ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សេចក្តីបំភ្លឺ​ព័ត៌មាន​ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

សេចក្តីបំភ្លឺ​ព័ត៌មាន​ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​អ្នកសារព័ត៌មាន​និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​ជ្រាបថា នា​ប៉ុន្មាន​ថ្ងៃ​នេះ​ឃើញ​មានការ​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន​និង​ក្នុង​បណ្តាញ​សង្គម ទាក់ទង​នឹង​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​នគ​បាល​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង​។

​ឃ​;​ញ​ការផ្សព្វផ្សាយ​នេះ លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ចាត់តាំង​ឱ្យ​ធ្វើ​ការស្រាវជ្រាវ​ជា​បន្ទាន់​លើ បញ្ហា​ដែល​សារព័ត៌មាន​បាន​ផ្សព្វផ្សាយ​ថា តើ​រូបភាព​ទាំងនេះ​ជា​រូបភាព​ចាស់ ឬ​ជា​រូបភាព​ថ្មី ហើយ​ការលើកឡើង​ក្នុង​សារព័ត៌មាន​ជា​រឿង​ពិតប្រាកដ​ឬ​យ៉ាងណា​?​។

​ក្នុងករណី​រក​ឃេ​ី​ញ ថា​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រីនគរបាល​ចរាចរណ៍​មាន​បញ្ហា​មិន​ត្រឹមត្រូវ​នោះ ថ្នាក់ដឹកនាំ​ស្នងការ​នឹង​មាន​វិធានការ​ជាក់ស្តែង​ស្រប​តាម​វិន័យ​លេខ​០០៦​របស់​កងកម្លាំង​នគរបាល​ជាតិ​ហេ​ី​យករ​ណី​រូបភាព​ទាំងនោះ​ជា​រូបភាព​ចាស់​នោះ​នឹង​មាន​វិធានការ​បន្ត​ចំពោះ​ការផ្សព្វផ្សាយ​ខាងលេ​ី​។

​សូម​ជម្រាប​ជូន​ថា កន្លង​ទៅ​ថ្នាក់ដឹកនាំ​ស្នងការ​តែងតែ​ក្រេីន​រំលឹក​ជាប់​ជាប្រចាំ​ដល់​មន្ត្រី​ដែល​អនុវត្ត​ការងារ​នេះ ឱ្យ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ ស្រប​តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ស្រប​តាម​ជំនាញ​ស្របតាម អនុក្រិត្យ​និង​ច្បាប់ ជា​ធរមាន ហេ​ី​យ​ចំពោះ​ករណី​រថយន្ត​ដឹកទំនិញ​សំពីងសំពោង ក៏​ត្រូវបាន​មន្ត្រីនគរបាល ឃាត់​និង​អនុវត្ត​ផាកពិន័យ​ទៅតាម​សកម្មភាព​ល្មើសច្បាប់​ផង​ដែរ ប៉ុន្តែ​ករណី​ល្មើស​ដែល បង្ក​ដោយ​ម្ចាស់​រថយន្ត​ដឹក​សំពីង សំពោង អាច​នៅ​មាន​នៅឡើយ ករណី​ចន្លោះ​ប្រហោង​ពី​សមត្ថកិច្ច ដែល​បញ្ហា​នេះ សមត្ថកិច្ច​នគរបាល​ត្រូវ​បន្ត​អនុវត្ត​ជា​បន្ត​ទៀត ។

​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណ​ជន​អ្នកសារព័ត៌មាន​និង​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាប​ជា​ព័ត៌មាន សូម​អរគុណ​៕
(​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.