្តរាគមន៍ អំពី​គម្រោង​សម្រាប់​ការ​អភិវឌ្ឃន៍ ក្នុង​វិស័យ​អប់រំ​រួម មាន​ការកសាង​សាលារៀន បង្គន់​អនាម័យ នៅ​តំបន់​ដាច់​ស្រ​យោល ព្រមទាំង​ការជួយ​ទាំង​សម្ភារ​បង្រៀន សម្ភារ​សិក្សា វិធីសាស្ត្រ​បង្រៀន និង​ដំណើរការ​គ្រប់គ្រង​ទប់ស្កាត់​សិស្ស​បោះបង់​ការសិក្សា ហើយ​សន្និបាត​ក៏​បាន​សិក្សា ពិភាក្សា​លើ​ប្រធានបទ​ពាក់ព័ន្ធ​នានា​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​មានប្រសាសន៍​ក្នុង​ឪ​កាស​នោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖​វិស័យ​អប់រំ​កំពុង​បោះជំហាន ទៅរក​ទម្រង់​នៃ​ការអប់រំ​តាមបែប​ឌីជីថល ដែល​ទម្រង់​នៃ​ការអប់រំ​នេះ កំពុង​ឆ្លើយតប​យ៉ាង​ប្រត្យក្ស ទៅ​នឹង​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ឆ្នាំ​២០២១-២០៣៥ ។ ការ​ប្រែក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព​នាពេលនេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដោយ​យុវជន​យើង​កំពុង​ត្រូវការ​សេវា​អប់រំ​តាម​បែប​ថ្មី​, ទំនើប និង​មាន​គុណភាព​កម្រិត​ខ្ពស់ ជាពិសេស​នៅពេល​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​បណ្តាញ​សង្គម​ជាដើម​។ ការអភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​អប់រំ សិស្សានុសិស្ស និង​ប្រជាជន ក្នុង​ការប្រើប្រាស់ និង​ទទួល​ផល​ពី​បច្ចេកវិទ្យា​ទាំងនេះ ប្រកបដោយ​ប្រសិទ្ធភាព និង​វៃឆ្លាត គឺជា​កត្តា​ចាំបាច់ ដើម្បី​ធានា​នូវ​ឧត្តមភាព​ប្រៀបធៀប​កម្ពុជា​នៅក្នុង​តំបន់ និង​សកលលោក​។​លោកជំទាវ​បណ្ឌិត ក៍​បាន​គូសបញ្ជាក់ថា​៖ ផ្អែក​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ស្វាហាប់ និង​ឈ្លាសវៃ របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​អគ្គ​មគ្គុទ្ទេសក៍​វ័យក្មេង​ដ៏​ឆ្នើម និង​ពោរពេញ​ដោយ​សមត្ថភាព​, ចំណេះដឹង និង​ថាមពល បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដើម្បី​កំណើន​, ការងារ​, សមធម៌​, ប្រសិទ្ធភាព​, និង​ចីរភាព ដោយ​ផ្តោតជាសំខាន់​លើ​ការធានា «​ប្រសិទ្ធភាព​សមិទ្ធកម្ម​» តាមរយៈ​ការអនុវត្ត​អភិក្រម «​ឆ្លុះ​កញ្ចក់​, ងូតទឹក​, ដុស​ក្អែល​, ព្យាបាល និង​វះកាត់​» និង​អភិក្រម «​ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» ជាមួយនឹង​បាវចនា​៥ គឺ​៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ បាន​កំណត់​យក​អាទិភាព គន្លឹះ ៥ គឺ​៖ «​មនុស្ស​, ផ្លូវ​, ទឹក​, ភ្លើង​, និង​បច្ចេកវិទ្យា » សម្រាប់​ឆ្លើយតប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​បរិវត្ត​កម្ម​ឌីជីថល​នៃ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ក៏ដូចជា​ឆ្លើយតប​នឹង​តម្រូវការ ក្នុង​ការលើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច ដែល​ជា​គ្រឹះ និង​ជា​មធ្យោបាយ​ដ៏​សំខាន់ នៃ​ការសម្រេច​បាន​នូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ​២០៥០​។ លោកជំទាវ​អភិបាលខេត្ត ក៍​បាន​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការស្តារ​កសាង និង​អភិវឌ្ឍ​វិស័យ​អប់រំ យុវជន និង​កីឡា​ក្នុង​ខេត្ត​ប៉ៃលិន​យើង តាមរយៈ​ការផ្ដល់​នូវ​ជំនួយ​ឧបត្ថម្ភ និង​ការគាំទ្រ​គ្រប់បែបយ៉ាង​ទាំង​ផ្នែក​សម្ភារ​, ថវិកា និង​បច្ចេកទេស ពិសេស​ការគ្រប់គ្រង និង​ការផ្តល់​សេវា​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ប្រកបដោយ​ភាពរហ័សរហួន និង​ប្រសិទ្ធិភាព នា​ពេលកន្លងមក​។ បន្ថែម​លើ​នេះ​លោក​ជំទាវ​បណ្ឌិត អភិបាលខេត្ត ក៏​បាន​ណែនាំ ដល់​បុគ្គលិក​អប់រំ​ទាំងអស់ ពិសេស​លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា​នានា ត្រូវ​ពង្រឹង​នូវ​ការគ្រប់គ្រង​សាលារៀន ឱ្យមាន​វិន័យ​ល្អ ពិសេស​លើ​គ្រូ​បង្រៀន​តែ​ម្តង​ដើម្បី​ឲ្យ​ប្រព័ន្ធ​អប់រំ ក្នុង​ខេត្ត​កាន់តែ​មាន​ភាពរឹងមាំ និង​ល្អប្រសើរ​បន្ថែមទៀត​។​

​សូមបញ្ជាក់​ថា​៖ ខេត្ត​ប៉ៃលិន សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ មាន​បុគ្គលិក​អប់រំ​សរុប​ចំនួន ៨៦៩​នាក់ ស្រី ៤២១​នាក់ និង មាន​សិស្ស​ទូទាំង​ខេត្ត​សរុប​ចំនួន ២០,១២៧​នាក់ ស្រី​១០,១៦១​នាក់ មត្តេយ្យសិក្សា ២៧​សាលា មាន​សិស្ស​ចំនួន ១,២១៧ នាក់ ស្រី​៦៦៤ នាក់​, បឋមសិក្សា ៥៣​សាលា មាន​សិស្ស​ចំនួន​១,១១២៤ នាក់ ស្រី​៥,៤១៩​នាក់​, អនុវិទ្យាល័យ ៦​សាលា មាន​សិស្ស​ចំនួន ១,៧០១​នាក់ ស្រី​៨៧៦​នាក់​, វិទ្យាល័យ ៣​សាលា មាន​សិស្ស​ចំនួន ៣,៦៩៤​នាក់ ស្រី ២០៥៦​នាក់​, មត្តេយ្យ​សិក្សា​សហគមន៍ ១២​សាលា មាន​សិស្ស​ចំនួន ២៦៣​នាក់ ស្រី ១២៣​នាក់ មត្តេយ្យ​សិក្សា​ឯកជន ១០​សាលា មាន​សិស្ស​ចំនួន ៦១៤​នាក់ ស្រី ២៩៥​នាក់​, បឋមសិក្សា​ឯកជន ១១​សាលា មាន​សិស្ស​ចំនួន ១,៤១៣​នាក់ ស្រី​៦៦៦​នាក់ និង​អនុវិទ្យាល័យ​ឯកជន​១​សាលា មាន​សិស្ស​ចំនួន ១០១​នាក់ ស្រី ៦២​នាក់ ៕​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.