ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៣ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤

ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៣ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៣ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖
* សម្តេច​ធិបតី មាន​សេចក្តីសោមនស្ស​ក្រៃលែង ដោយ​បាន​មក​ចូលរួម​ជា​អធិបតី នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ២០២៣ នៃ «​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​- ហិរញ្ញវត្ថុ​សាធារណៈ​» ដែល​ជា​កម្មវិធី​កែទម្រង់​អន្តរ​វិស័យ​គន្លឹះ​មួយ​របស់​រាជរដ្ឋាភិបាល​។​
* សម្តេច​ធិបតិ បាន​ថ្លែងថា ពិតណាស់ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ជា​របៀបវារៈ អាទិភាព​នៅក្នុង «​យុទ្ធសាស្ត្រ​ចតុកោណ​» ទាំង ៤ ដំណាក់កាល របស់​រាជរដ្ឋាភិបាល ក្នុង​៤ នីតិកាល បន្តបន្ទាប់​កន្លង​ទៅ​, បាន​បង្កើត​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅ​កម្ពុជា​, ទាំង​សមិទ្ធផល ក្នុង​ការកែលម្អ​អភិបាលកិច្ច​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ទាំង​សមិទ្ធផល​ក្នុង​ទិដ្ឋភាព នៃ​ការរីកចម្រើន​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។​
* សម្តេច​ធិបតិ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា នៅតែ​បន្ត​ផ្តល់​សារៈសំខាន់​ខ្ពស់ លើ​កម្មវិធី​កែទម្រង់​នេះ ដោយ​កំណត់ «​កម្មវិធី​ក​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​» ជា​របៀបវារៈ គោលនយោបាយ​អាទិភាព​របស់​ខ្លួន ក្នុង «​មុំ​ទី ២» នៃ «​ស្នូ​លំ​» និង ក្នុង «​មុំ​ទី​៣» នៃ «​បរិស្ថាន​គ្របដណ្តប់​» របស់ «​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១» ។​
* សម្តេច​ធិបតិ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លើ​ដំណើរ​ផ្លូវ និង​សមិទ្ធផល នៃ​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រយៈពេល​២០​ឆ្នាំ (២០០៤-២០២៤)​នេះ យើង​បាន​ចាប់ផ្ដើម​កែទម្រង់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក ។ សម្តេច​ចងចាំ​មិន​ភ្លេច​នូវ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ អតីត​នាយករដ្ឋមន្ត្រី ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដំណាក់កាល​ទី​៤ នៃ​កម្មវិធី​កែទម្រង់​នេះ កាលពី​ដើម​ឆ្នាំ​មុន​ថា​៖ «​កន្លងមក​, យើង​មិន​បាន​រង់ចាំ​ទាល់តែ​ទទួលបាន​សុខសន្តិភាព​បរិបូរណ៍ ពេញ​ផ្ទៃ​ប្រទេស ទើប​ចាប់ផ្តើម​កិច្ច​ការ​កែទម្រង់​នោះទេ​។ ផ្ទុយទៅវិញ​, ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​, យើង​បាន​ចាប់ផ្តើម​ធ្វើការ​កែទម្រង់​លើ គោលនយោបាយ របស់​យើង​ជា​បន្តបន្ទាប់ ដោយ​ផ្តោត​លើ​អាទិភាព​បន្ទាន់​ទាំងឡាយ ស្រប​តាម​បរិការណ៍ និង កាលៈទេសៈ នៃ​សម័យកាល​នី​មួយៗ ចាប់តាំងពី​ក្រោយ​ការដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍​មកម្ល៉េះ​។​
* កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​២០​ឆ្នាំ ទទួល​បាន​សមិទ្ធផល​ធំៗ​ចំនួន​៥៖
​សមិទ្ធផល​គន្លឹះ​ទី​១៖ ការ​កសាងបាន​នូវ​ភាពជឿ​ទុកចិត្ត​បាន​នៃ​ថវិកា​។ សមិទ្ធផល​ទី​២៖ ការកសាង​បាន​ជា​មូលដ្ឋាន​នូវ​សមាសធាតុ​ចាំបាច់​ទាំងឡាយ នៃ​ប្រព័ន្ធ​ថវិការ​ទំនើប​ឆ្លើយតប​នឹងឧ​ត្ត​មានុ​វត្ត​ជា​អន្តរជាតិ​។ សមិទ្ធផល​ទី​៣៖ រាជរដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ចាប់យក «​ប្រព័ន្ធ​ថវិកា​ផ្អែក​លើ​សមិទ្ធកម្ម​»​។ ដែល​ជា​គោលដៅ​ចុងក្រោយ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាមរយៈ​ការសម្រេច​ឱ្យបាន​នៅក្នុង​ដំណាក់កាល​ទី​៤ (២០២៣-២០២៧) នូវ «​គណនេយ្យភាព​សមិទ្ធកម្ម​» ដែល​មានន័យថា ជា​ការទទួលខុសត្រូវ​លើ​លទ្ធផល​ចុងក្រោយ​។ សមិទ្ធផល​គន្លឹះ​ទី​៤៖ ការសម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ប្រកបដោយ​ភាព​ធន់ និង​ចីរភាព​ក្នុង​រយៈពេល​វែង​។ សមិទ្ធផល​គន្លឹះ​ទី​៥៖ ការពង្រឹង​ឯករាជ្យ​ជាតិ និង​អធិបតេយ្យ​ជាតិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដោយ​ផ្តល់​អនុសាសន៍​មួយចំនួន ដែល​គ្រប់​ក្រសួង​-​ស្ថាប័ន​ទាំងអស់ រួម​ទាំង​គណៈកម្មាធិកា​រ ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ អាច​យក​ទៅ​ធ្វើ​ជា​ធាតុ​ចូល​បន្ថែម សម្រាប់​ការតម្រង់​ទិស​ការងារ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ត​ទៅ​មុខ​ផងដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ​, កម្ពុជា​បាន​ធ្វើ​ដំណើរ​ឆ្លង​កំណាត់​ផ្លូវ​ដ៏​វែងឆ្ងាយ នៃ​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ។ ជា​ការពិត​សមិទ្ធផល​ទាំងឡាយ​នៃ​ការកែទម្រង់​នេះ មិនមែន​ទទួលបាន​មក​ដោយ​ងាយស្រួល​នោះ​ទេ​។ ជា​សត្យានុម័ត​, ទាំង​ក្នុង​អតីតកាល​, ទាំង​ក្នុង​បច្ចុប្បន្នកាល និង ត​ទៅ​អនាគតកាល​, គ្មាន​កិច្ច​ការ​កែទម្រង់​ណាមួយ​ដែល​ងាយស្រួល​នោះ​ទេ​, ហើយក៏​មិន​មាន​សមិទ្ធផល​ណាមួយ​នៃ​កិច្ច ការកែទម្រង់ ដែល​អាច​សម្រេច​បាន​មក ដោយ​គ្មាន​ការបង់ថ្លៃ​នោះដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កិច្ច​ការ​កែទម្រង់​ដែល​ជោគជ័យ ត្រូវតែ​ផ្អែក​លើ កត្តា​សំខាន់​បួន គឺ​៖ ទី​១. ត្រូវមាន​ចក្ខុវិស័យ​ច្បាស់លាស់​; ទី​២. ត្រូវ​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​; ទី​៣. ត្រូវ​មាន​ការចូលរួម​ដោយ​ស្មោះត្រង់​; និង​ទី​៤. ត្រូវ​មាន​ការលះបង់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នឹង​បន្ត​ជ្រោង​កាន់តែ​ខ្ពស់​នូវ «​ស្មារតី​នៃ​ការកែទម្រង់​» និង​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង ៥​ប្រការ របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី សម្រាប់​ការបំពេញ​ការងារ ដែល​ជា​ស្មារតី​បុរេ​សកម្ម​, ភ្ញាក់រលឹក និង​ម៉ឹងម៉ាត់​ក្នុង​ការកែទម្រង់​មុត​ស្រួច​, ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ពោល​គឺ​៖ ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​បាន​ដឹកនាំ​ផ្ទាល់ និង​ជាប់លាប់​តាំងពី​ដើមទី លើ​ការងារ​នេះ ប្រកប​ដោយ​ភាព​ជា​អ្នកដឹកនាំ និង វិជ្ជាជីវៈ​ខ្ពស់ សូម​កោតសរសើរ​ដោយស្មោះ ចំពោះ​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​ទាំងអស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា​គ្រប់​ក្រសួង​-​ស្ថាប័ន ដែល​បាន​ចូលរួម​អនុវត្ត​កម្មវិធី កែទម្រង់​នេះ ប្រកប​ដោយ​ភាព​អត់ធ្មត់ និង ភាពជា​ម្ចាស់ ។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ ដែល​តែងតែបាន​គាំទ្រ​, ទាំង​ជា​ជំនួយ​បច្ចេកទេស និង ទាំង​ជា​ជំនួយ​ហិរញ្ញវត្ថុ​, ជា​បន្តបន្ទាប់​, តាំងពី​ដំណាក់កាល​ទី​១ រហូតមកដល់​ដំណាក់កាល​ទី ៤ ដែល​ជា​ដំណាក់កាល​ចុងក្រោយ​នេះ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​ផ្តាំផ្ញើ និង​ជំរុញ​ជាថ្មី​ម្ដងទៀត ឱ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សកម្ម​ចូលរួម​អនុវត្ត តាម​បេសកកម្ម​, មុខងារ​, កម្មវិធី​ការងារ និង​គណនេយ្យភាព​របស់ខ្លួន ប្រកប​ដោយ​ភាព​ជា​ម្ចាស់ និង ឆន្ទៈ​កែទម្រង់ មោះមុត នៅក្នុង​កម្មវិធី​កែទម្រង់​នេះ ដូច​ត្រូវបាន​កំណត់​នៅក្នុង​ឯកសារ «​ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពី​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​-​ដំណាក់កាល​ទី​៤» ។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សង្ឃឹមថា ដំណាក់កាល​ទី​៤ នឹង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ ជាមួយនឹង​ការដកស្រង់​នូវ​មេរៀន និង​ពិសោធន៍​ល្អៗ ព្រមទាំង​ការតាមដាន​, ការត្រួតពិនិត្យ និង​ការ​វាយ​តម្លជា​បន្តបន្ទាប់ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម និង ជម្នះ​នូវ​ឧបសគ្គ​ផងទាំងពួង ប្រកបដោយ​ស្មារតី​សាមគ្គី​, កិច្ចសហការ និង​ការសម្របសម្រួល​ខ្ពស់ ក្នុង​គោលបំណង​សម្រេច​ឱ្យបាន នូវ​ចក្ខុវិស័យ កសាង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា ឱ្យ​ឆ្លើយ​តប ទៅ​តាម​ស្តង់ដា និង ឧត្តមា​នុវត្តន៍​អន្តរជាតិ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.