ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​សំណេះសំណាល​ជា​មួយ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ មណ្ឌល​ភូមិភាគ​ទី​៤ ខេត្ត​ប៉ៃលិន​

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​សំណេះសំណាល​ជា​មួយ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ មណ្ឌល​ភូមិភាគ​ទី​៤ ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ មណ្ឌល​ភូមិភាគ​ទី​៤ ខេត្ត​ប៉ៃលិន ។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន លោកជំទាវ​បណ្ឌិត បាន ស្រីមុំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ព្រមទាំង​លោក លោកស្រី សមាជិក​ព្រឹទ្ធសភា អនុប្រធាន​គណបក្ស​ខេត្ត គណបក្ស​ស្រុក និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​ជាច្រើន​រូប​។​

​មានប្រសាសន៍​ក្នុង​ឪ​កាស​នោះដែរ ឯកឧត្តម អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ពាំនាំ​នូវ ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការ​នឹករឭក និង​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា មាន​សម្ដេច​ប្រធាន សម្ដេច​ប្រធានកិត្តិយស និង​ថ្នាក់ដឹកនាំ​ដទៃទៀត នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ចំពោះ​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​ខេត្ត​ប៉ៃលិន​ទាំងអស់ សូម​ប្រកបដោយ​សេចក្តីសុខ នឹង​ទទួលបាន​ជោគជ័យ ក្នុង​ការបោះឆ្នោត នាពេល​ខាងមុខ​នេះ​។​

​ឯកឧត្តម​ប្រធាន ក៍​បាន​សម្ដែង​នូវ​ការគោរព និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក​/​ឃុំ​/​សង្កាត់​ទាំងអស់ ក្នុង​ខេត្ត​ប៉ៃលិន ដែល​កន្លងមក បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការបំពេញ​ភារកិច្ច បម្រើ​ប្រជាជន​នៅតាម​មូលដ្ឋាន​របស់​ខ្លួន បាន​ល្អប្រសើរ​។ ឯកឧត្តម ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ១​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ខាងមុខនេះ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​ជា​ការបោះឆ្នោត​មួយ​ដ៏ មាន​សារៈសំខាន់​ក្រៃលែង​សម្រាប់​បុព្វហេតុ​បន្ត​កសាង និង​ការពារ​មាតុភូមិ​កម្ពុជា​យើង​។

​ពិតមែន​តែ​ការ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជា​ការបោះឆ្នោត​អសកល ប៉ុន្តែ​គឺជា​ការបោះឆ្នោត​ដែល​កើត ចេញពី​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ ព្រោះ​ថា​អ្នកតំណាងរាស្ត្រ និង​សមាជិក ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែលជា​អ្នក​បោះឆ្នោត​ផ្ទាល់ គឺជា​អ្នកតំណាង​ដ៏​ឧត្តុង្គឧត្តម របស់​ប្រជាជន ដែល​បាន ប្រសូត្រ​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​។

​ឯកឧត្តម អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ស្នើសុំ​ឱ្យ​អង្គ​បោះឆ្នោត​ទាំងអស់ ចូលរួម​សហការ ជាមួយ​គណបក្ស​នយោបាយ​ដទៃ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដើម្បី​រក្សា​បរិយាកាស​ន​យោ​បាយ​ល្អប្រសើរ ប្រកបដោយ​សេរី យុត្តិធម៌ សណ្ដាប់ធ្នាប់​ល្អ និង​សុវត្ថិភាព សម្រាប់​ការបោះឆ្នោត ក្នុង​គោលដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។​ជាមួយគ្នានេះ ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ព្រមទាំង​បាន​អំពាវនាវ ទៅ​បោះឆ្នោត និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សញ្ញា​ទេ​តា​ចាច​ផ្កា លេខ​រៀង​ទី​១ នៅលើ​សន្លឹកឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា​។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធានា​នូវ​ជោគវាសនា​ប្រទេសជាតិ ប្រជាជន និង​ខ្លួនឯង​ផ្ទាល់​ផងដែរ​៕​ អត្ថបទ សេន ត​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.