ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់ និង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​ខុសច្បាប់​

​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់ និង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គុជ វិតី អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​
​ការឃាត់ខ្លួន​នេះ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​ជា​អាទិ៍ ដែល​មាន​ភាព​ប្រហាក់ប្រហែលគ្នា​នឹង​នគរបាល ឬ​យោធា និង​ប្រើប្រាស់​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១៧៖៣០​នាទី ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​ភូមិ​តេជោ​ភ្នំ​ឆ័ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​។​

​ក្រោយ​ការឃាត់​ខ្លូន សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ឯកសណ្ឋាន​ពណ៌​ទឹកប៊ិច មាន​ដេរ​ស្លាក​សញ្ញា អ​.​ហ ចំនួន​១​ឈុត ស្បែកជើង​កវែង​ចំនួន​១​គូរ ស្បែកជើង​ក​ខ្លី​ចំនួន​១​គូ មួក​ឆាង​ពណ៌​ទឹកប៊ិច​ចំនួន​១ មួក​ប៉េ​រ៉េចំនួន​១ ខ្សែក្រវាត់​ពណ៌​ខ្មៅ​ចំនួន​១ ខ្សែក្រវាត់​ធំ (​ស៊ិន​ណា​រុង​) ចំនួន​១ វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូឡា​ចំនួន​១ អាវកាក់​មាន​ស្លាក​សញ្ញា អ​.​ហ ចំនួន​១ ពិល​ពណ៌​ខ្មៅ​ចំនួន​១ ខ្សែ​បន្ទោ​ង​សម្រាប់​ដាក់​កាត​ចំនួន​១ កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ កាបូប​ដាក់​ប្រាក់​ចំនួន​១ អត្តសញ្ញាណប័ណ្ណ​ស​ញ្ញាតិ​ខ្មែរ​ចំនួន​១​សន្លឹក​។​

​លោក​អនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក បានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បានទទួល​ព័ត៌មាន​ពី​ប្រធាន​មណ្ឌល អភិវឌ្ឍ​យោធិន​ពិការ​៣១៧ តេជោ​ភ្នំឆ័​ត្រថា មាន​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​នៅ​ចំណុច​ខាងលើ និង​បាន​ស្នើសុំ​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក ដើម្បី​ចុះ​ទៅ​ពិនិត្យមើល​។ ក្រោយពី​ទទួល បាន​ព័ត៌មាន​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​នាំ​ឈ្មោះ គុជ វិតី មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ដើម្បី​សួរនាំ​។​

​ក្រោយ​ឃាត់ខ្លួន និង​សួរចម្លើយ​, ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ពិតប្រាកដ​មែន ហើយ​ខ្លួន​មិនមែន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះទេ បន្ទាប់​មក​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បាន​ធ្វើតេស្ត​ទឹកនោម​រកឃើញ​មាន​សារធាតុ​ញៀន​ផងដែរ​។​

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​ឯកសណ្ឋាន​ដែល​ជា​វត្ថុតាង​ជាក់ស្តែង​, កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.