ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាលខេត្តពោធិសាត់​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អាជ្ញាធរ ក្រុង​ស្រុក​ទាំង​៧ ទូទាំង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង !

រដ្ឋបាលខេត្តពោធិសាត់​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អាជ្ញាធរ ក្រុង​ស្រុក​ទាំង​៧ ទូទាំង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ នៅ​សាលប្រជុំ​ជាន់​ទី​១​សាលាខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អាជ្ញាធរ ក្រុង​ស្រុក​ទាំង​៧ ទូទាំង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង នៅតាម​មូលដ្ឋាន និង​ចាត់វិធានការ​បិទ​ជាបន្ទាន់ ក្នុងករណី​មាន​បន្ត​បើក​ថ្មីៗ​ទៀត​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោយ​ទទួលបាន​ប្រសាសន៍​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់ ពី​សំណាក់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជុំវិញ​ការផ្អាក​រាល់​ការចេញ​អាជ្ញាប័ណ្ណ ឬ​ការ​ផ្ដល់​សិទ្ធិ​បើក​ទីតាំង​ល្បែង​ផ្សងសំណាង នៅតាម​មូលដ្ឋាន​។​

លោក​ឧត្តមសេនីយ៍ត្រី ហៀ​ង ស៊ីថា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ មាន​ក្រុម​ធ្វើ​អាជីវកម្ម​ឆ្នោត​ផ្សងសំណាង ឬ​ឡូតូ ចំនួន​០៧​ក្រុមហ៊ុន មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ក្នុងនោះ​ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​ដែល​ហួស​សុពលភាព មាន​ចំនួន​០៤​ក្រុមហ៊ុន និង​នៅ​មាន​សុពលភាព ចំនួន​០៣​ក្រុមហ៊ុន លើ​២៦៨​ទីតាំង​ទូទាំង​ខេត្ត រួមមាន​៖
១-​ក្រុមហ៊ុន សៀង ហៃ​រី​ហ្សត ខូ​អិល​ធី​ឌី ឡូតូ ឯ​.​ក​
២-​ក្រុមហ៊ុន លាភ​មហា​សម្បត្តិ​ឡូតូ ឯ​.​ក​
៣-​ក្រុមហ៊ុន អេស៊ាន វែល​ហ្វែ ឡូត​ធើ​រី ឯ​.​ក​។​

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​ពោធិ៍សាត់ បាន​លើកឡើង​ថា ក្រុមហ៊ុន​ដែល​ហួស​សុពលភាព គឺ​មិន​អនុញ្ញាត​ឲ្យ​បន្ត​បើក​អាជីវកម្ម​បន្តទៀត​ទេ​។ ក្នុង​ករណី​បើ​ក្រុមហ៊ុន​ទាំងនោះ នៅតែ​បន្ត​អាជីវកម្ម​របស់​ខ្លួន អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ និង​ធ្វើ​ការបង្ក្រាប​ជាបន្ទាន់​។ ចំពោះ​ទីតាំង​ដែល​មាន​អាជ្ញា​បណ្ណ​ពី គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ហើយ​ស្នើសុំ​លិខិតអនុញ្ញាត​មក​ខេត្ត គឺ​មិន​អនុញ្ញាត​ឲ្យមាន​នោះទេ រងចាំ​គោលការណ៍​ថ្មី ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម ពៅ ពិសិដ្ឋ បាន​បន្តទៀតថា តាម​ជុំវិញ​ផ្សារ សាលារៀន គឺ​មិនឲ្យ​មាន​ដាច់ខាត ចំពោះ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បើ​មាន​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ គឺ​ត្រូវតែ​បង្ក្រាប​ភ្លាម​តែម្តង​។ គ្រប់​សមត្ថកិច្ច​ជំនាញ ត្រូវ​ចុះ​ត្រួតពិនិត្យ​លិខិតអនុញ្ញាត​ទីតាំង​អាជីវកម្ម​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត ឲ្យបាន​ទាន់​សភាពការណ៍ ក្នុងករណី​ទីតាំង​ដែល​លិខិតអនុញ្ញាត​ផុត​សុពលភាព និង​ទីតាំង​ដែល​មាន​អាជ្ញាប័ណ្ណ​copy ត្រូវ​បិទ​ជាបន្ទាន់​។​

គួរបញ្ជាក់​ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៣ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ នា​ព្រឹ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ សម្ដេច​បាន​ចេញ​បទបញ្ជា​ឱ្យ​ផ្អាក​រាល់​ការចេញ​អាជ្ញាប័ណ្ណ ឬ​ការ​ផ្ដល់​សិទ្ធិ​បើក​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​។​

ជាមួយគ្នានេះ សម្ដេច​ធិបតី បាន​ណែនាំ​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​ល្បែងស៊ីសង​កម្ពុជា ចំណុះឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រជុំ​ជា​បន្ទាន់​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ រួម​ទាំង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិនិត្យ​ឡើងវិញ និង​រៀបចំ​ឡើង​វិញ​នូវ​គោលការណ៍ និង​វិធានការ​គ្រប់គ្រង​ល្បែង​ផ្សងសំណាង​នានា​នៅ​ទូទាំង​ប្រទេស​។​
​ក្នុងន័យនេះ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ដាក់បទបញ្ជា​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុងករណី​មាន​បន្ត​បើក​ថ្មីៗ​ទៀត សូម​ចាត់វិធានការ​បិទ​ជាបន្ទាន់ ហើយ​រាយការណ៍​មក​សម្ដេច ដើម្បី​ចាត់វិធានការ​បន្ត ដែល​អាច​ឈាន​ដល់​ការដក​អាជ្ញា​បណ្ណ​នៅក្នុង​ខេត្ត ឬ​នៅ​ទូទាំង​ប្រទេស​តែ​ម្ដង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.