ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​រកឃើញ​ឃាត់ខ្លួន​ ​បុរស​ម្នាក់​ប្រើប្រាស់​អា​-​វុ​-​ធ​ខ្លី​ដោយ​ខុសច្បាប់​ ​ខេត្ត​បាត់ដំបង​,​ស្រុក​ថ្មគោល​

សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​រកឃើញ​ឃាត់ខ្លួន​ ​បុរស​ម្នាក់​ប្រើប្រាស់​អា​-​វុ​-​ធ​ខ្លី​ដោយ​ខុសច្បាប់​ ​ខេត្ត​បាត់ដំបង​,​ស្រុក​ថ្មគោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ចំណុច​ផ្លូវជាតិ​លេខ​57B​ស្ថិតក្នុង ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កាលពី​រាត្រី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ២១​និង​១៩​នាទី​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោ ក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព ចុះ​ធ្វើការ ត្រួតពិនិត្យ​អា​-​វុ​-​ធ​គ្រឿ​-​ង​-​ផ្ទុះ​ពិនិត្យ​ជាតិ​អាល់ កុល​និង​គ្រឿងញៀន​លើ​ដងផ្លូវ​ក៏​បាន​ធ្វើ​ការត្រួតពិនិត្យ​លើ​អ្នកបើកបរ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​២០២៤​ពាក់​ស្លាក់​លេខ​បាត់ដំបង 1AT-7163 ដែល​មាន​ម្ចាស់ ឈ្មោះ យ៉ើ​ន ថា​វ័ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង​ហើយ​ពេល​ធ្វើ​ការត្រួតពិនិត្យ រកឃើញ​អា​-​វុ​-​ធ​ខ្លី​០១​ដើម​ម៉ាក​ZORAKIM906-T​ពណ៌​ខ្មៅ​បង់​០១​គ្រាប់​ចំនួន​០៥​គ្រាប់​និង​ប្រាក់​បាត​ថៃ​ចំនួន​១២.៦០០​បាទ​(​មួយ​ម៉ឺន​ពីរពាន់​ប្រាំមួយរយ​) បាត ។

ពេល​ពិនិត្យ​ឃើញ​ដូច្នេះ​សមត្ថកិច្ច​បាន​នាំខ្លួន​បុរស​ខាងលើ មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​ការសាកសួរ
​ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​ដោយ​ខុស​ច្បាប់​នូវ​អា​-​វុ​-​ធ​ខ្លី​ខាងលើ​ហើយ​ជា​លទ្ធផល​បុរស​រូប​នេះ​បាន​ឆ្លើយ​សារភាពថា អា​-​វុ​-​ធ​មួយ​ដើម​នេះ គឺ​ខ្លួន​បាន​ទិញ​ពី​ជនជាតិ​ថៃ នៅ​ព្រំដែន តម្លៃ​០១​ម៉ឺន​បាត​ប្រាក់​ថៃ​ប្រមាណ​ជា​០៤​ថ្ងៃមុន​នេះ​តែប៉ុណ្ណោះ​ហើយ​រឿង​ដែល​ខ្លួន​ទិញ​មក​នេះ​គឺ​ដោយសារ​ខ្លួន​ធ្វើ​ជា​សន្តិសុខ​ឯកជន​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​លុះ​ធ្វើដំណើរ​ពី​ប៉ោយប៉ែ​ត​បំណង​ទៅ​ផ្ទះ​នៅ​ស្រុក​ប​វេលក៏​ត្រូវ​សមត្ថកិច្ច​នគរ​បាល​ត្រួតពិនិត្យ​រកឃើញ​តែ​ម្តង​។​ពេលនេះ​សមត្ថកិច្ច​នគរបាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ផែន​ជំនាញ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ច្បាប់​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.