ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

លោក ខូ​យ រី​ដា សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ ក្នុង​ស្រុក​វាលវែង ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤

លោក ខូ​យ រី​ដា សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ ក្នុង​ស្រុក​វាលវែង ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ​លោក ខូ​យ រី​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ នៅ​ស្នាក់ការ​គណបក្ស​ស្រុក បាន​អញ្ជើញ​ជួប សំណេះសំណាល ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង​៥ ក្នុង​ស្រុក​វាលវែង ចំនួន​២៥​រូប ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី សមាជិក​ព្រឹទ្ធសភា អនុប្រធាន​គណបក្ស​ខេត្ត គណបក្ស​ស្រុក និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មួយចំនួន​ទៀត​។​

​លោក វង្ស អេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​វាលវែង បានឱ្យដឹងថា សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ​ទាំង​៥ ក្នុង​ស្រុក​វាលវែង ដែល​ជា​អង្គ​បោះឆ្នោត សរុប​មាន​ចំនួន​២៥​រូប ក្នុងនោះ​ស្រី​៥​រូប​។ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត បាន​ចាប់ផ្ដើ​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។ ចំពោះ​ថ្ងៃ​ទី​២៤ ជា​ថ្ងៃ​ស្ងប់ស្ងាត់ ហើយ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គឺជា​ថ្ងៃ​បោះឆ្នោត​។​

​លោក ខូ​យ រី​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ បាន​សម្ដែង​នូវ​ការគោរព និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់ ក្នុង​ក្រុង​ពោធិ៍សាត់ ដែល​កន្លងមក​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការបំពេញ​ភារកិច្ច បម្រើ​ប្រជាជន​នៅតាម​មូលដ្ឋាន​របស់​ខ្លួន បាន​ល្អប្រសើរ​។​

​លោក​បាន​លើកឡើង​ពី​សមិទ្ធផល​ធំៗ និង​គម្រោង​អភិវឌ្ឍ​ខេត្ត​ពោធិ៍សាត់​នាពេល​ខាងមុខ​នេះ ដែល​រាជរដ្ឋាភិបាល​ផ្ដោត​ការយកចិត្តទុកដាក់ ផ្ដោត​សំខាន់​មក​លើ​ខេត្តពោធិ៍សាត់​យ៉ាងខ្លាំង​។ សូម​ចូលរួម​សហការ ជាមួយ​គណបក្ស​នយោបាយ​ដទៃ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដើម្បី​រក្សា​បរិយាកាស​ន​យោ​បាយ​ល្អប្រសើរ ប្រកបដោយ​សេរី យុត្តិធម៌ សណ្ដាប់ធ្នាប់​ល្អ និង​សុវត្ថិភាព សម្រាប់​ការបោះឆ្នោត ក្នុង​គោលដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។​

​លោក​សូម​ឱ្យ​អង្គ​បោះឆ្នោត​ទាំងអស់ ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ព្រមទាំង​បាន​អំពាវនាវ ទៅ​បោះឆ្នោត និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សញ្ញា​ទេ​តា​ចាច​ផ្កា លេខ​រៀង​ទី​១ នៅលើ​សន្លឹកឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា​។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធានា​នូវ​ជោគវាសនា​ប្រទេសជាតិ ប្រជាជន និង​ខ្លួនឯង​ផ្ទាល់​។​

​គួរ​ជម្រាបជូន​ថា ព្រឹទ្ធសភា គឺជា​ស្ថាប័ន​កំពូល​បន្ទាប់​ពី​ព្រះមហាក្សត្រ ពេល​អវត្តមាន​ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា​គឺជា​ប្រមុខរដ្ឋស្ដីទី​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នេះ ជា​ការបោះឆ្នោត​មួយ ដ៏​មាន​សារៈសំខាន់​ក្រៃលែង សម្រាប់​បុព្វហេតុ​បន្ត​កសាង និង​ការពារ​មាតុភូមិ​កម្ពុជា​របស់​យើង​។
​ពិតមែន​តែ​ការបោះឆ្នោត​អសកល ប៉ុន្តែ​គឺជា​ការបោះឆ្នោត​ដែល​កើតចេញ​ពី​ឆន្ទះ និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ ព្រោះ​ថា​អ្នកតំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែលជា​អ្នក​បោះឆ្នោត​ផ្ទាល់ គឺជា​អ្នកតំណាង​ដ៍​ឧត្តុង្គឧត្តម​របស់​ប្រជាជន ដែល​បាន​ប្រសូត្រ​ចេញពី​ឆន្ទះ​របស់​ប្រជាជន​។​

​សម្រាប់​ខេត្ត​ពោធិ៍សាត់ គឺជា​មណ្ឌល​ភូមិភាគ​ទី​៧ ដែល​អង្គ​បោះឆ្នោត​ទូទាំង​ខេត្ត សរុប​មាន​ចំនួន​៣១១​នាក់ បូក​នឹង​តំណាងរាស្ត្រ​០៤​នាក់​ទៀត សរុប​៣១៥​នាក់​។ មណ្ឌល​បោះឆ្នោត​មានតែ​មួយ​កន្លែង​ប៉ុណ្ណោះ គឺ​មណ្ឌល​ធនធាន ការិយាល័យ​លេខ​៧០០៥ ដែល​ស្ថិត​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ពោធិ៍សាត់​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.