ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ បាន ស្រីមុំ ដឹកនាំ​កិច្ច ប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ ០១៣ សហវ ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៤

លោកជំទាវ បាន ស្រីមុំ ដឹកនាំ​កិច្ច ប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ ០១៣ សហវ ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ មាន​ពិធី កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ ០១៣ សហវ ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃទី​១២​ខែ​កុម្ភ​:​ឆ្នាំ​២០២៤ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៤ និង​ការធ្វើ​តារាង​ប្រៀបធៀប​កើនឡើង​-​ថយ​ចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​២០២៣ តាម​ប្រព័ន្ធ SARMIS ដល់​មន្ទីរ អង្គភាព និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ សារាចរ​ណែនាំ​លេខ ០១៣ សហវ ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៤ នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ធ្វើ​ការអនុវត្ត​ថវិកា​អោយបាន​ត្រឹមត្រូវ ម្យ៉ាងវិញទៀត​កិច្ចប្រជុំ​នេះ ក៍មាន​គោលបំណង ដើម្បី​ពង្រឹង និង​បង្កើន​សមត្ថភាព​បន្ថែមទៀត ក្នុង​ការអនុវត្ត​គម្រោង​សកម្មភាព​ថវិកា​ប្រចាំឆ្នាំ និង​ការធ្វើ​តារាង​ប្រៀបធៀប​កើនឡើង​-​ថយ​ចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ឆ្នាំ​២០២៣ តាម​ប្រព័ន្ធ SARMIS ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត ក៍​បាន​មានប្រសាសន៍​ជំរុញ ដល់​គ្រប់​មន្ទីរ​អង្គភាព ត្រូវតែ​គិតគូ​អោយបាន​ច្បាស់លាស់​នូវ​ការរៀបចំ​ផ្នែក​ចំណូល​-​ចំណាយ​របស់​ខ្លួន​អោយបាន​ជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និង​ស្រប​តាម​តម្រូវការ​ជាក់ស្តែង​ក្នុងការ​ដំណើរការ​អនុវត្ត​ការងារ​ថវិកា និង​យន្តការ​ការអនុវត្តន៍​ថវិកា​ថ្នាក់ក្រោម​ជាតិ ចំណែក​ការអភិវឌ្ឍ​ក្នុង​មន្ទីរ​អង្គភាព​របស់​ខ្លួន ក៍​ត្រូវ​រំលេច​នូវ​សកម្មភាព និង​បេសកកម្ម​ចម្បងៗ​របស់​ក្រសួង​-​ស្ថាប័ន អំពី​ភាពជាក់ស្ដែង​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ថវិកា​ឆ្នាំ​កន្លងមក និង​ការប៉ាន់ស្មាន​ស្ថានភាព នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​បច្ចុប្បន្ន​ធៀប​ទៅ​នឹង​គោលដៅ​សូចនាករ​ដែល​បានកំណត់ និង​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ និង ផែនការ​ថវិកា​ឆ្នាំ​ខាងមុខ​ទៀត ។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ណែនាំ​ដល់​គ្រប់​មន្ទីរ​អង្គភាព​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ស្វែង​យល់​ឲ្យបាន​កាន់តែ​ច្បាស់​នូវ​វិធាន​នីតិវិធី និង​បច្ចេកទេស​នានា ក្នុង​ការរៀបចំ​អនុវត្ត​ថវិកា​កម្មវិធី​គ្រប់​អង្គភាព​ថវិកា នៃ​មន្ទីរ​ជំនាញ​នៅ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ​នេះ ដោយ​ខិតខំ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​ក្របខ័ណ្ឌ និង​បណ្តា​វិធានការ ព្រមទាំង​គោលការណ៍ និង​បច្ចេក​ទាំងឡាយ ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៤ ឲ្យ​កាន់តែ​មាន​ភាព​សុក្រិត្យ និង​គណនេយ្យភាព​។​
,​ដោយ www.kap-news.com
​លោក សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.