ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ស្នើ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ផ្តល់​កិច្ច​សហការ​, ការគាំទ្រ និង​ការសម្របសម្រួល​ដល់​ការបំពេញ​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ​, អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​ស្នើ​បែបនេះ​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សាលាខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​, ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមការងារ មកពី​បណ្តា​ក្រសួង​ស្ថាប័ន​នានា ។​

​ឯកឧត្តម អ៊ី ឈាន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ក្រុមការងារ​ចុះ​មូលដ្ឋាន​ត្រូវ​សហការគ្នា ធ្វើការ​ជាមួយគ្នា​ឱ្យបាន​ល្អ មាន​ឆន្ទៈ មាន​ការទទួលខុសត្រូវ និង​មាន​ភាពម្ចាស់ការ ហើយ​ចាំបាច់​ត្រូវ​ចុះ​ដល់​មូលដ្ឋាន តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ស្តាប់​ពី​តម្រូវការ បញ្ហា​ប្រឈម​ពិតប្រាកដ របស់​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​គិត រួមគ្នា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឱ្យមាន​ប្រសិទ្ធភាព​បំផុត ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ប្រធាន​ក្រុមការងារ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម ព្រមទាំង​ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ​មាន​ការកើនឡើង ក្នុងពេល​ដែល​ប្រទេសជាតិ​យើង​កំពុង​មាន​ការរីកចម្រើន​យ៉ាង​រហ័ស ដើម្បី​ធានា​ថា ប្រជា​ពលរដ្ឋ​គ្រប់រូប ទទួលបាន​សេវា​រដ្ឋបាល​គ្រប់​ប្រភេទ កាន់តែ​ងាយស្រួល និង​កាន់តែ​ឆាប់ ជា​ពិសេស​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ «​ភូមិ​–​ឃុំ​–​សង្កាត់ មាន​សុវត្ថិភាព​» ដើម្បី​លើកកម្ពស់​ការចូលរួម​បង្ការ ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​នានា ឱ្យ​កាន់តែ​មាន ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ដូចជា​៖ សកម្មភាព​លួច ឆក់ ប្លន់ ការប្រើប្រាស់ និង ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ល្បែងស៊ីសង​ខុសច្បាប់ ការជួញដូរ​មនុស្ស ការ​ជម្រិត​ទារប្រាក់ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង សកម្មភាព​ក្មេង​ទំនើ​ង ជាដើម​។​

​សូមបញ្ជាក់​ថា​៖ ក្នុង​ពិធី​ប្រកាស​សមាសភាព​នេះ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​នាំមក​នូវ​ការ​សួរ សុខទុក្ខ​ពី​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ព្រម​ទាំង​ការបង្កើត​ក្រុមការងារ​ចុះ​មូលដ្ឋាន ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ ៕​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.