ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាខា​វាល​ស្បូវ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ជាង​៥​ពាន់​នាក់

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាខា​វាល​ស្បូវ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ជាង​៥​ពាន់​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាខា​វាល​ស្បូវ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ជាង ៥​ពាន់​នាក់​។​

ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាខា​វាល​ស្បូវ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ក្តី​សោមនស្ស​រីករាយ​បាន​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សម្ពោធ​ទីតាំង​សាកលវិទ្យាល័យ​សាខា​វាល​ស្បូវ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបញ្ចប់​ឧត្តម​សិក្សា​ជា​សមិទ្ធផ​ល​ធំ ដែល​កើតចេញ​ពី​ការប្រឹងប្រែង និង​ការកំណត់​ទិសដៅ​ច្បាស់លាស់​របស់​និស្សិត​ម្នាក់ៗ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបញ្ចប់​ឧត្តមសិក្សា ក៏​ជា​សមិទ្ធផល​មួយ​ដ៏​ធំ​សម្រាប់​ក្រុមគ្រួសារ ជាពិសេស​អាណាព្យាបាល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបញ្ចប់​ឧត្តមសិក្សា បានមក​ពី​ការប្រឹងប្រែង​របស់​សាស្ត្រាចារ្យ​ក្នុង​ការផ្ទេរ​ចំណេះដឹង ក៏ដូចជា​ការចូលរួម​ចំណែក​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​សិក្សា​របស់​សាកលវិទ្យាល័យ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា និស្សិត​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ គឺជា​ធនធាន​ដ៏​រឹងមាំ​សម្រាប់​សង្គមជាតិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​របស់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ប្រឹងប្រែង​ក្នុង​ការបណ្តុះបណ្តាល​និស្សិត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​អបអរសាទរ​ចំពោះ​ការបង្កើត​ទីតាំង​ថ្មី​របស់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​វាល​ស្បូវ​។ សម្តេច​ធិបតី បាន​ថ្លែងថា វត្ត​មាន​ទីតាំង​ថ្មី​របស់​សាកលវិទ្យាល័យ កើតចេញពី​ការប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សាលា ហើយ​នឹង​ក្លាយទៅជា​កន្លែង​បណ្តុះបណ្តាល​ដ៏​មាន​សារៈសំខាន់​នាពេល​អនាគត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកសាង​ធនធានមនុស្ស​ដែល​មាន​សុខភាព​ល្អ និង​ចំណេះដឹង​ខ្ពស់ គឺ​មាន​សារៈសំខាន់ និង​ចាំបាច់​ណាស់​សម្រាប់​សង្គម​ជាតិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សញ្ញាបត្រ​ដែល​និស្សិត​ទទួលបាន​នេះ ជា​ការជួយ​លើកកម្ពស់​កម្រិត​ប្រកួតប្រជែង បង្កើន​ភាពម្ចាស់ការ ជា​មូលដ្ឋាន​បង្កើន​គុណវុឌ្ឍ​កាន់តែ​ខ្ពស់​ឆ្ពោះទៅ​កាន់​ការបង្កើន​សមត្ថភាព​កាន់តែ​ខ្ពស់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រទេស​មួយ​មាន​ធនធានមនុស្ស មាន​មូលធន​មនុស្ស ដែល​មាន​សុខភាព​ល្អ មាន​សមត្ថភាព​ខ្ពស់ នឹង​ធ្វើឱ្យ​ការប្រកួតប្រជែង​របស់​ប្រទេស​នោះ​កាន់តែ​ខ្លាំង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គម្លាត​ខាង​ចំណេះ​ងាយ​នឹង​កាត់បន្ថយ ជាង​គម្លាត​ខាង​ទ្រព្យសម្បត្តិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មុន​ពេល​រាតត្បាត​ជំងឺ​កូវី​ដ​១៩ កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​ល្អប្រសើរ​ជាង​បណ្តា​ប្រទេស​១០​ដទៃ​ទៀត​លើ​ពិភពលោក​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ធនធាន​មនុស្ស​មិន​អន់​នោះឡើយ នៅពេល​មាន​ឱកាស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការទទួលបាន​ពានរង្វាន់​ពី​កម្មវិធី verify.gov.kh របស់​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​សមត្ថភាព​របស់​កម្ពុជា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្មាន​នរណា​ហាមឃាត់​មហិច្ឆតា​កម្ពុជា លើ​ផែនការអភិវឌ្ឍន៍​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កាលពី​ឆ្នាំ​៩០ ការសរសេរ​ផែនការ ភាគច្រើន​កម្ពុជា​ពឹង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ តែ​បច្ចុប្បន្ន​ផែនការ​ទាំងឡាយ សរសេរ​ដោយ​ខ្មែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកសាង​មូលធន​មនុស្ស គឺជា​ការ​កិច្ច​អាទិភាព​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គិត​ឱ្យ​ធំ គិត​ឱ្យ​ឆ្ងាយ គិត​មុន គិត​អនាគត ដើម្បី​កម្ពុជា​ដើរ​ទាន់​គេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​កសាង​មូលធន​មនុស្ស មិនមែន​គ្រាន់តែ​និយាយ​នោះ​ទេ តែ​រាជរដ្ឋាភិបាល​បាន​រៀបចំ​គោលនយោបាយ​រួចហើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការរៀបចំ​ផែនការមេ និង​កំណត់​ទិសដៅ​ច្បាស់លាស់ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការធ្វើដំណើរ​រយៈពេល​យូរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា គេ​មិន​អាច​ទប់ស្កាត់​ការ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​នោះឡើយ គឺ​ត្រូវ​ឱប​ក្រសោប ហើយ​ប្រើ​វា​ជា​ប្រយោជន៍​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​លើកទឹកចិត្ត និង​ផ្តល់​នូវ​ទស្សនៈ​មួយចំនួន ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ស្ថាប័នរដ្ឋ​មិន​ថ្វើ​បរិ​វត្តកម្ម តើ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​បរិវត្ត​កម្ម​បែបណា​?
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការស្រាវជ្រាវ​ជា​កិច្ចការ​ដ៏​សំខាន់ ជាពិសេស​ក្នុង​បច្ចេកវិទ្យា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មនុស្ស​នៅ​ជុំវិញ​សម្តេច ដែល​លូត​លឿន គឺ​ការចេះ​សិក្សា​ពី​ខ្លួនឯង ដកស្រង់​ចំណុច​ខ្វះខាត​របស់​ខ្លួន ហើយ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួនឯង​។ សម្តេច​ធិបតី បញ្ជាក់ថា ដាក់ខ្លួន​ល្ងង់​ច្រើន នឹង​នាំឱ្យ​ចេះ​ច្រើន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មនុស្ស​ដែល​ដឹង​ខ្លួន​ឯង ហើយ​ចេះ​ពង្រឹង​ខ្លួនឯង ទើប​ធ្វើឱ្យ​ខ្លួនឯង​ឱ្យ​ជោគជ័យ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា បើ​មិន​រៀន​ពី​ខ្លួនឯង ទៅ​រក​គ្រូ​ជោគជ័យ​មកពីណា ក៏​ជួយ​មិនបាន​ដែរ​ ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.