ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ក្រសួង​សង្គមកិច្ច ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ដៃគូ​ចំនួន​៣០ ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា

​ក្រសួង​សង្គមកិច្ច ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ដៃគូ​ចំនួន​៣០ ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ស៊ូ​នី វង្ស​វិសិដ្ឋ រដ្ឋលេខាធិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក ជា សុ​មេធី រដ្ឋមន្ត្រី បាន​រៀបចំ​ពិធី​ចុះហត្ថលេខា លើ​គម្រោង​កម្មវិធី​ជាមួយ​អង្គការ​ចំនួន​៣០ ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ ក៏​បាន​ពិភាក្សា និង​ផ្តល់​យោបល់​ជាមួយ​អង្គការ​ដៃគូ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​កិច្ចព្រមព្រៀង និង​ពិភាក្សា​ពិនិត្យ​ឯកសារ ដែល​អង្គការ​បាន​បំពេញ​លក្ខខណ្ឌ នៃ​កិច្ចព្រមព្រៀង​ផងដែរ​។​

​លោក ស៊ូ​នី វង្ស​វិសិដ្ឋ បានឲ្យដឹងថា នៅក្នុង​ចំណោម​អង្គការ​ទាំង​៣០ មាន​អង្គការ​អន្តរជាតិ​(​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​) ចំនួន​១៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​១៤ ក្នុង​នោះ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​២០ អនុវត្ត​គម្រោង​លើ​វិស័យ​កុមារ​, សមាគម និង​អង្គការ​ចំនួន​៦​អនុវត្តន៍​លើ​គម្រោង​ពាក់ព័ន្ធ​វិស័យ​គាំពារ​ជនរងគ្រោះ​, សមាគម និង​អង្គការ​ចំនួន​៤​ទៀត អនុវត្តន៍​គម្រោង​ពាក់ព័ន្ធ​វិស័យ​កិច្ចការ​គ្រួសារ​។​

​នៅក្នុង​ឱកាស​នោះ លោក ស៊ូ​នី វង្ស​វិសិដ្ឋ បាន​ថ្លែងអំណរគុណ​បណ្តា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់​ដែល​បាន​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​នា​ពេលកន្លងមក និង​បន្ត​ខិតខំ​គៀរគរ​ស្វែងរក​មូលនិធិ ដើម្បី​បន្ត​អនុវត្ត​គម្រោង ដើម្បី​ជា​ប្រយោជន៍​ជួយ​គាំពារ និង​អភិវឌ្ឍន៍​ដល់​ស្ត្រី កុមារ ជនរងគ្រោះ និង​ងាយ​រងគ្រោះ គ្រួសារ​ក្រីក្រ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​មាន​អង្គការ សមាគម​ប្រមាណ​១៤២ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​ធ្វើ​លើ​វិស័យ​កុមារ​ចំនួន​៩១​អង្គការ លើ​កិច្ច​ការគាំំពារ​ជនរ​ង​គ្រោះ​ចំនួន​១៥​អង្គការ និង​កិច្ចការ​គ្រួសារ​ចំនួន​១៧ និង​តាម​វិស័យ​ផ្សេងៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.