ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ក្រុមប្រឹក្សា​សង្កាត់​ទាំង​៤ ក្នុង​ក្រុង​ប៉ៃលិន ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ បម្រើសេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​

អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ក្រុមប្រឹក្សា​សង្កាត់​ទាំង​៤ ក្នុង​ក្រុង​ប៉ៃលិន ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ បម្រើសេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤  លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ ក្រុមប្រឹក្សា​សង្កាត់​ទាំង​៤ ក្នុង​ក្រុង​ប៉ៃលិន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ក្នុង​ការបម្រើ​សេ​វ៉ា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​បោះឆ្នោត​ជ្រើសរើស​ឡើង ពី​ប្រជាពលរដ្ឋ គឺ​មាន​ស្វ័យភាព​ក្នុង​ការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍​មូលដ្ឋាន​ក៍​ពិតមែន តែ​ក្រុម​ប្រឹក្សា​ជា​ផ្នែក​មួយ​នៃ​អំណាច​ប្រតិបត្តិ​របស់​រដ្ឋ ដូច្នេះ​ក្នុង​ន័យ​នេះ ក្រុមប្រឹក្សាឃុំ​–​សង្កាត់ ត្រូវអនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​នានា ដែល​មាន​ជា​ធរមាន ជាពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​ស្របទៅតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ។​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្នាក់ឃុំ​-​សង្កាត់ នា​ពេល​កន្លង​ទៅ គឺជា​ការជំរុញ​កិច្ចដំណើរការ​អនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​កំណែទម្រង់​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​នៅ​ថ្នាក់ឃុំ​–​សង្កាត់ តាម​គោលការណ៍​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន ដូច្នេះ​ក្រុមប្រឹក្សាឃុំ​–​សង្កាត់ ទាំងអស់​ត្រូវ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការអនុវត្ត​ការងារ ដើម្បី​សម្រេចបាន នូវ​គោលបំណង​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​អតីត​នាយករដ្ឋមន្ត្រី បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ (២០២១–២០៣០) ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ស្មៀន​ទាំងអស់ ត្រូវ​មើល​ឡើងវិញ​នូវ​រាល់​បញ្ហា នា​ពេលកន្លងមក មិន​ត្រូវ​ទុក​ចោល​នោះទេ គឺ​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់​បក្សពួក​និយម និង​គ្រួសារនិយម ជា​ពិសេស​ត្រូវ​ខិតខំ ដុសខាត់​ទាំង​ចំណេះដឹង និង​សមត្ថភាព ក្នុងនាម​ជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ដើម្បី​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​ចីរភាព ឈាន​ឆ្ពោះ​ទៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ចូលរួម​អនុវត្ត​នូវ​គោល​ន​យោ​បាល​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.