ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

​រដ្ឋបាល​ខេត្ត​កំពត ដង្ហែ​ក្បួន​អបអរសាទរ ក្រុង​កំពត​ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៤

​រដ្ឋបាល​ខេត្ត​កំពត ដង្ហែ​ក្បួន​អបអរសាទរ ក្រុង​កំពត​ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោក ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុមប្រឹក្សា ជួរ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ប្រាប់​អាវុធ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ យ៉ាងច្រើន​កុះករ ដង្ហែ​ក្បួន​អបអរសាទរ ក្រុង​កំពត​ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៤ ដែល​ការ​ដង្ហែ​ក្បួន​អបអរសាទរ ខាងលើនេះ ធ្វើឡើង​នៅ​ជុំវិញ​បណ្ដា​ផ្លូវ​នៃ​ក្រុង​កំពត​។​

នា​ឱកាស​ដង្ហែ​ក្បួន​នោះ លោក​អភិបាលខេត្ត ម៉ៅ ធនិន បាន​លើក​ថ្លែង​ឡើង​ថា ការរៀបចំ​ពិធី​ដង្ហែ​ក្បូន​អបអរសាទរ ក្រុង​កំពត​ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៤ ឆ្នាំ​២០២៤ ដ៏​មហោឡារិក មាន​ទាំង​ក្បូន​ទូក​នេសាទ​នៅលើ​ទឹក​ដងព្រែក ក្បូន​រថយន្ត ជុំវិញ​ក្រុង និង​ក្បូន​ដង្ហែ​ថ្មើជើង ធ្វើឡើង​ដើម្បី​បង្ហាញ​អំពី​កេរ្តិ៍ឈ្មោះ កិត្តិយស និង​មុខមាត់​របស់​ខេត្ត ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល ដែល​ទទួលពាន​រង្វាន់ ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៤ ឆ្នាំ​២០២៤​។ ពិសេស​ដើម្បី​លើកទឹកចិត្ត និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំង ចូលរួម​ថែរក្សា​បរិស្ថាន​អ​ន័យ សោ​ភណ្ឌ​ភាព​។​

ទន្ទឹមនេះ លោក​អភិបាល​ខេត្ត​កំពត បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព ជំនាញ​ពាក់ព័ន្ធ ឲ្យ​បន្ត​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​បន្ថែមទៀត និង​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​ជុំវិញ​ខេត្ត បន្ត​ខិតខំ​រក្សា​ពានរង្វាន់​នេះ​ឲ្យបាន នៅពេល​បន្តបន្ទាប់​ទៀត ដោយ​ត្រូវ​ចាត់ទុកថា កំពត​ជា​ផ្ទះ​របស់​យើង ជា​បេះដូង ដែល​យើង​គ្រប់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​។​

​ចំណែក​ក្រុម​យុវជន ដែល​បាន​ចូលរួម​ដង្ហែ​ក្បូន​អបអរសាទរ​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន បានបង្ហាញ​ក្តីរំភើប​រីករាយ និង​មាន​មោទកភាព​បំផុត​ដែល​ឃើញ​ខេត្ត​របស់​ខ្លួន ទទួលបាន​ពានរង្វាន់​នេះ​។ ពួកគេ​បាន​បញ្ជាក់ ក្រោម​ការដឹកនាំ របស់លោក ម៉ៅ ធនិន ដែល​បាន​ធ្វើឲ្យ​ខេត្ត និង​ក្រុង​កំពត ស្រស់ស្អាត ទាក់ទាញ​ទេសចរណ៍ កាន់តែខ្លាំង ហើយ​ពិត​ជា​ស័ក្តិសម​នឹង​ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ពិត​ប្រាក​មែន ពួកគេ​ប្តេជ្ញា​នឹង​បន្ត​ចូលរួម ដើម្បី​ធ្វើឲ្យ​ខេត្ត ក៏​ដូច​ក្រុង​កំពត កាន់តែ​ស្អាត និង​មាន​សោ​ភណ្ឌ​ភាព​ទាកទាញ​ទេសចរ ឱ្យ​កាន់តែ​ច្រើន​ជាង​មុន​ថែមទៀត​។​

​ក្រុង​កំពត នៃ​ខេត្ត​កំពត ទទួលបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​លើ​ក​ទី​៤ ដែល​មាន​សុពលភាព​ឆ្នាំ​២០២៤-២០២៦​។ ក្រុង និង​ខណ្ឌ ចំនួន​៣ របស់​កម្ពុជា បាន​ទទួល​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​លើ​ក​ទី​៤ ឆ្នាំ​២០២៤-២០២៦ រួមមាន​៖ ក្រុង​កំពត ក្រុងកែប និង​ខណ្ឌ​ដូនពេញ​។​

ពិធី​ប្រកាស​ជ័យលាភី​ខាងលើ ធ្វើឡើង​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ATF-2024 ដែល​បាន​ប្រព្រឹត្តទៅ នា​រាត្រី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។ ក្នុងនោះ សម្រាប់​ខេត្ត​កំពត លោក​បណ្ឌិត ម៉ៅ ធនិន ជា​អ្នកតំណាង​ឡើង​ទទួល​ជ័យលាភី​នេះ​។​

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត បាន​ចូលរួម​អរ​អរសាទរ ចំពោះ​ការទទួល​បាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.