ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ជំនួញឈើខុសច្បាប់ របស់លោក មករា និងចែណាត កំពុងធ្វើចរាចរណ៍តាមច្រកព្រំដែនស្រុកអូរយ៉ាដាវ យកទៅលក់នៅប្រទេសវៀតណាម បានយ៉ាងសុខស្រួល សមត្ថកិច្ចពាក់ព័ន្ធមិនបង្រ្កាប.!

ជំនួញឈើខុសច្បាប់ របស់លោក មករា និងចែណាត កំពុងធ្វើចរាចរណ៍តាមច្រកព្រំដែនស្រុកអូរយ៉ាដាវ យកទៅលក់នៅប្រទេសវៀតណាម បានយ៉ាងសុខស្រួល សមត្ថកិច្ចពាក់ព័ន្ធមិនបង្រ្កាប.!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តរតនគីរី) ÷ មានសេចក្តីរាយការណ៍មកថា! ថ្មីៗនេះលោក មករា និងចែណាត មេឈ្មួញឈើដុះស្លែប្រចាំក្នុង ខេត្តរតនគិរី នាំគ្នាធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់យ៉ាងគគ្រឹកគគ្រេង នៅប្រទេសវៀតណាម តាមច្រកព្រំដែនអូរយ៉ាដាវ ខណៈពេលនេះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវ មិនឃើញទប់ស្កាត់ និងបង្ក្រាបឡើយ.!។

ជាក់ស្តែងនៅវេលាម៉ោង១២យប់ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤.ថ្មី”នេះ មានរថយន្ត សាំយ៉ុង ពណ៍សមួយគ្រឿងកំពុងដឹកជញ្ជូនឈើពេញរួចបើកតាមផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុកអូរយ៉ាដាវ បានយ៉ាងរលូន ឆ្ពោះទៅកាន់ទីផ្សារប្រទេសវៀតណាម ត្រង់ចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ដើម្បីលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ ការដឹកជញ្ជូនឈើខុសច្បាប់ ធ្វើអាជីវកម្មមិនស្របច្បាប់នោះ គេសង្កេតឃើញកើតមានជាច្រើនខែ.ច្រើនថ្ងៃមកហើយ (ពោលគឺ)ចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤.ថ្មីនេះ ឈើទាំងនោះ មួយក្រុមឈ្មួញបានប្រមូលទិញពីប្រជាពលរដ្ឋ តាមបណ្តាលស្រុកមួយចំនួន និងមួយទៀត ប្រមូលទិញភូមិគេសាន់ ស្រុកលំផាត់ និងនៅភូមិតាកុកច្រាយ រួមនិងព្រៃសហគមន៍ ក្បែរក្រុមហ៊ុន៧២ ស្ថិតក្នុងស្រុកអូរយ៉ាដាវ លោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើ បរកែវ អណ្តូងមាស និងស្រុកអូរយ៉ាដាវ បានប្រាប់អ្នកសារព័ត៌មាន យើងអោយដឹងថា! ពាក់ព័ន្ធជំនួញឈើខុសច្បាប់នោះ សូមអោយអ្នកកាសែត សួរទៅលោក រៃ៉ យ៉ា ហៅប្រុស ដែលជាចៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ ទៅ ព្រោះលោកជាប់បេសកកម្ម នៅខេត្តបាត់ដំបង លោក រៃ យ៉ា ហៅប្រុស លោកបានបញ្ជាក់អោយដឹងថា! លោកពុំបាននៅកន្លែងទេមួយរយ:នេះគឺជាប់ព្យាបាលជុំងឺផ្ទាល់ខ្លួន ករណីនេះគួរសួរទៅលោក ប៉ូលីសសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន.!។

លោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ បានបញ្ជាក់ប្រាប់តាម ទូរស័ព្ទថា! ពាក់ព័ន្ធការដឹកជញ្ជូនឈើធ្វើអាជីវកម្មមិនស្របច្បាប់នោះ លោកអរគុណ ដែលបានប្រាប់ពេលនេះ លោកកំពុងដាក់កម្លាំងដើម្បីធ្វើការទប់ស្កាត់ហើយ មិនអនុញ្ញាតអោយពួកគេដឹកបន្តធ្វើអាជីវកម្មទៀតឡើយ.!។

មន្ត្រីក្តាមខ្យងក៍បានលើកឡើងដែលថា! ការរកស៊ីឈើក្នុងខេត្តរតនគិរី កន្លងមកដល់ពេលនេះ ដូចជាមិនដែលមានច្បាប់អនុញ្ញាតទេ! ប៉ុន្តែរាល់ការដឹកជញ្ជូនឈើឆ្លងដែនពុំដែលរំខានដល់សមត្ថកិច្ចពាក់ព័ន្ធសោះ អាជ្ញាធរនៅតែអះអាងថា! មិនបានអនុញ្ញាតអោយក្រុមឈ្មួញមុខដដែលៗនៅតែមានអាកាស(ពោលគឺ)តាំងពីឈើនៅសំបូរបែបគ្រោបដណ្តប់ផ្ទៃដីប្រម៉ាន៧០% នៅផ្ទៃដីសារុប នៅពេលនេះ ប្រហែលនៅសល់តែ២០.៣០ % តែប៉ុណ្ណោះ.!។

ជាចុងក្រោយនេះដែរ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងដែន ទាំងពីនាក់នេះផងទាន.!៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.