ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ខេត្ត​កែប រៀបចំ​ពិធី​ប្រគល់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទ្ទេស ជូន​និស្សិត​ជំនាន់​ទី​៧ និង​ទី​៨ ឆ្នាំ​សិក្សា​២០២១-២០២២

​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ខេត្ត​កែប រៀបចំ​ពិធី​ប្រគល់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទ្ទេស ជូន​និស្សិត​ជំនាន់​ទី​៧ និង​ទី​៨ ឆ្នាំ​សិក្សា​២០២១-២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន អញ្ជើញ​ជា​អធិតី ចែក​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ជូន​និស្សិត​ចំនួន​២៦៦ នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​សម្រាប់​ជំនាន់​ទី​៧ និង​ទី​៨ នៃ​សាលា​ដុន​បូ​ស្កូ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ពិធី​នេះ​មាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​សាលា លោកគ្រូ អ្នកគ្រូ និង​និស្សិត​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ខេត្ត​កែប​ជាច្រើនរូប​។​

​លោក សេន រ៉ា នាយក​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ សាខា​ខេត្ត​កែប បានឱ្យដឹង​ថា​សាលា​ដុន​បូ​ស្កូ​ខេត្ត​កែប បាន​បណ្តុះបណ្តាល​និស្សិត​បញ្ចប់​ការ​សិក្សា​ចំនួន ៩​ជំនាន់​រួចមកហើយ ដែល​មាន​និស្សិត​សរុប ១២៩០​នាក់​ស្រី ៥៤៥​នាក់ ហើយ​ថ្ងៃនេះ​ធ្វើ​ការផ្តល់ជូន នូវ​សញ្ញាបត្រ​២៦៦​នាក់​បន្ថែមទៀត ខណៈ​ដែល​សិស្ស​៤៧៧​នាក់ ស្រី​១៧៣ កំពុង​បន្ត​ការ​សិក្សា​យ៉ាង​មរ​មា​ញឹក​លើក​ជំនាញ​ផ្សេងៗ មាន​ជំនា​អ​គីស​នី លេខាធិការ ព័ត៌មាន​វិជ្ជា និង​ជំនាញ​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោកនាយក​បន្តថា មកដល់​បច្ចុប្បន្ន​សាលា មាន​គ្រូ និង​បុគ្គលិក​សរុប ៣៦​នាក់ ស្រី​១៥​នា​ន់ ក្នុងនោះ​មាន​មាន​អ្នកស្មគ្រចិត្ត​បរទេស ៧​នាក់ ស្រី​៥​នាក់​ផង​ដែរ សម្រាប់​សិស្ស​ដែល​បាន​បញ្ចប់​ពី​សាលា​ដុន​បូ​ស្កូ​ខេត្ត​កែប ៩៥% ពួកគេ​បាន​ទៅ​បំរើ​ការងារ​នៅតាម​ស្ថាប័ន​រដ្ឋ និង​ឯកជន ហើយ​សិស្ស​មួយចំនួន​បាន​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ទៀត​ផង​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប មានប្រសាសន៍ អបអរសាទរ ចំពោះ​និស្សិត​ទាំង​២៦៦​នាក់​ដែល​បាន​សិក្សា​ជំនាន់​ទី​៧ និង​ទី​៨ នៃ​សាលា​បច្ចេក ទេស​ដុន​បូ​ស្កូ ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​បាន​រៀបចំ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​នាពេលនេះ និង​កោតសរសើ​ដល់​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ​នៃ​សាលា​ដុន​បូ​ស្កូ ដែល​បាន​ខិតខំ​ប្រឹងប្រែង កៀរគរ​មូលនិធិ​សាងសង់​សំណង់​ជាច្រើន សម្រប់​បណ្តុះបណ្តាលដ​ល់​យុវជន សិស្ស និស្សិត ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត អោយមាន​ការយល់ដឹង​នូវ​ជំនាញ​បច្ចេកទេស ដែលជា ធនធានមនុស្ស ប្រកប​ដោយ​ឧត្តមភាព សមត្ថភាព ជា​ទំពាំង​ស្នង​ឬ​ស្សី សម្រាប់​ប្រទេសជាតិ​យើង ។​

​ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត ក៏​បាន​ណែនាំ​ផ្តាំផ្ញើរ ដល់​ប្អូនៗ សិស្ស និស្សិត​
​ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ជាន់ខ្ពស់​បច្ចេកទេស នាពេលនេះ ត្រូវ​យក​ចំណេះដឹង​ជំនាញ ទៅ​ប្រើប្រាស់​ក្នុង​ការប្រកប​មុខរប​ប​ចិញ្ចឹមជីវិត ប្រកប​ដោយ​សីលធម៌​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្កើន​កម្រិតជីវភាព​គ្រួសារ និង សង្គមជាតិ សម្រាប់​ប្អូនៗ ដែល​កំពុង​បន្ត​ការសិក្សា ត្រូវខិតខំ​ក្រេបជញ្ជក់​ចំណេះដឹង បណ្តុះ​គំនិត ជាមួយ​និង​ភាពក្លាហាន ក្តីសង្ឃឹម និង​ប្តេជ្ញាចិត្ត​ក្នុង​ការសិក្សា គោរព​វិន័យ​សាលា​ឱ្យ​បានល្អ ខិតខំ​សិក្សា​ស្វែងយល់​ដោយ​ខ្លួនឯង បន្ថែម ដើម្បី​តាម​អោយទាន់ នៃ​ការរីកចំរើន​នៃ​បច្ចេកវិទ្យា ក្នុង​យុគសម័យ​ឌីជីថល​។ ជាមួយគ្នា​នេះ​សូមអោយ​លោកគ្រូ អ្នកគ្រូ បន្ត​បេសកម្ម​ក្នុង​ការអប់រំ បណ្តុះបណ្តាល​ដល់​សិស្ស និស្សិត អោយ​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ។ ត្រូវ​ចូលរួម​ទាំងអស់គ្នា គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង​ខុស​ច្បាស់ ទុក​ពេលវេលា​ទាំងនោះ ខិតខំ​សិក្សា​ស្វែងយល់ ប្រកប​របរ​ចិញ្ចឹមជីវិត ឬ​លេង​កីឡា​ដើម្បី​សុខភាព ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.