ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចាប់ផ្តើម​រៀបចំ​សោភ័ណភាព​សួនច្បារ និង​សម្អាត​ច្រាំង​ស្ទឹង ចាប់ពី​ចំណុច​ស្ពានថ្ម​ថ្មី​ទល់មុខ​សាលាខេត្ត រហូត​ដល់​ក្បាលហុង​ចុង​កោះ​សំពៅ​មាស ត្រើយ​ខាងកើត

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចាប់ផ្តើម​រៀបចំ​សោភ័ណភាព​សួនច្បារ និង​សម្អាត​ច្រាំង​ស្ទឹង ចាប់ពី​ចំណុច​ស្ពានថ្ម​ថ្មី​ទល់មុខ​សាលាខេត្ត រហូត​ដល់​ក្បាលហុង​ចុង​កោះ​សំពៅ​មាស ត្រើយ​ខាងកើត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​សោភ័ណភាព​សួនច្បារ និង​សម្អាត​ច្រាំង​ស្ទឹង​ពោធិ៍សាត់ ចាប់ពី​ចំណុច​ស្ពានថ្ម​ថ្មី​ទល់មុខ​សាលាខេត្ត រហូត​ដល់​ក្បាលហុង​ចុង​កោះ​សំពៅ​មាស ត្រើយ​ខាងកើត​ស្ទឹង​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បានឱ្យដឹងថា ក្នុង​នាម​រដ្ឋបាល​ខេត្ត លោក​បាន​រៀបចំ​កែប្រែ​សោ​ភណ្ឌ​ភាព​នៅក្នុង​ទី​ប្រជាជន​ក្រុង​ពោធិ៍សាត់ ពិសេស​នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ ដែរ​ឥឡូវនេះ យើង​កំពុងតែ​ធ្វើ​ជា​រៀងរាល់ថ្ងៃ គឺពាក់ព័ន្ធ​នឹង​បរិស្ថាន សណ្ដាប់ធ្នាប់​សាធារណៈ និង​រៀបចំ​តាម​ច្រាំង​ស្ទឹង ដើម្បី​ឱ្យ​ក្លាយជា​សួន និង​ច្រាំង​ដ៏​រឹងមាំ មាន​ភាព​ទាក់ទាញ​ពី​សំណាក់​ទេសចរ​ជិត​ឆ្ងាយ​។ ការរៀបចំ​ច្រាំង​ស្ទឹង​នេះ​ឡើង គឺ​ជា​គុណប្រយោជន៍ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ផ្តល់​ទីកន្លែង​ដល់​ពុក​ម៉ែ​បងប្អូន អាច​ហាត់ប្រាណ​អង្គុយ​កម្សាន្ត​បាន តាម​ដងស្ទឹង​។ បើ​យើង​មិន​រៀបចំ​ទេនោះ យើង​ប្រាកដជា​មិន​ដឹង​អ្វី​ជា​សោ​ភណ្ឌ​ភាព ហើយ​ទីប្រជុំជន​ខេត្ត​ពោធិ៍សាត់ មិនដឹង​ថា​នៅ​កន្លែង​ណា​ច្បាស់លាស់​នោះ​ទេ​។​

​ពិត​ណាស់​កោះ​សំពៅ​មាស មាន​ភាព​ល្អប្រសើរ​ហើយ តែ​នៅ​ជុំវិញ​កោះ ហាក់បី​គ្មាន​សោភ័ណភាព ពីព្រោះ​មាន​ផ្ទះ​ប្រជាពលរដ្ឋ មាន​បន្ទប់​ទឹកមាត់​ស្ទឹង ដែល​នេះ​វា​ហាក់បីដូច​ជា​បង្អាប់មុខ​មាត់​ខេត្ត​របស់​ខ្លួន យ៉ាង​ដូច្នេះ​ឯង​។ លោក​ក៏​សូម​ថ្លែងអំណរគុណ និង​សូម​ធ្វើ​ការកោតសរសើរ ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​ទាំងអស់ ដែល​មាន​ការចូលរួម​តាម​សំណូមពរ របស់​អាជ្ញាធរ ស្ម័គ្រចិត្ត​រុះរើ​រោង ឬ​ខ្ទម ងាយស្រួល​ដល់​ការអភិវឌ្ឍន៍​គម្រោង​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​ពេញចិត្ត និង​ប្តេជ្ញា​ខិតខំ​ប្រឹង​រៀបចំ​ច្រាំង​ស្ទឹង សួនច្បារ ដាំ​ផ្កា តាំង​ភ្លើង​លំអរ​នេះ​ឡើង ដើម្បី​ប្រគល់​ជូន​ទៅ​ពួកគាត់​វិញ សម្រាប់​ប្រើប្រាស់​អង្គុយ​កម្សាន្ត ដើរ​ហាត់ប្រាណ និង​ជា​ពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ មក​ខេត្ត​ពោធិ៍សាត់​កាន់តែ​ច្រើនឡើង​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា ចំណុច​ដែល​យើង​ត្រូវ​ចាប់ផ្តើម​ដំបូង​នោះ គឺ​ចាប់ពី​ស្ពានថ្ម​ថ្មី​ទល់មុខ​សាលាខេត្ត រហូត​ដល់​ក្បាលហុង​ចុង​កោះ​សំពៅ​មាស ត្រើយ​ខាងកើត​ស្ទឹង​។ ក្រៅពីនោះ ឯកឧត្តម​សូម​ស្នើ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ សហការ​គ្នា​ចូលរួម​រុះរើ​បន្តបន្ទាប់​ទៀត ដើម្បី​កែប្រែ​សោ​ភណ្ឌ​ភាព​ក្រុង​ពោធិ៍សាត់ ក៏ដូចជា​ខេត្តពោធិ៍សាត់​របស់​យើង ឱ្យ​ស្រស់បំព្រង ជា​ជីវិត​យើងទាំងអស់គ្នា​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​ជូន​កាដូ ជា​ស្ពាន​អាកាស​ផ្លូវ​វាង​ក្រុង​ពោធិ៍សាត់ មាន​ប្រវែង​ជាង​៥០០​ម៉ែត្រ ដែល​យើង​ពុំ​ធ្លាប់​មាន​ទាល់តែ​សោះ​ពី​អតីតកាល​មក​។ នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​គាំទ្រ​គោលនយោបាយ បន្ត​ផ្តល់​ឱកាស​ដល់​រាជ​រដ្ឋបាល​បន្តវេន ដឹកនាំ​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នីតិកាល​ទី​៧ បាន​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឱ្យមាន​ការអភិវឌ្ឍន៍ ជឿនលឿន​ទៅ​មុខជា​លំដាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.