ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​តើ​យុត្តិធម៌​មាន​សម្រាប់​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ស្លូតត្រង់​ដែរឬទេ​? ឬក៏​មាន​សម្រាប់​តែ​ក្រុម​បក្សពួក​អ្នកមានអំណាច​និង​មាន​លុយ​?

​តើ​យុត្តិធម៌​មាន​សម្រាប់​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ស្លូតត្រង់​ដែរឬទេ​? ឬក៏​មាន​សម្រាប់​តែ​ក្រុម​បក្សពួក​អ្នកមានអំណាច​និង​មាន​លុយ​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប្រជាពលរដ្ឋ 231 គ្រួសារ​ដែល​មាន​តំណាង 5 រូប នៅ​ភូមិ​បុស្ស ភូមិ សេរី​អោ ភូមិ​វត្ត ក្នុង​ឃុំ​ត្រស់ និង​ភូមិ​ត្រពាំង​ស្មាច់ ក្នុង​ឃុំ​អណ្តូង​ត្របែក ស្រុក​រហ​មាស​ហែក ខេត្ត​ស្វាយរៀង សូម​អំពាវនាវ​ដល់​ឯកឧត្តម ហួត ហាក់​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច មេត្តា​ជួយ​អន្តរា​គម និង​ចុះ​សើុបអង្កេត ស្រាវជ្រាវ ដោះស្រាយ​ជួន​ពួកគាត់​ផង​។ និង​ជា​ពិសេស​បំផុត គឺ​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូមមេត្តា​ដ៏​ខ្ពង់ខ្ពស់​បំផុត ជួយ​ដោះស្រាយ​និង​ដក​យក​ដី​ពី​ឈ្មួញ​ដែល​អ្នកមាន​អំណាច​ក្នុង​ខេត្ត​ស្វាយរៀង​ដែល​ឃុ​ប់​ឃឹត​គ្នាយ​កដី​នោះ​លក់​អោយ​ឈ្មួញ ហ្នឹង​ធ្វើ​ការបែងចែក​ប្រគល់​ដី​ជូន​មក​ប្រជាពលរដ្ឋ​ទាំង 231 គ្រួសារឲ្យ​បានស្មើៗ​គ្នា​ផង ។​ត្បិត​ដី 359 ហិកតា​គឺ​ជា​គោល​របប​ដែល​សម្ដេច​ពុកតេ​ជោ​ហ៊ុន សែន ចែក​ជូន​ពួកគាត់ តែ​បែរជា​មិន​បាន​មកដល់​ដៃ​ប្រជាពលរដ្ឋ​នោះ​ទេ​បែរជា​បាន​ទៅលើ​ដៃ​ឈ្មួញ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ទៅវិញ​។​

​ត្បិត​ដី​៤៧៦​ហិកតា​ដែល​សម្តេច​ពុក ចែក​ជួន​ពលរដ្ឋ​ចំនួន​៣១០​គ្រួសារ​កាលពី​ឆ្នាំ​២០១១​នោះ សាលាខេត្ត​ស្វាយរៀង​ធ្វើ​ការបែងចែក​បានតែ​ពលរដ្ឋ 78 គ្រួសារ​នៅ​ក្នុង​ឃុំ​អណ្ដូង​ត្របែក​ស្រុក​រមាសហែក​តែប៉ុណ្ណោះ គឺ​អស់​ផ្ទៃដី​សរុប​តែ​ចំនួន 117 ហិកតា ដែល​ក្នុងនោះ​ក្នុង​មួយ​គ្រួសារ​ទទួលបាន 1 ហិកតា​កន្លះ ចំណែក​ដី​នៅ​សល់ 359 ហិកតា​ទៀត​គឺ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ 231 គ្រួសារ​ថា​នឹង​លើកយក​មក​បែងចែក​ជូន​ប្រជាពលរដ្ឋ​ស្មើៗ​គ្នា​នៅ​ពេល​ក្រោយ​។​តែ​គិត​តាំងពីរ​ពេល​សន្យា​របស់​សាលាខេត្ត​ស្វាយរៀង​មកដល់​បច្ចុប្បន្ន​គឺ​មាន​អាយុកាល​ជាង 10 ឆ្នាំ​មកហើយ នៅតែ​មិន​ឃើញ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ធ្វើ​ការបែងចែក​និង​ដោះស្រាយ​ដី​នោះ​ជូន​ពួកគាត់​ឡេ​ឺ​យ​។ ខណៈ​ដែល​ពួកគាត់​បាន​លើកគ្នា​ទៅ​តវ៉ា​ជា​ច្រើនលើក​ច្រើនសារ​យ៉ាង​ណាក៏ដោយ គឺ​បាន​តែ​នូវ​ពាក្យ​សន្យាថា​នឹង​ដោះស្រាយ​ជូន​បងប្អូន​ពុក​ម៉ែ​ទាំងអស់គ្នា​តែប៉ុណ្ណោះ​។ តែ​ផ្ទុយទៅវិញ​ដី​ទាំងអស់​នោះ​គឺ​ក្លាយទៅជា​ចំការកៅស៊ូ​ស្វាយចន្ទី ដំឡូង​អស់​ទៅហើយ​។​

​គឺ​ដី​នោះ​នៅ​ពុំទាន់​បាន​ដល់ដៃ​ពួកគាត់​ទេ ទោះជា​មាន​កិច្ច​អន្តរា​គម ពី​ខុទ្ទកាល័យ​សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៦ កក្ត​ដា​ឆ្នាំ​២០២៣ និង​កិច្ច​អន្តរាគមន៍ ចំណារ​ដ៍​ខ្ពង់ខ្ពស់​ចុះ​ថ្ងៃ​ទី ១៧ កក្ត​ដា ឆ្នាំ​២០២៣ របស់​សម្ដេច​គតិ​សង្ហ​ហះ​បណ្ឌិត ម៉ែន សំអន ចំណា​រ​បញ្ជួន​ឱ្យ​ចៅហ្វាយខេត្ត​ស្វាយរៀង​ដោះស្រាយ​ជូន​ពួកគាត់​យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​មិន​អើពើ​លើកយក​មក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង 231 គ្រួសារ​នោះ​ដែរ​។​

​ប្រជាពលរដ្ឋ​ទាំង 231 គ្រួសារ​រស់នៅ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ខាងលើ ប្រជាពលរដ្ឋ​លោក​មិន​អស់​សង្ឃឹម​នោះទេ ពីព្រោះ​កម្ពុជា​មាន​វត្តមាន​ដ៍​ខ្ពង់ខ្ពស់​របស់ សម្ដេច អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ក៍មាន​ការជឿជាក់​ទុក​ចិត្ត​យ៉ាង​មុតមាំ​បំផុត ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី ៧​ដែល​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​ពិតជា​មាន​ក្តីសង្ឃឹម​ថា​និង​មាន​យុត្តិធម៌​ជាក់​ជា​ពុំខាន​។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.