ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យ មើល​ការដាំដុះ​បន្លែ​សរីរាង្គ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យ មើល​ការដាំដុះ​បន្លែ​សរីរាង្គ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល និង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដាំ​ដុះ​បន្លែ​សរីរាង្គ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ធ្វើ ការបណ្តុះបណ្តាល​ដល់​ស​ហគ​មន៍ ឬ​បណ្តុំ​កសិករ ដោយ​ផ្តល់​អ្នកជំនាញ​ទៅ​បណ្តុះបណ្តាល​ដល់​មូលដ្ឋាន​ផ្ទាល់​តែម្តង គឺ ធ្វើយ៉ាងណា​ឱ្យ​ការដាំដុះ​របស់​បងប្អូន ប្រជាកសិករ ទទួល​បាន​ទិន្នផល​ច្រើន ចំណាយ​លើ​ការផលិត​តិច និង​មាន សុវត្ថិភាព ដល់​អ្នកប្រើប្រាស់​ក៏ដូចជា​អ្នក​ដាំ​ផ្ទាល់ ជាពិសេស ផលិត​កសិផល​ទៅតាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ទៅ ក្រៅ ប្រទេស ។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​រំលឹកថា​៖ កន្លងមក​ក្នុងដំណាក់កាល​ការ ទប់ស្កាត់​ការឆ្លង រីក​រាល ដា​ល នៃ​ជម្ងឺ​កូវី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​អតីត​នាយករដ្ឋមន្ត្រី បានផ្តល់ ថវិកា ឧបត្ថម្ភ និង​ជម្រុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ខិតខំ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​តាម​គេហដ្ឋាន តាមរយៈ​ការជួយ​គាំទ្រ​ទាំង ផ្នែក បច្ចេកទេស និង​ពូជ ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ជួយ​ដោះស្រាយ បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព ប្រចាំ ថ្ងៃ ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើ​ឡើង ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​បន្ត​ថា​៖ នៅ​ខេត្ត​ប៉ៃលិន ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​គម្រោង ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា អេមស៍ ក៍​បាន​រៀបចំ ជា​បណ្តុំ​ផលិតផល​ក្នុងស្រុក តាម​បែប​ធម្មជាតិ ដើម្បី​ជំរុញ​ឱ្យ​បងប្អូន​ប្រជាកសិករ​យើង បង្កើន​ការចិញ្ចឹម និង​ការដាំដុះ​បន្ថែមទៀត ក្នុង​ការផ្គត់ផ្គង់​អោយបាន​ទាន់ ពេល វេលា និង​តាម​តម្រូវការ​ទីផ្សារ ក្នុងតម្លៃ​មួយ​សមរម្យ ជាសវាង​ការផលិត ដែល​គ្មាន​គុណភាព និង​មិន​មាន​ទីផ្សារ ហើយ​ជាក់ ស្តែង​បច្ចុប្បន្ន នេះ ខេត្ត​ប៉ៃលិន កំពុង​មាន​ក្រុមហ៊ុន​ទទួល​ទិញ ផ្លែស្វាយ និង​ផ្លែ​មៀន​ប៉ៃលិន ដើម្បី​ធ្វើកា​រវេច​ខ្ចប់ និង​សម្ងួ​ត នាំចេញ យក ទៅ​លក់​នៅ​ប្រទេស​ចិន​ផងដែរ ។​

​លោក​សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​លើកឡើង​ថា​៖ បច្ចុប្បន្ន​ទីផ្សារ​បន្លែ ល្អ ពេល​កសិករ​ដាំ​ដុះ​បាន គឺ​ឈ្មួញកណ្តាល​ប្រមូល​យក​អស់ៗ មានពេលខ្លះ​ប្រជាកសិករ សឹងតែ​ផលិត​មិនទាន់​សម្រាប់ បំពេញ​ទីផ្សារ​ថែមទៀត​ផង ដោយ​ក្នុង​នោះ​បន្លែ​ទាំងអស់​ដែល​ផលិត​បាន ក្រៅតែពី​លក់​ក្នុង​មូលដ្ឋាន គឺ​មួយចំនួនធំ​ត្រូវ​នាំ ចេញ ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ឯ​ខេត្ត​នានា​ជាប់​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​មាន​ទៅដល់ រាជធានី​ភ្នំពេញ ពិសេស​នៅតាម​ផ្សារ ទំនើប​នានា​ផងដែរ ។

​នៅក្នុង​ឱកាស​នោះ​ផងដែរ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដាំ​ដុះ​បន្លែ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៍​បាន​ជួយ​ទិញ​បន្លែ​របស់​បងប្អូន​កសិក​រ ព្រមទាំង​ជម្រុញ​អោយ​ពួកគាត់ បង្កើន​ការដាំដុះ​បន្លែ សរីរាង្គ​អោយបាន​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ៕
​ដោយ សេន ត

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.