ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង និង​បំពាក់​ឋានន្តរសក្តិ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង និង​បំពាក់​ឋានន្តរសក្តិ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជេី​ញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង និង​បំពាក់​ឋានន្តរសក្តិ​លោក​អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរង កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ជា​វរសេនីយ៍ត្រី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ជំនួស​លោក​វរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែល​ត្រូវបាន​ទទួល​ភារកិច្ច​ថ្មី ជា​ប្រធាន​មន្ទីរ​ភស្ភុភារ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ស្រេង សុផល អភិបាល នៃ​គណៈ​អភិបាលក្រុង​សិរីសោភ័ណ លោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សិរីសោភ័ណ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុង​ក្រុង​សិរីសោភ័ណ​ផងដែរ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​បញ្ជាការ​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ​។

​បន្ទាប់ពី​ទទួល​សេចក្ដីសម្រេច និង​លិខិត​តែងតាំង​ផ្ទេរ​ភារកិច្ច លោក​វរសេនីយ៍ត្រី សុខ ឡេង ក៏​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​គោរព និង​អនុវត្ត​ឱ្យបាន​នូវ​បទបញ្ជា វិន័យ សីលធម៌ របស់​កង​យោធពលខេមរភូមិន្ទ និង​ប្តេជ្ញា​ខិតខំ​បំពេញ​តួនាទី ភារកិច្ច វិជ្ជាជីវៈ​របស់​ខ្លួន​ជា​កងរាជអាវុធហត្ថ​ឱ្យ​សម​ទៅតាម​ទំនុកចិត្ត ដែល​ថ្នាក់លើ​ប្រគល់ជូន​, ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​ស្ថាប័ន អង្គភាព ពិសេស​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​, ពង្រឹង និង​រឹតចំណង​សាមគ្គីភាព ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត ពិសេស​សាមគ្គីភាព​ផ្ទៃក្នុង ដែល​ជា​គន្លឹះ​ដ៏​សំខាន់បំផុត​ក្នុងការ​រួមចំណែក​កសាង​អង្គភាព​ឱ្យបាន​រឹងមាំ​បន្ថែម​ទៀត​។

​ក្នុងឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយត្រី បោ​ន ប៊ិន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដោយ​ក្តី​នឹករលឹក​។

​ជាមួយគ្នា​នោះ​លោក​ឧត្តមសេនីយ៍ត្រី បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​គ្រប់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ទាំង​៩ ក្រុង​-​ស្រុក បន្ត​ចូល​រួមចំណែក​ក្នុង​ការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និង​ស្រាវជ្រាវ បង្ក្រាប​រាល់​បទ​បទល្មើស​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទបញ្ជា គោរព​សិទ្ធមនុស្ស ព្រមទាំង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នូវក្នុង​ឧបទ្ទវហេតុ​ផ្សេងៗ ឱ្យបាន​ទាន់​ពេលវេលា​។

​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​សង្កត់ធ្ងន់ៗ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវតែ​គោរព​ច្បាប់ គោរព​បទបញ្ជា គោរព​ឋានានុក្រម​ការងារ គោរព​លក្ខន្តិកៈ បទ​វិន័យ​ទូទៅ នៃ​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ល្អ មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.