ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ក្រុមប្រឹក្សា​ឃុំ​ទាំង​៤ ក្នុង​ស្រុក​សាលា​ក្រៅ ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ បម្រើសេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​

លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ក្រុមប្រឹក្សា​ឃុំ​ទាំង​៤ ក្នុង​ស្រុក​សាលា​ក្រៅ ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ បម្រើសេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ ក្រុមប្រឹក្សា​ឃុំ​ទាំង​៤ ក្នុង​ស្រុក​សាលា​ក្រៅ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ក្នុង​ការបម្រើ​សេ​វ៉ា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​បោះឆ្នោត​ជ្រើសរើស​ឡើង ពី​ប្រជាពលរដ្ឋ គឺ​មាន​ស្វ័យភាព​ក្នុង​ការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍​មូលដ្ឋាន​ក៍​ពិតមែន តែ​ក្រុម​ប្រឹក្សា​ជា​ផ្នែក​មួយ​នៃ​អំណាច​ប្រតិបត្តិ​របស់​រដ្ឋ ដូច្នេះ​ក្នុង​ន័យ​នេះ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវអនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​នានា ដែល​មាន​ជា​ធរមាន ជាពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​ស្របទៅតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្នាក់ឃុំ​-​សង្កាត់ នា​ពេល​កន្លង​ទៅ គឺជា​ការជំរុញ​កិច្ចដំណើរការ​អនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​កំណែទម្រង់​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​នៅ​ថ្នាក់ឃុំ​-​សង្កាត់ តាម​គោលការណ៍​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន ដូច្នេះ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទាំងអស់​ត្រូវ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការអនុវត្ត​ការងារ ដើម្បី​សម្រេចបាន នូវ​គោលបំណង​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​អតីត​នាយករដ្ឋមន្ត្រី បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ (២០២១-២០៣០) ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ស្មៀន​ទាំងអស់ ត្រូវ​មើល​ឡើងវិញ​នូវ​រាល់​បញ្ហា នា​ពេលកន្លងមក មិន​ត្រូវ​ទុក​ចោល​នោះទេ គឺ​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់​បក្សពួក​និយម និង​គ្រួសារនិយម ជា​ពិសេស​ត្រូវ​ខិតខំ ដុសខាត់​ទាំង​ចំណេះដឹង និង​សមត្ថភាព ក្នុងនាម​ជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ដើម្បី​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​ចីរភាព ឈាន​ឆ្ពោះ​ទៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ចូលរួម​អនុវត្ត​នូវ​គោល​ន​យោ​បាល​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ៕​អត្ថបទ សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.