ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​អ្នក​បើក​បរកុំ​ឱ្យ​ខ្លាច​ប៉ូលិស តែ​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន គោរព​ច្បាប់ និង​បើកបរ​ប្រកបដោយ​ការទទួលខុសត្រូវ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​អ្នក​បើក​បរកុំ​ឱ្យ​ខ្លាច​ប៉ូលិស តែ​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន គោរព​ច្បាប់ និង​បើកបរ​ប្រកបដោយ​ការទទួលខុសត្រូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​ទាំងអស់ ឱ្យមាន​ស្មារតី​ប្រុងប្រយ័ត្ន គោរព​ច្បាប់ និង​បើកបរ​ដោយ​ស្វ័យ​ទទួលខុសត្រូវ ដោយ​មិន​ត្រូវ​គិតតែ​រឿង​ខ្លាច​នគរបាល​ចរាចរណ៍​ចាប់​នោះទេ​។​

​ការអំពាវនាវ​នេះ បាន​ធ្វើឡើង ក្នុងឱកាស​ដែល សម្តេច​ធិបតី អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) តម្លៃ​ជាង​៦០​លាន​ដុល្លារ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​សម្តេច​បញ្ជាក់​ដូច្នេះ​ថា​៖ «​រឿង​ប៉ូលិស​ចាប់ រឿង​ប៉ូលិស​បាញ់​(​ល្បឿន​)​មិន​បាញ់ យើង​ពុំ​គួរ​ព្រួយបារម្ភ​ពេក​ថា នៅ​កន្លែង​ណា អ្វី​ដែល​យើង​គួរតែ​ព្រួយបារម្ភ ហើយ​យកចិត្តទុកដាក់ គឺថា ប្រជាពលរដ្ឋ​របស់​យើង​មាន​ការ​ស្វ័យ​ទទួលខុសត្រូវ ក្នុង​ការបើកបរ​ដោយ​បើកបរ​មិន​លើស​ល្បឿន និង​បើកបរ​ដោយ​មិន​ប្រើ​គ្រឿង​ស្រវឹង អាហ្នឹង​ជា​ការងារ​ល្អ​»​។​

​កាលពី​ពេល​ថ្មីៗ​នេះ នគរបាល​ខេត្ត​កំពត បានដាក់​ស្លាក​សម្គាល់​នៅលើ​ផ្លូវជាតិ​លេខ​៣ ដោយ​ផ្តល់​ដំណឹង​ដល់​អ្នក​បើក​ទាក់ទង​នឹង​ការ​កំណត់​ល្បឿន ក្រោម​៨០​គីឡូម៉ែត្រ​ក្នុង​មួួយ​ម៉ោង​។ ស្លាក​សម្គាល់​នេះ ក៏​ដាក់​បន្ថែម​រូប​នគរបាល​ចរាច​រណ៍ ឈរ​បាញ់​ល្បឿន​ផងដែរ​។​

​រូប​នៃ​ស្លាក​សម្គាល់​នេះ ត្រូវបាន​គេ​បញ្ជូន​ទៅ​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ សម្តេច​បាន​លើកឡើង​ថា ប្រសិនបើ​ដាក់​ស្លាក​បញ្ជាក់​បែប​នេះ អាចធ្វើឱ្យ​អ្នកបើកបរ​ល្មើស បន្ថយល្បឿន​នៅ​កន្លែង​លើក​ស្លាក តែ​អាច​បង្កើន​ល្បឿន​កន្លែង​ដែល​គ្មាន​ស្លាក​។​

«​អ្នកបើកបរ​អាច​រួច​ខ្លួន ប៉ុន្តែ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នោះ គឺ​មាន​ការភិតភ័យរ​ហូត អ្នក​ដែល​រស់នៅ​កន្លែង​ដែល​ដាក់​ស្លាក មិនសូវ​ភ័យ​នោះទេ ប៉ុន្តែ​អ្នក​នៅ​កន្លែង​ផ្សេង នឹង​ផិត​ភ័យ ដោយសារ​ឡាន​នៅ​តែ​បុក​មនុស្ស​នៅ​តែ​ស្លាប់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​សម្តេច​។​

​សម្តេច​សង្ឃឹមថា ប្រជា​ពលរដ្ឋ​ខ្មែរ នឹង​មិន​គិត​ថា បើកបរ​កន្លែង​ណា​កុំ​ឱ្យ​ប៉ូលិស​ចាប់​នោះទេ ប៉ុន្តែ​សម្តេច​សូម​ឱ្យ​គិត​ថា បើកបរ​ដោយ​ទទួលខុសត្រូវ ដោយ​ខ្លួន​មិន​ចង់​ធ្វើ​ជា​ឃាតករ​សម្លាប់​អ្នកផ្សេង ឬ​មួយ​ធ្វើឱ្យ​ខូច​ទ្រព្យសម្បត្តិ​ខ្លួនឯង​ទេ​។​
​សម្តេច​បាន​លើក​ឧទាហរណ៍​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​ល្បឿន​លឿន​នា​ថ្មីៗ​នេះ ដែល​មនុស្ស​មួយ​រថយន្ត​ស្លាប់​ស្ទើរតែ​ទាំងអស់​នៅសល់​តែ​ម្នាក់​ប៉ុណ្ណោះ​។
​សម្តេច​ចង់​ឱ្យ​ប្រជាពលរដ្ឋ​បើកបរ​ដោយ​មាន​ការទទួលខុសត្រូវ ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ហើយ​កុំ​ខ្លាច​ប៉ូលិស​ចាប់​ឱ្យសោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់ កុំ​ព្យាយាម​គេចខ្លួន ប៉ុន្តែ​ត្រូវ​ចូលខ្លួន​ទទួលខុសត្រូវ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.