ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​សម្រុក​ជួយសង្គ្រោះ​ស្រូវប្រាំង​កសិករ ដែល​កំពុង​ខ្វះខាត​ទឹក

​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​សម្រុក​ជួយសង្គ្រោះ​ស្រូវប្រាំង​កសិករ ដែល​កំពុង​ខ្វះខាត​ទឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​និង​កំពុង​បន្ត​សម្រុក​ជួយសង្គ្រោះ​សូវ​ប្រាំង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាច្រើន​ទីតាំង​ក្នុងស្រុក​មួយ​ចំនួន រហូត​ពួកគាត់​ប្រមូល​ផល​។ យុទ្ធនាការ​នេះ តប​តាម​ការ​ណែ នាំ​និង​ជំរុញ​ពី អភិបាលខេត្ត​ក្នុង​ការខិតខំ​និង​យកចិត្តទុកដាក់​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ ស្ក​ក ឬ​ក្រៀម​ស្វិត​នោះឡើយ​។​

ដោយឡែក​ក្នុង​ស្រុក​កំពង់លែង កាល​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុម​ការងារ​មាន​អភិបាលស្រុក​កំពង់​លែង អនុប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត មេឃុំ និង​កងកម្លាំង​ក្នុង មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ស្រែប្រាំង​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​។ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត​ចំនួន​៦០០​លីត្រ​បន្ថែមទៀត សម្រាប់​ប្រើប្រាស់​ក្នុង​ការបូមទឹក​សង្គ្រោះ​ស្រូវប្រាំង ប្រជាពលរដ្ឋ​នៅ ក្នុង​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​ជា​បន្ត​។​

ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ទឹក​ស្ថិតនៅក្នុង​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខាងលើ​នេះ​មាន​ចំនួន​៩៣៩​ហិកតា ស្ថិត​នៅ​ចំណុច​ទំនប់​បា​យ៉ាប​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ៍​។

ក្នុងឱកាស​នោះ​ដែរ​លោក យ៉ែម លក្ខិណា អភិបាលស្រុក​កំពង់​លែង ក៏​បាន​ជួយ​ឧបត្ថម​ប្រេងម៉ាស៊ូត​ចំនួន​១០០​លីត្រ ដើម្បី​ផ្តល់ជូន​ប្រជាកសិករ សម្រាប់​ធ្វើ​ការបូមទឹក​ពី​ព្រែក​ទម្លាក់​ចូល​ទៅ​កាន់​ប្រឡាយ​មេ ហើយ​បន្ត​ចែកចាយ​ទៅកាន់​ស្រែ​របស់​ពលរដ្ឋ ក្នុងស្ថានភាព​ចាំ​បា ច់ ប្រេង​១០០​លីត្រ​នេះ គឺ​សម្រាប់​ប្រជាកសិករ​ប្រើ ប្រាស់​ម៉ាស៊ីន​ផ្ទាល់ខ្លួន​ដែល​មាន​ចំនួន​៤​គ្រឿង​ប្រចាំ ការ​នៅ​ទីនោះ​។​

លោក សាន់ យូ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​លើកឡើង​ថា ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក​អភិបាលខេត្ត ថ្នាក់ដឹកនាំ​តាម​ស្រុក​ឃុំ និង​ថ្នាក់​មូលដ្ឋាន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​យ៉ាង ណា​ជួយ​សង្គ្រោះ​ស្រូវប្រាំង ប្រជា​កសិករ​ដែល​កំពុង​ជួបប្រទះ​ការខ្វះ​ទឹក ដើម្បី​ឱ្យ​ដំណាំ​ស្រូវ​របស់​ពួកគាត់​ដែល​កំពុង​មាន​ការលូតលាស់​មិន​អោយ​ក្រៀម​ស្វិ ត​រហូតដល់​ពេល​ប្រមូល​ផល​។​

​លោក​បាន​បន្តទៀតថា នៅក្នុង​ភូមិសាស្ត្រ​ក្នុង​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​នេះ ប្រជាពលរដ្ឋ​កំពុង​ជួប​ការខ្វះខាត​ទឹក​ជាច្រើន​ហិកតា ក្រុម​ការងារ​ក៏​បាន​ចុះ​មក​ផ្ទាល់​គ្រប់ពេលវេលា ហើយ​ទី​នេះ​ក៏​ជា​គោលដៅ​ទី​មួយ ដែល​បាន​ដាក់​ម៉ា​ស៊ី ន​បូមទឹក​ពីរ​ទន្លេ​មក​អាង​ស្តុក​ទឹក​ចាស់ និង​បូម​បន្ត​ចែកចាយ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​ស្រែ​ប្រមាណ​ជិត​៤០០​ហិកតា​រស់​ឡើង​វិញ​និង​សង្ឃឹមថា នឹង​មិន​មាន​ការខូចខាត​រហូតដល់​ពេល​ដែល​ត្រូវ​ប្រមូល​ផល​។​

​សូមបញ្ជាក់​ថា ក្នុង​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង មាន​ប្រជាពលរដ្ឋ ធ្វើ​ស្រែប្រាំង​សរុប​ចំនួន​១០៧៨ គ្រួសារ និង​មាន​ផ្ទៃដី​ស្រែប្រាំង កំពុង​បង្កបង្កើន​ផល​សរុប​ចំនួន​៣៤៩២.៨ ហិកតា បាន​ប្រភព​ទឹក​មក​ពី​ព្រែក​ដៃទន្លេ ហើយ​បច្ចុប្បន្ន​មាន​ផ្ទៃដី​ស្រែ​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រប​ចំនួន ៩៣៩​ហិកតា ដែល​អាជ្ញាធរ​យើង​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុង​ការជួយ​សង្គ្រោះ​ជា​បន្តបន្ទាប់​ទៀត​។​

ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​ពោធិ៍ ក៏ដូចជា​នៅ​ទូទាំង​ស្រុក​កំពង់លែង ដែល​ជា​តំបន់​កំពុង​ជួបប្រទះ​ការខ្វះខាត​ទឹក​ស្រោចស្រព​ស្រូវប្រាំង បន្ទាប់​ពី​ពួកគាត់​បាន​ទទួល​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​ក្នុងការ​មមាញឹក​ជួយ​ខ្នះខ្នែង ក្នុង​ការជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ពួក គាត់​ឲ្យបាន​រស់​ឡើង​វិញ​ដូចនេះ ពួកគាត់​មាន​ទឹកចិត្ត​សប្បាយរីករាយ​ជា​ពន់ពេក​និង​បាន​ថ្លែង​អំណរគុ ណ​ដល់​លោក​អភិបាលខេត្ត លោក​អភិបាលរង​ខេត្ត​លោក​អភិបាលស្រុក និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ដោយ​យក​អស់ពី​កម្លាំង កាយ​ចិត្ត​ក្នុង​ការជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ពួក​គា ត់​ឲ្យ​រស់​ស្រស់បំព្រង​ឡើងវិញ ពួក​គាត់​បញ្ជាក់​ថា​នៅ​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ស្រូវប្រាំង​ទាំងអស់​នឹង​ដល់​ថ្ងៃ​ប្រមូល​ផល​ហើយ​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.