ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

​លោក​បណ្ឌិត សម តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ស្រុក​កំពង់រោទិ៍ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យអស់​ពី​មូលដ្ឋាន

​លោក​បណ្ឌិត សម តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ស្រុក​កំពង់រោទិ៍ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យអស់​ពី​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ លោក​បណ្ឌិត សម តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អំពាវនាវ​កងកម្លាំង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ស្រុក​កំពង់រោទិ៍ ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ឲ្យមាន ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ជា​ពិសេស​បញ្ហា​ចរាចរណ៍ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ ព្រោះ​ថា​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​បម្រើ​ការពា​រ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ប្រកប​ដោយ​ភាពកក់ក្តៅ និង​សុវត្ថិភាព​ខ្ពស់​។​

​ការ​ថ្លែង​អំពាវនាវ​របស់​លោក​បណ្ឌិត សម តារា បែប​នេះ​ក្នុងឱកាស​ដែល​លោក​បណ្ឌិត ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​បន្ទាយ​ក្រាំង ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​បាន​នាំ​អំណោយ​ចែក​ជូន​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខាត​ចំនួន​៤​គ្រួសារ ព្រមទាំង​ចុះ​ពិនិត្យមើល​ប្រព័ន្ធ​ស្រោចស្រប់​ស្រូវ​រដូវប្រាំង​របស់​ពល​រដ្ឋ នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោក ប៊ុន សា​វ៉ាន់ សមាជិក​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍​គណ​បក្ស​ខេត្ត ព្រមទាំង​ក្រុម​ការងារ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​លោក សម តារា បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​លោក លោកស្រី ដែល​អង្គ​បោះឆ្នោត​និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ផងដែរ​។​

​លោក​បណ្ឌិត ក៏​បាន​ទទួលយក​ការ​សំណូមពរ របស់​ក្រុមប្រឹក្សា​ឃុំ​បន្ទាយ​ក្រាំង នូវ​បញ្ហា​ប្រឈម​មួយចំនួន​នៅ​មូលដ្ឋាន ដូចជា បញ្ហា​ទឹក​ធ្វើស្រែ បញ្ហា​ឆក់​ត្រី គ្រួសារ​មានបណ្ណ័​ក្រីក្រ ដើម្បី​ជម្រាបជូន​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​មន្ត្រី​ពាក់​ពន្ធ័​ផងដែរ​។​

​លោក​បាន​ស្នើ​ដល់​អាជ្ញាធរ​ឃុំ​បន្ទាយ​ក្រាំង ត្រូវ​បន្ត​ចូលរួម​អភិវឌ្ឍ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​តំណាក់កាល​ទី​១ បាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៥​ជា​អាទិភាព​រួម​មាន​៖ ទឹក ភ្លើង ផ្លូវ មនុស្ស បច្ចេកវិទ្យា​ឌីជីថល ដែលមាន​សម្តេច​ធីបតី​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឲ្យបាន​ផុសផុល​បន្ថែមទៀត ព្រមទាំង​ចូលរួម​អប់រំ​ពលរដ្ឋ​នៅ​មូលដ្ឋានឲ្យ​ធ្វើ​អំពើ​ល្អ យល់​អំពី​សុជីវធម៌​រស់នៅ យល់ដឹង​ពី​ច្បាប់​ដើម្បី​ធ្វើ​អ្វីៗ កុំឲ្យ​ឃ្លាត​ពី​ច្បាប់​ដែល​នាំឲ្យ​មាន​ទោសទណ្ឌ​ជាដើម​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ស្រុក​កំពង់រោទិ៍ ត្រូវ​ចូលរួម​ណែនាំ​ដល់​ពលរដ្ឋ ឲ្យ​សន្សំ​សំចៃទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នេះ​ឲ្យបាន​គ្រប់គ្រាន់ ម្យ៉ាង​ទៀត​បន្ត​ធ្វើ​អំពើ​ល្អ ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា រហ័ស​ទាន់​ចិត្ត និង​មាន​ប្រសិទ្ធិភាព ចំណែកឯ​អង្គ​បោះ​ឆ្នោត​ត្រូវ​ថែទាំ សុខភាព​ឲ្យបាន​ល្អ និង​ត្រៀម​ឯកសារ​ផ្លូវការ​សម្រាប់​ចូលរួម​ក្នុង​ថ្ងៃ​បោះឆ្នោត​។​

​គួររំលឹកថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នឹង​ដំណើរការ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជា​ការបោះឆ្នោត​អសកល ដែល​មាន​សមាជិក​រដ្ឋ​សភា និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ជា​អង្គ​បោះឆ្នោត ដោយឡែក​នៅ​ខេត្ត​ស្វាយរៀង មាន​អង្គ​បោះឆ្នោត​សរុប​៥១៨​នាក់ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៤១៣​អង្គ​បោះឆ្នោត និង​គណបក្ស​ភ្លើងទៀន​១០០​អង្គ​បោះឆ្នោត​។​

​សូមបញ្ជាក់​ថា នៅក្នុង​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​បន្ទាយ​ក្រាំង លោក​បណ្ឌិត សម តារា ក៏​បាន​ចុះ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន​៤​គ្រួសារ ក្នុង​ឃុំ​បន្ទាយ​ក្រាំង និង​ផ្ដល់​ជូន​នូវ​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​ព្រមទាំង​ឧបត្ថម្ភ​ផ្សេងៗ​ទៀត សរុប​ថវិកា​ចំណាយ​ក្នុង​កម្មវិធី​មាន​ចំនួន ៣៥០០០០០​រៀល​ផង​ដែរ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.