ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​សម្តេច​ធិបតី ពាក់ព័ន្ធ​ការបង្ការ​ទប់​ស្តាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ផ្សងសំណាង

ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​សម្តេច​ធិបតី ពាក់ព័ន្ធ​ការបង្ការ​ទប់​ស្តាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ផ្សងសំណាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ពាក់ព័ន្ធ​ទៅ​លើ​ការបង្ការ​ទប់​ស្តាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ផ្សងសំណាង​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ដាក់បទបញ្ជា​ដូចខាងក្រោម​៖
*​ទី​១៖ បង្ក្រាប​ល្បែង​ផ្សងសំណាង ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។​
*​ទី​២៖ ល្បែង​ផ្សងសំណាង ដែល​ហួស​សពុល​ភាព អាជ្ញាប័ណ្ណ ត្រូវ​ណែនាំ​ឱ្យ​បង្ក្រាប​។​
*​ទី​៣៖ ល្បែង​ផ្សងសំណាង​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ប៉ុន្តែ​ធ្វើ​អាជីវកម្ម​ខុស​ទីតាំង​អាជ្ញាប័ណ្ណ​ត្រូវ​ធ្វើ​ការបង្ក្រាប​។​
*​ទី​៤៖ បង្កើត​ក្រុមការងារ​តាមដាន​ត្រួតពិនិត្យ​ស្រាវជ្រាវ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ និង​ក្លឹប​កំសាន្ត​ដែល​លួច​ផ្តល់​ទីតាំង​ឱ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​ឱ្យ​ផ្អាក​រាល់​ការចេញ​អាជ្ញាប័ណ្ណ ឬ​ការ​ផ្ដល់​សិទ្ធិ​បើក​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​។​

​ជាមួយគ្នានេះ សម្ដេច​ធិបតី បាន​ណែនាំ​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​ល្បែងស៊ីសង​កម្ពុជា ចំណុះឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រជុំ​ជា​បន្ទាន់​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ រួម​ទាំង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិនិត្យ​ឡើងវិញ និង​រៀបចំ​ឡើង​វិញ​នូវ​គោលការណ៍ និង​វិធានការ​គ្រប់គ្រង​ល្បែង​ផ្សងសំណាង​នានា​នៅ​ទូទាំង​ប្រទេស​។​

​ក្នុងន័យនេះ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ដាក់បទបញ្ជា​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុងករណី​មាន​បន្ត​បើក ថ្មីៗ​ទៀត សូម​ចាត់វិធានការ​បិទ​ជាបន្ទាន់ ហើយ​រាយការណ៍​មក​សម្ដេច ដើម្បី​ចាត់វិធានការ​បន្ត ដែល​អាច​ឈាន​ដល់​ការដក​អាជ្ញា​បណ្ណ​នៅក្នុង​ខេត្ត ឬ​នៅ​ទូទាំង​ប្រទេស​តែ​ម្ដង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.