ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រយៈពេល​៣​ថ្ងៃ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន ខេត្តពោធិ៍សាត់​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ២​លើក បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ម្នាក់

​រយៈពេល​៣​ថ្ងៃ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន ខេត្តពោធិ៍សាត់​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ២​លើក បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ម្នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ក្នុង​រយៈពេល​០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤) ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​យ​ជនជាតិ​ចិន​-​វៀតណាម ឆ្នាំ​២០២៤​នេះ ទូទាំង​ខេត្ត​ពោធិ៍សាត់ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​០២​លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ខូចខាត​មធ្យោបាយ ចំនួន​០៤​គ្រឿង ក្នុង​នោះ​រថយន្ត​០១​គ្រឿង ម៉ូតូ​០១​គ្រឿង គោយន្ត​កន្ត្រៃ​០១​គ្រឿង និង​ក្បាលរថភ្លើង​០១​គ្រឿង​។​

​របាយការណ៍​អោយដឹង​ផង​ដែរ​ថា សភាពការណ៍​សន្តិសុខ ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន និង​វៀតណាម​ឆ្នាំ​២០២៤ ពុំ​មាន​អ្វី​កើត ឡើង​គួរ​អោយ​កត់សម្គាល់​ឡើយ​។ ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ កើតមាន​០៥​លើក ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ ១​លើក និង​បទល្មើស​មជ្ឈឹម ០៤​លើក​។ បង្ក្រាប​គ្រឿងញៀន បាន​០១​លើក​, បង្ក្រាប​ក្មេង​ទំនើ​ង បាន​០១​លើក ឃាត់ខ្លួន​មនុស្ស​០៩​នាក់ ធ្វើ​កិច្ចសន្យា​-​អប់រំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​។ ជាមួយគ្នា​នោះ ក៏​មាន​ករណី​អត្តឃាត (​ចងក​សម្លាប់ខ្លួន​) ប្រុស ស្លាប់​ម្នាក់​ផង​ដែរ​។​

​ក្នុង​រយៈពេល​០៣​ថ្ងៃ នៃ​ពិធី​បុណ្យ​នេះដែរ កម្លាំង​សមត្ថកិច្ច បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ ធ្វើការ​ការពារ សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.