ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន!

​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង ផ្តល់​ថវិកា​ជូន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ឯក​ភ្នំ ដើម្បី​បង្ហើយ​អគារ​ទីស្នាក់ការ​អនុសាខា​ស្រុក

​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង ផ្តល់​ថវិកា​ជូន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ឯក​ភ្នំ ដើម្បី​បង្ហើយ​អគារ​ទីស្នាក់ការ​អនុសាខា​ស្រុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៤​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង ដែល​មាន​លោក សុខ លូ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចាត់​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោក ផេង សិទ្ធី អភិបាលរង​ខេត្ត និង​ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា បាន​នាំយក​ថវិកា​របស់​សប្បុ​រស​ជន​តាមរយៈ​សាខា​ខេត្ត​ចំនួន ២០​លាន​រៀល ផ្តល់ជូន លោក ម៉ិ​ល សុផល អភិបាលស្រុក និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ឯក​ភ្នំ ដើម្បី​បង្ហើយ​ការកសាង​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក ដែល​កំពុង​ដំណើការ​សាងសង់​បាន​ប្រមាណ ៨០% ។​

​ក្នុងនាម​លោក សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត លោក ផេង សិទ្ធី បាន​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​សប្បុរស​ជន​ទាំង​អស់ ដែល​បាន​ចំណាយ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ក្នុង​ការសាងសង់​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ឯក​​ភ្នំ នាពេលនេះ ដែល​នេះ​បាន​បង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ក្នុងការ​ចែករំលែក​នូវ​ទឹកចិត្ត និង​ក្តីស្រឡាញ់ អាណិតអាសូរ ចំពោះ​ជនរួមជាតិ​ទាំងអស់ ពិសេស​ជន​ងាយ​រងគ្រោះ ដើម្បី​ជួយសង្គ្រោះ​ពួកគាត់​បាន​ទាន់ពេលវេលា ។​

​លោក​បាន​ឱ្យដឹងថា ការសាងសង​អគារ​ទីសា្ន​ក់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ឯក​ភ្នំ នាពេល​នេះ​ជា​សមិទ្ធិ​ថ្មី​របស់​សាខា​ខេត្ត សម្រាប់​អាណត្តិ​ទី​៥ នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង ដើម្បី​ប្រតិបត្តិការ​មនុស្សធម៌​ជួយសង្គ្រោះ និង​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​ប្រជាពលរដ្ឋ ។​

​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា កាកបាទក្រហមកម្ពុជា ក៏​ដូចជា​សាខា​ខេត្ត ​គឺ​មាន​ប្រភព​ចំណូល​ពី​សប្បុរសជន​តា​ម​​រយៈ​សមាជិកភាព​ប្រចាំឆ្នាំ និង​ការរៀបចំ​ព្រឹត្តិការណ៍ ៨ ឧសភា ជាដើម មានន័យ​ថា សកម្មភាព​ទាំងអស់​អាច​ប្រព្រឹត្តទៅបាន​លុះត្រា​ណា មាន​ការប្តេជ្ញាចិត្ត​និង​លះបង់​យ៉ាងខ្ពស់ ដើម្បី​លើកស្ទួយ​ចលនា​មនុស្សធម៌ ពី​សំណាក់ មន្ត្រីរាជការ កងកម្លាំង ក្រុមហ៊ុន​ឯកជន អាជីវករ​ប្រជាពលរដ្ឋ​មាន​ការចែក​រលែក ជាមួយ​កាកបាទ​ក្រហម​ទើប​កាកបាទក្រហម​អាច​ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នា​ន​បាន​។​

​លោក​បាន​សង្ឃឹម​យ៉ាង​មុតមាំ ក៏ដូចជា​ជំរុញ​ដល់​សមាជិក​សមាជិកា​អនុសាខា​កាកបាទ​ក្រហម​ស្រុក​ទាំងអស់​បន្ត​ចូលរួម​លើ​ការងារ​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ទ្វេ​ឡើង​ថែម​ទៀត បន្ទាប់​ពី​អគារ​យ៉ាង​ថ្មី​ប្រណិត​មួយ​ខ្នង​នេះ ត្រូវបាន​ដាក់​សម្ពោធ​ឲ្យប្រើ​
​ប្រាស់​ជា​ផ្លូវការ នាពេលខាងមុខ ។​

​លោក​បាន​បន្តថា ការកសាង​អគារ​ទីស្នាក់ការ​អនុសាខា​នេះ ត្រូវបាន​ធ្វើឡើង​ស្រប​តាម​គោលដៅ​របស់​កាកបាទក្រហម​កម្ពុជា គឺ​កាកបាទក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល អ្វី​ដែល​សំខាន់​គឺជា​ការជួយ​ជំរុញ​បន្ថែម​ដល់​ការផ្តល់​សេវា​ក្នុង​វិស័យ​មនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​គ្រប់​តំបន់ និង​បាន​ទាន់ពេលវេលា​។​

​លោក បាន​ធ្វើ​ការណែនាំ​និង​ជំរុញ​ដល់​អនុសាខា ត្រូវ​បន្ត​សកម្មភាព​នៃ​ការ​ចុះជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ និង​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​បំផុត​ទោះ​មួយ​គ្រួសារ​ក្តី គឺ​ត្រូវតែ​សង្គ្រោះ​គាត់​ឱ្យបាន​រួច​ផុត​ពី​ភាព​ទាល់ច្រក​បាន​មួយ​រយៈពេល​ផងដែរ ហើយ​ការជួយ​នោះ​គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ ជាតិ សាសន៍ អ្វី​ឡើយ គឺ​ត្រូវតែ​ជួយ​ឱ្យ​បាន​ដូចៗ​គ្នា ដោយ​ស្មើភាព​គ្នា បើ​ពួកគាត់​ជួបនឹង បញ្ហា​ឬ​គ្រោះធម្មជាតិ​ពិតប្រាកដ គឺ​ត្រូវតែ ជួយ​ឱ្យ​បាន​ទាន់ពេលវេលា ក្នុង​នោះ​បើ​ហួស​លទ្ធភាព​ក្នុង​អនុសាខា ត្រូវធ្វើ​យ៉ាងណា​រាយការណ៍​មក​ថ្នាក់ស្រុក ខេត្ត​ឱ្យបាន​ទាន់​​ពេលវេលា ដោយ​មិន​ត្រូវ​ទុក​គាត់​ឱ្យ​រស់​ក្នុង​ភាពលំបាក និង​ការ​អូសបន្លាយ​ពេល​យូរ​នោះ​ឡើយ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ឯក​ភ្នំ​ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សា​ង​ស​ងើ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ​ដែល មាន​ចំនួន​១​ខ្នង មាន​ទំហំ​៨​ម៉ែត្រ គុណ​១២​ម៉ែត្រ ក្នុងនោះ​មាន​សាលប្រជុំ​១ ការិ​​យាល័យ​ចំនួន​២ មាន​បន្ទុប់ទឹក ព្រមទាំង​ត​បណ្តាញ​អគ្គិសនី ដែល​ជា​អំណោយ​បាន​ពី​ការអំពាវនាវ​របស់​ស​ប្បុរ​សជន គ្រប់​មជ្ឈដ្ឋាន​នានា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.