ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

អាជ្ញាធរ​ខេត្ត​បាត់ដំបង បញ្ជា​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដោយ​គ្មាន​ការលើកលែង

អាជ្ញាធរ​ខេត្ត​បាត់ដំបង បញ្ជា​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដោយ​គ្មាន​ការលើកលែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បានដាក់​បញ្ជា​ដោយផ្ទាល់​ដល់​រដ្ឋបាល​ក្រុង ស្រុក ទាំង​១៤ នៃ​ខេត្ត​បាត់ដំបង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​រួម​សហការ​គ្នា​ឱ្យបាន​ល្អ​ប្រសើរ ចុះ​ធ្វើ​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​សមត្ថកិច្ច​របស់​ខ្លួន ដោយ​គ្មាន​ការលើកលែង ឡើយ ហើយ​បើ​មាន​បញ្ហា​ប្រឈម​កើតឡើង​ក្នុង​ពេល​បង្ក្រាប ត្រូវ​ធ្វើការ​រាយការណ៍​ជាប្រ​ញ៉ាប់​មក​រដ្ឋបាល​ខេត្ត​បាត់ដំប​ង ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ហើយ​ការងារ​នេះ​ត្រូវតែ​ធ្វើ​ជា​រៀងរហូត ដូច​ភ្លៀងរលឹម មិនមែន​ធ្វើ​តែ​មួយ​រយៈពេល​ខ្លី​រួច​បាត់​នោះ​ទេ ។​

​ការ​ដាក់​បញ្ជា​ដោយ​ផ្ទាល់​ក្នុង​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ក្នុង​ភូមិសាស្ដ្រ​ខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី​គណៈ​អភិបាលក្រុង ស្រុក ជុំវិញ​ខេត្ត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣ ប្រភេទ នា​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សាលាខេត្ត​បាត់ដំបង ។​

​លោក សុខ លូ បាន​លើកឡើង​អំពី​ការបើក​អាជីវកម្ម​ល្បែង​តាម​ប្រព័ន្ធ​អន​ឡា​ញ នៅតាម​បណ្ដា​ក្រុង ស្រុក ដែល​គ្មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ត្រឹមត្រូវ ដោយ​ក្នុង​នោះ​លោក បានដាក់​បញ្ជា​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​ធ្វើការ​បង្ក្រាប​ជា​បន្ទាន់ រាល់​អាជីវកម្ម ដែល​បង្កប់​នូវ​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​មិន​មាន​អាជ្ញាប័ណ្ណ ឬ​ច្បាប់​អនុញ្ញាត ឱ្យបាន​ទាន់​ពេលវេលា ព្រោះ​បញ្ហា​ល្បែង​នេះ​គឺជា​មេរោគ​ក្នុងសង្គម ដែល​ត្រូវ​ធ្វើការ​ព្យាបាល​ឱ្យបាន ហើយ​ល្បែងស៊ីសង​ទាំងនោះ​នាំឱ្យ​បង្ក​ជា​រឿង​អសន្ដិសុខ​ជាច្រើន​ដូចជា​ការ​ចោរលួច ចោរ​ឆក់​ប្លន់ និង​កើតជា​អំពើ​ហឹង្សា​ជា​ដើម ។​

​លោក អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មិន​ត្រឹមតែ​ការងារ​បង្ក្រាប​ល្បែងស៊ីសង​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ក្នុងនោះ​ក៏​មិនត្រូវ​ភ្លេច​ដែរ ក្នុង​ការបន្ត​ចុះបង្ក្រាប​ការជួញដូរ ការ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ដែល​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា ដែល​កើតមាន​នៅក្នុង​សង្គម នឹង​ត្រូវ​ធ្វើ​ការដោះស្រាយ​ជាបន្ទាន់ ហើយ​បញ្ហា​គ្រឿងញៀន​នេះ​គឺ​អាច​ប្រែក្លាយ​សង្គម ដែល​មាន​សន្តិសុខ​ល្អ ក្លាយទៅជា​សង្គម​អសន្ដិសុខ និង​បង្ក​ភាពភ័យខ្លាច​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ។​

​លោក បាន​បន្តទៀតថា ក្នុងនោះដែរ ក៏​ត្រូវតែ​បន្ត​កិច្ចការងារ​របស់​ខ្លួន​បន្ថែមទៀត ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សន្ដិសុខ​សណ្ដាប់ធ្នាប់ ក្នុង​ភូមិសាស្ដ្រ​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព ក្នុង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។​

​លោក អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការអនុវត្ត​នៃ​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ ត្រូវធ្វើឡើង​ចាប់ពី​រសៀល​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​តទៅ និង​ធ្វើ​ឱ្យបាន​ព្រមទាំង​គ្នា​ទាំង​១៤​ក្រុង ស្រុក នៃ​ខេត្ត​បាត់ដំបង​ទាំងមូល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.