ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​ក្រឡាហោម ស ខេង បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ខេត្ត​បាត់ដំបង​

សម្តេច​ក្រឡាហោម ស ខេង បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​បក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​ខេត្ត​បាត់ដំបង​។​

​ពិធី​បើក​យុទ្ធនាការ​ឃោសនា​នេះ​ក៏​មាន​ការចូលរួម​ពី​លោក កើត រិទ្ធ សមាជិក​គណ​:​អចិន្ត្រៃយ៍​នៃ​សមាជិក​គណ​:​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​និង​ជា​អនុប្រធាន​ទី​១​ចុះ​មូលដ្ឋាន​ខេត្ត​, លោក សក់ សេដ្ឋា សមាជិក​គណ​:​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា និង​ជា អនុប្រធាន​ទី​១​ក្រុមការងារ​បក្ស​ចុះ​មូលដ្ឋាន​ខេត្ត​,​និង​មាន​ការចូលរួម​ពី​សមាជិក​សមាជិកា​រដ្ឋ​សភា និង​អង្គ​បោះឆ្នោត និង​អ្នកពាក់ព័ន្ធ​ចូលរួម​ទូទាំង​ខេត្ត​ចំនួន​២,០៩៦​នាក់​។​

​ការ​បើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​មាន​ការចូលរួម​ពី​លោក សុខ លូ សមាជិក​គណ​:​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង សមាជិក​គណៈកម្មាធិកា​រ​គណបក្ស ក្រុង ស្រុក លោក លោកស្រី ក្រុមប្រឹក្សា​សង្កាត់​នៅ​ទូទាំង​ខេត្ត​បាត់ដំបង​។​

​នា​ឱកាស​នោះ​ដែរ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា យុទ្ធនាការ​ឃោសនា​នេះ​មាន​រយៈពេល​១៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ជា​ឱកាស​ឱ្យ​បេក្ខជន​ព្រឹទ្ធសភា​របស់​គណបក្ស​បាន​ជួប​ផ្ទាល់​ជាមួយ​អង្គ​បោះឆ្នោត ដើម្បី​ផ្សព្វផ្សាយ អំពី​គោលការណ៍​ចម្បង​សម្រាប់​នីតិកាល​ទី​៥ នៃ​ព្រឹទ្ធសភា​ឱ្យបាន​ទូលំទូលាយ ស៊ីជម្រៅ និង​ផ្សព្វផ្សាយ​លេខ​រៀង និង​រូប​សញ្ញា​របស់​គណបក្ស​លើ​សន្លឹកឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត និង​ណែនាំ​អំពី​របៀប​គូស​សន្លឹកឆ្នោត​ដល់​អង្គ​បោះឆ្នោត​ទាំងអស់ សំដៅ​ដណ្ដើម​ប្រៀប​ឈ្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​២០២៤ ខាងមុខនេះ​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​ក្រឡាហោម​អនុប្រធាន​គណបក្ស​បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិកា​រ គណបក្ស​ខេត្ត គណបក្ស​ក្រុង ស្រុក លោក លោកស្រី​ក្រុមប្រឹក្សា សង្កាត់​នៅ​ទូទាំង​ខេត្ត​បាត់ដំបង ដែល​បាន​ខិតខំ​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ច្រើន​នៅ​ទូទាំង​ខេត្ត ក្នុងនោះ​ការអនុវត្ត​គោលនយោបាយ អភិវឌ្ឍន៍​ឃុំ សង្កាត់ ឆ្នាំ​២០២២-២០២៧ បម្រើឱ្យ​ផលប្រយោជន៍​របស់​ប្រជាជន និង​សង្គមជាតិ​ពិតប្រាកដ ដែល​នេះ​គឺជា​មូលដ្ឋាន​សម្រាប់​ឱ្យ​គណបក្ស​ឈាន​ទៅ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ជ​កោណ​ដំណាក់កាល​ទី​១​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ដឹក​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដែល​មាន​បាវចនា ចំនួន​៥​គឺ «​កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង​ចីរភាព និង​មាន​អាទិភាព គន្លឹះ​ចំនួន​៥​គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​» ដែល​ជា​គ្រឹះ និង​ជា​មធ្យោបាយ​សំខាន់ៗ​នៃ​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៥០៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.