ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ឯកឧត្តម កែវ រតនៈ និង​ឯកឧត្តម ខូ​យ រី​ដា បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ពោធិ៍សាត់

ឯកឧត្តម កែវ រតនៈ និង​ឯកឧត្តម ខូ​យ រី​ដា បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ឯកឧត្តម កែវ រតនៈ អនុប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត និង​ឯកឧត្តម ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ខេត្ត ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​បន្ត​បន្ត​ឆ្នាំ​២០២៤ ព្រមទាំង​ប្រគល់​សេចក្តីសម្រេច និង​ប័ណ្ណសរសើរ ជូន​ដល់​ក្បាលម៉ាស៊ីន​ដឹកនាំ និង​យុវជន​គណបក្ស នៅ​ស្នាក់ការ​គណបក្ស​ខេត្ត ស្ថិតក្នុង​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ដោយ​មាន​អ្នកចូលរួម​ពី​ក្រុម​យុវជន​ប្រមាណ​១,៥០០​នាក់​។​

​លោក ងួន ប៉ោ​សេង ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត ដែល​ជា​ជំនួយការ​ឲ្យ​គណៈកម្មាធិការ​គណបក្ស​ខេត្ត លើ​ការងារ​គាំទ្រ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ និង​អនុវត្ត​ទៅ​តាម​កម្មវិធី​នយោបាយ និង​សេចក្តីសម្រេចចិត្ត​នានា​របស់​បក្ស ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ដ៏​មុត​ស្រួច របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្តាល​។​

​លោក​បានឲ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ រចនាសម្ព័ន្ធ​ចាត់តាំង​យុវជន​គណបក្ស​ខេត្ត រួម​មាន​ថ្នាក់​ខេត្ត ចំនួន​១១៤​នាក់ ក្រុម​អចិន្ត្រៃយ៍​២៩​នាក់ មាន​១១​ផែន ស្មើនឹង​៤១៥​នាក់ យុវជន​ថ្នាក់ស្រុក​ក្រុង​ទាំង​៧ មាន​ចំនួន​៨២២​នាក់ សកម្មជន​យុវជន​ទាំង​៥២៦​ភូមិ មាន​ចំនួន​១៥៧៨​នាក់​សមាជិក​បក្ស​ជា​យុវជន ចាប់ពី​អាយុ​១៨​ដល់​៣៥​ឆ្នាំ ជាង​៩៩​ពាន់​នាក់ និង​សមាជិក​បក្ស ជាង​២៤៦​ពាន់​នាក់​។​

​លោក​បាន​បន្តថា សកម្មជន​យុវជន បាន​ចុះ​ធ្វើ​សកម្មភាព​ការងារ​មនុស្សធម៌ នៅតាម​បណ្តា​ឃុំ ស្រុក ក្រុង ដូចជា​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​កង្វះខាត រងគ្រោះ​ដោយ​គ្រោះធម្មជាតិ អ្នក​មាន​ជំងឺ អ្នក​ទទួល​មរណៈភាព​ដោយ​បាន​នាំយក​ស្បៀង គ្រឿងឧបភោគ​បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន​ជាប់​ជាប្រចាំ​។​

​ចំពោះ​ទិសដៅ​អនុវត្ត​បន្ត គឺ​ពង្រឹង​ពង្រីក​សមាជិក​ថ្មី រក្សា​សមាជិក​ចាស់ ចូលរួម​គ្រប់​សកម្មភាព​សង្គម ព្រមទាំង​បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​កន្លងមក​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ ថវិកា ជាពិសេស​ការបណ្តុះបណ្តាល​ធនធានមនុស្ស ធ្វើឲ្យ​យុវជន​គណបក្ស​ខេត្ត កាន់តែ​មាន​ទំនុក​ជឿជាក់ និង​ដើរ​តាម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​ទាំង​ឯកឧត្តម ខូ​យ រី​ដា និង​ឯកឧត្តម កែវ រតនៈ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ថ្នាក់​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និង​ថ្នាក់​ភូមិ ដែល​កន្លងមក​តែងតែបាន​ចូលរួម​សហការ​សាមគ្គី​គ្នា ដើម្បី​គោលដៅ​រួម​តែមួយ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជោគជ័យ​គ្រប់​ការ​បោះឆ្នោត​។​

​លោក​បន្ដថា ជានិច្ចកាល​យុវជន​ជា​សកម្មជន បាន​អនុវត្ត​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​និង​ធ្វើការ​វាយបក​ទាន់ពេលវេលា តាមរយៈ​បណ្តាញ​សង្គម ព្រោះ​ថា​យុវជន​គណបក្ស ជា​កម្លាំងចលករ និង​ជា​អ្នក​បន្តវេណ​យ៉ាងសំខាន់​នាពេលនេះ ក៏​ដូច​ទៅ​ថ្ងៃ​អនាគត​។ ហេតុ​នេះ​សូម​ឲ្យ​ឱ្យ​យុវជន​តាំងពី​ថ្នាក់ក្រោម រហូត​ដល់​ថ្នាក់លើ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ការបម្រើ​ផលប្រយោជន៍ ជូន​ជាតិ និង​ប្រជាជន​។ យុវជន​ទាំង​អស់ ត្រូវតែ​ត្រៀម​ខ្លួន​សម្រាប់​ការរស់នៅ ការរៀនសូត្រ ត្រូវ​មាន​សកម្មភាព​ល្អ​ទាំង​វប្បធម៌ ទំនៀម​ទំលាប់​ប្រពៃណី បន្ត​សាមគ្គី​គ្នា ទាំង​នៅក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ឲ្យ​កាន់តែ​រឹងមាំ ដើម្បី​បម្រើ​បក្ស​កាន់តែ​ទទួលបាន​ការគាំទ្រ ពី​ប្រជាជន​កាន់តែច្រើន​។​

​ថ្នាក់ដឹកនាំ​ទាំង​២ បាន​លើកឡើង​ទៀត​ថា ផ្អែកលើ​បទពិសោធន៍ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លងកាត់​កសាង និង​អភិវឌ្ឍន៍​ប្រទេស រហូតមកដល់​ពេលនេះ​ជាង​៤៤​ឆ្នាំ ទទួលបាន​នូវ​សុខសន្តិភាព ស្ថេរភាព និង​ភាពរឹងមាំ​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម មាន​ការរីកចម្រើន​ជា​លំដាប់ នេះ​បញ្ជាក់​ឲ្យឃើញថា យុវជន​របស់​យើង​មាន​ឆន្ទៈ មាន​បេះដូង មានការ​សាមគ្គី​គ្នា​យ៉ាង​ល្អ ពោល​គឺ​ធ្វើ​អ្វីៗ​សម្រាប់​តែ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។ ថ្នាក់ដឹកនាំ​ទាំង​២ សូម​ឲ្យ​ក្រុម​យុវជន ត្រូវ​ចេះ​សាមគ្គី​គ្នា ជួយ​គ្នា​ទៅវិញទៅមក ធ្វើជា​គម្រូ​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ សហការ​ចូល​បង្ក្រាប​រាល់​ព័ត៌មាន​ក្លែងក្លាយ និង​ផ្សព្វផ្សាយ ការពារ​ព្រៃ​ធម្មជាតិ​វាលវែង កុំឲ្យ​បាត់បង់​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម កែវ រតនៈ និង​ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ប្រគល់​សេចក្តីសម្រេច ជូន​លោក ពៅ ពិសិដ្ឋ អនុប្រធាន​ប្រចាំការ លោក ឃៀង សុ​មុនី និង​លោក ម៉ៅ ស៊ី​វណ្ណា ជា​សមាជិក​អចិន្ត្រយ៍ នៃ​ក្រុម​យុវជន​គណបក្ស​ខេត្ត និង​បាន​ចែក​ជូន​ប័ណ្ណសរសើរ ដល់​ក្រុម​យុវជន ចំនួន​២៣៦​នាក់ គឺជា​ការឆ្លើយតប​ទៅនឹង​គុណ​បំណាច់​របស់​យុវជន​គណបក្ស​គ្រប់ផ្នែក គ្រប់​ថ្នាក់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ចូលរួម​សកម្មភាព​មនុស្សធម៌ ព្រមទាំង​ប្តេជ្ញា​គាំទ្រ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខភាព​ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤-២០៣០ និង​សម្តេ​សបវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​យុវជន គណបក្ស​ថ្នាក់​កណ្តាល ជា​នាយករដ្ឋមន្ត្រី និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នៅ​អាណត្តិ​បន្តបន្ទាប់​ទៀត​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.