ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​កំណត់​ឈ្មោះ​ប្រភេទ​ពូជ​ដំណាំ​ថ្មី​ចំនួន ៣​ប្រភេទ​

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​កំណត់​ឈ្មោះ​ប្រភេទ​ពូជ​ដំណាំ​ថ្មី​ចំនួន ៣​ប្រភេទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ចូលរួម​កិច្ចប្រជុំ​លើ​ការ​កំណត់​ឈ្មោះ​ប្រភេទ​ពូជ​ដំណាំ​ថ្មី​ចំនួន ៣​ប្រភេទ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​គូសបញ្ជាក់ថា ការ​ដាក់​ឈ្មោះ​ដំណាំ គឺ​ចាំបាច់​ត្រូវ​ពិនិត្យ​លក្ខណៈ​ពូជ​ឱ្យបាន​ច្បាស់លាស់ មាន​ការចុះបញ្ជី​ការ មាន​ពិសោធន៍​គ្រប់​ជ្រុងជ្រោយ ត្រឹមត្រូវ​តាម​លក្ខណៈ​ពាណិជ្ជកម្ម និង​ជា​ពូជ​របស់​ខ្មែរ​ពិតប្រាកដ​។ លើសពីនេះ​ទៀត ត្រូវមាន​ការសិក្សា​ឈ្វេងយល់​ពី​សក្តានុពល​ពូជ មាន​លក្ខណៈ​សេដ្ឋកិច្ច​ពិតប្រាកដ មាន​ការប្រកួតប្រជែង​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដែល​គួរ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ទាំង​លក្ខណៈ​បច្ចេកទេស និង​ផ្លូវច្បាប់​។

​សូម​ជម្រាប​ជូន​ថា ការ​កំណត់​ឈ្មោះ​ប្រភេទ​ពូជ​ដំណាំ​ថ្មី​ចំនួន ៣​ប្រភេទ ដែល​ក្រសួង​កំពុង​ពិភាក្សា​មានដូចជា ស្រូវ សណ្តែងសៀង និង​ល្ង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.