ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះរុះរើសសម្រាស់មែកឈើ និងបង្គោលរបាំងដែលជាទីតាំងប្រព្រឹត្តបទល្មើសនេសាទ នៅចំណុចបឹងធំ ស្ថិតក្នុងស្រុកជលគិរី

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះរុះរើសសម្រាស់មែកឈើ និងបង្គោលរបាំងដែលជាទីតាំងប្រព្រឹត្តបទល្មើសនេសាទ នៅចំណុចបឹងធំ ស្ថិតក្នុងស្រុកជលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ លោក ពេជ្រ កែវមុន្នី អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ បានទទួលបទបញ្ជាពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដឹកនាំក្រុមចម្រុះចុះពិនិត្យ និងធ្វើការរុះរើទីតាំងបទល្មើសនេសាទការដាក់សម្រាស់ជាលក្ខណៈ ទ្រង់ទ្រាយធំមួយកន្លែង ស្ថិតនៅចំណុចបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី។

បន្ទាប់ពីបានពិនិត្យជាក់ស្ដែងនូវការប្រើឧបករណ៍នេសាទខុសច្បាប់ដែលក្រុមជនល្មើស បានកាប់ដើមឈើព្រៃលិចទឹកយកមកដាក់ជាសម្រាស់ និងហ៊ុំព័ទ្ធសាច់អួនក្រឡាញឹក និងសាច់ស្បៃមុងហ៊ុំព័ទ្ធជុំវិញ ដែលមានទំហំប្រមាណ៣ហិកតា ជាប់នឹងឡូអភិរក្សពូជត្រីនៅចំណុចខាងលើនេះ លោកអភិបាលរងខេត្ត ក៏បានបញ្ជាឲ្យមន្ត្រីជំនាញរដ្ឋបាលជលផល និងសហគមន៍នេសាទធ្វើការរុះរើដោយដកបង្គោលរបាំង និងរើសម្រាស់យកមកគរដុតបំផ្លាញចោលនៅទីនោះតែម្តង។

តំណាងសហគមន៍ព្រែកឆ្តោ ដែលបានដឹកនាំកម្លាំងចុះរុះរើបង្គោលរបាំង និងសម្រាស់មែកឈើពីក្នុងទឹកយកមកគរដុតបំផ្លាញចោលនៅលើគោកនៅចំណុចបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី ខាងលើនេះ បានឲ្យដឹងថា សម្រាស់ទាំងអស់នេះបើប្រើកម្លាំងតែជាង១០នាក់ដូចថ្ងៃនេះ ត្រូវប្រើរយៈពេលយ៉ាងតិច៣ថ្ងៃទើបរួច ព្រោះមែកឈើខ្លះក៏មានបន្លាពិបាកក្នុងការអូសទាញ និងលើកដាក់លើទូកមួយជាន់ទៀតទើបរុញមកដល់លើគោកដើម្បីទម្លាក់គរដុតចោល។

លោក នួន រិទ្ធី នាយរងផ្នែករដ្ឋបាលជលផលស្ដីទីកំពង់ប្រាសាទ បានប្រាប់ភ្នាក់ងារ Fresh News ថាបើតាមបទបញ្ជារបស់លោកអភិបាលរងខេត្ត ដែលបានអញ្ជើញចុះមកដល់ទីតាំងផ្ទាល់ លោកបានបញ្ជាយ៉ាងម៉ឹងម៉ាត់ ដោយត្រូវតែរើសម្រាស់ និងដកបង្គោលរបាំងទាំងអស់នេះ យកទៅគរដុតបំផ្លាញចោលនៅលើគោកឲ្យអស់ ជៀសវាងក្រុមជនរកស៊ីខុសច្បាប់ យកសម្រាស់មែកឈើទាំងនេះ ទៅទម្លាក់ចូលក្នុងទឹកដើម្បីចាប់ត្រីវិញ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ប៉ុន្មានថ្ងៃមុននេះលោកបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការធ្វើនេសាទដោយកាប់មែកឈើព្រៃលិចទឹក មកដាក់ធ្វើជាសម្រាស់ និងមានបោះរបាំងស្បៃមុងព័ទ្ធជុំវិញដោយមានបរិមាណទំហំធំ ហើយដាក់ជាប់នឹងឡូត៍អភិរក្សទៀតផងនោះ ច្បាប់មិនអនុញ្ញាតឲ្យឡើយ ករណីនេះលោកនឹងបញ្ជាឲ្យមន្ត្រីជំនាញចុះរុះរើបំផ្លាញចោលឲ្យអស់ ហើយវែកមុខរកជនល្មើសដែលពាក់ព័ន្ធក្នុងករណីនេះ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ ដោយមិនលើកលែងឡើយ។

ដោយឡែកនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះផងដែរ លោកក៏បានចុះទៅដល់ទីតាំងបទល្មើសខាងលើនេះជាមួយនឹងលោក ពេជ្រ កែវមុន្នី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយជាក់ស្ដែង ហើយលោកអភិបាលរង ក៏បានបញ្ជាឲ្យមន្ត្រីជំនាញ និងសហគមន៍នេសាទធ្វើការរុះរើឲ្យអស់ ដោយសម្រាស់មែកឈើត្រូវយកឡើងមកលើគោកដើម្បីគរដុតបំផ្លាញចោល រីឯសម្រាស់មួយចំនួនដែលនៅជាប់ឡូត៍អភិរក្ស ត្រូវដឹកយកទៅទម្លាក់នៅក្នុងឡូដើម្បីទុកជាជម្រកត្រី។

សូមបញ្ជាក់ថា ចំពោះបទល្មើសការកាប់មែកឈើព្រៃលិចទឹក យកមកដាក់ធ្វើជាសម្រាស់ និងយកស្បៃមុងមកហ៊ុំព័ទ្ធសម្រាស់ដើម្បីចាប់ត្រី ដែលមានទំហំរហូតទៅដល់រាប់ហិកតា ហើយត្រូវបានគេដាក់ជាប់នឹងឡូត៍អភិរក្សពូជត្រី ស្ថិតនៅចំណុចបឹងធំ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងជំនាញរដ្ឋបាលជលផលចុះរុះរើកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅម្ដងរួចមកហើយនោះ។

លុះនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឧបករណ៍ល្មើសច្បាប់ខាងលើនេះ ត្រូវបានក្រុមជនខិលខូចដែលជាម្ចាស់សម្រាស់ បានលាតរបាំងស្បៃមុង និងរើសម្រាស់ដើម្បីបម្រុងចាប់ត្រីជាធម្មតាឡើងវិញផងដែរ។ តែត្រូវប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ ទើបមានបទបញ្ជាពីលោកអភិបាលខេត្ត ដែលបានបញ្ជាដោយផ្ទាល់មកលោកអភិបាលរងខេត្ត ពេជ្រ កែវមុន្នី ឲ្យដឹកនាំក្រុមចម្រុះចុះរុះរើបង្គោលរបាំង និងសម្រាស់មែកឈើយកមកដុតបំផ្លាញចោលឲ្យអស់ដោយមិនឲ្យសេះសល់នោះឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.