ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​មន្ទីរ​ធម្មការ និង​អាជ្ញាធរ​សិក្សា​ស្រាវជ្រាវ ចងក្រង​ប្រវត្តិ​វត្ត​អារាម ទី​សក្ការៈបូជា​ទូទាំង​ខេត្ត​ដើម្បី​ថែរក្សា​អត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី សាសនា

ឯកឧត្តម គីម រិទ្ធី  អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​មន្ទីរ​ធម្មការ និង​អាជ្ញាធរ​សិក្សា​ស្រាវជ្រាវ ចងក្រង​ប្រវត្តិ​វត្ត​អារាម ទី​សក្ការៈបូជា​ទូទាំង​ខេត្ត​ដើម្បី​ថែរក្សា​អត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី សាសនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ណែនាំ​ដល់​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត មន្ទីរ អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ សូម​ជួយ​ជំរុញ និង​គាំទ្រ​ក្នុង​ការសិក្សា​ស្រាវជ្រាវ ចងក្រង​ប្រវត្តិ​វត្ត​អារាម និង​ទី​សក្ការៈបូជា​ផ្សេងៗ​ទាំងអស់ នៅ​ទូទាំង​ខេត្ត​ព្រះវិហារ ដើម្បី​ជា​ការថែរក្សា​នូវ​អត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី សាសនា​របស់​យើង​សម្រាប់​អ្នកជំនាន់ក្រោយ​។​

​ការណែនាំ​បែប​នេះ​របស់​ឯកឧត្តម​អភិបាលខេត្ត​បាន​ធ្វើឡើង​ក្នុងឱកាស​ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ផ្កាប្រាក់​សាមគ្គី សម្រាប់​ទ្រទ្រង់​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត​ប៉ា​លហាល ស្ថិតក្នុង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​ពី​ធី​នេះ​ក៏​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះគ្រូ​ព្រះពុទ្ធ​វិហារ​មុនី ពុំ ម៉ាត់ ព្រះ​មេគណ​គណៈ​ធម្មយុត្តិ​និកាយ ខេត្ត​ព្រះវិហារ និង​ជា​ព្រះចៅអធិការ​វត្ត​ព្រះពុទ្ធ​មានជ័យ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម គីម រិទ្ធី ក៏​បាន​បញ្ជាក់​ពី​ការបន្ត​ចូលរួម​គាំទ្រ​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវី​ត​ប៉ា​លហាល​នេះ ឱ្យ​ដំណើរការ​កាន់តែ មាន​ភាព​រីកចម្រើន និង​ធានាបាន​នូវ​និរន្តរភាព​បន្តទៀត ហើយ​បង្កើន​កិច្ចសហការ ជាមួយ​អាជ្ញាធរ ក្នុង​ការអប់រំ​ផ្សព្វផ្សាយ បណ្តុះ​ទស្សន​មនសិការ​ជាតិ និង​ឧត្តមគតិ​វិជ្ជមាន​ក្នុង​ការអភិរក្ស ការអភិវឌ្ឍ និង​ន​វា​នុវត្ត សិល្បៈ​វប្បធម៌​ជាតិ អប់រំ​អំពី​សីលធម៌​, គុណធម៌​, និង​សុជីវធម៌ ដល់​សិស្ស និស្សិត និង​យុវជន​, ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​អប់រំ​។​

​ឯកឧត្តម គីម រិទ្ធី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រះគ្រូ​ព្រះពុទ្ធ​វិហារ​មុនី ពុំ ម៉ាត់ ព្រះ​មេគណ​គណៈ​ធម្មយុត្តិ​និកាយ​ខេត្ត​ព្រះវិហារ និង​ជា​ព្រះចៅអធិការ​វត្ត​ព្រះពុទ្ធ​មានជ័យ ហៅ​វត្ត​ប៉ា​លហាល ព្រមទាំង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ អាចារ្យ គណៈកម្មការ​វត្ត ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់​ព្រះកាយពល បញ្ញាញាណ និង​កម្លាំងកាយ​ចិត្ត ធនធាន​ចូលរួមចំណែក​ក្នុង​ការកសាង​ឡើង​នូវ​សមិទ្ធផល​នានា​ជាច្រើន​នៅក្នុង​វត្ត​គួរ​ជាទី​កត់សម្គាល់​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ ក៏​បាន​ថ្លែង​ការ​គុណ​ដល់​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត មន្ទីរអប់រំ យុវជន និង​កីឡា មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង សង្កាត់ និង​អង្គការ​ដៃគូ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ជ្រោមជ្រែង និង​ទ្រទ្រង់​នូវ​ដំណើរការ មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត​ប៉ាល​ហាល​នេះ​ឡើង ដែល​បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស បំណិន​ជីវិត ក្រមសីលធម៌ និង​កសាង​ធនធានមនុស្ស​យ៉ាងច្រើន​។​

​ឯកឧត្តម គីម រិទ្ធី បាន​បន្តថា វិស័យ​ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ពង្រឹង និង​អប់រំ​សីលធម៌ ចរិយា​ធម៌​សង្គម ជា​ពិសេស​ធ្វើឱ្យ​សង្គម​កម្ពុជា​ទាំងមូល​មាន សុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅ​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ និង​សុខដុមរមនា​ជាមួយគ្នា ជៀសផុត​ពី​ការរើសអើង ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ និន្នាការ ជំនឿ​សាសនា អំពើ​ប្រទូស្ត​រ៉ា​យ អំពើហិង្សា​ផ្សេងៗ ទាំង​នៅក្នុង​គ្រួសារ​សហគមន៍ ក៏ដូចជា​នៅ​ក្នុង​សង្គម​ជាតិ​ទាំងមូល និង​បាន​រក្សា​នូវ​អត្តសញ្ញាណ​ជាតិ​យ៉ាងរឹងមាំ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្ថែមថា ការជួបជុំ​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី​នេះ គឺ​ប្រារព្ធ​ធ្វើឡើង​ក្រោម​ដំបូល​នៃ​សុខសន្តិភាព វិបុលភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត បុិនប្រសព្វ ឈ្លាសវៃ និង​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បន្ត​មរតក​នយោបាយ​ដឹកនាំ​បន្ត​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​ការបន្ត​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.