ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ថ្ងៃ​ដំបូង នៅ​រាជធានី​ភ្នំពេញ

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ថ្ងៃ​ដំបូង នៅ​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ​។​

​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ បាន​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​មូល​ដា្ឋន​រាជធានី​ភ្នំពេញ​។​

​ការ​បើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​មាន​ការចូលរួម​ពី​លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាជិក​គណៈកម្មាធិការ គណបក្ស​រាជធានី គណបក្ស​ខណ្ឌ លោក លោកស្រី ក្រុមប្រឹក្សា សង្កាត់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។​

​នា​ឱកាស​នោះ​ដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែងថា យុទ្ធនាការ​ឃោសនា​នេះ​មាន​រយៈពេល ១៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ជា​ឱកាស​ឱ្យ​បេក្ខជន​ព្រឹទ្ធសភា​របស់​គណបក្ស​បាន​ជួប​ផ្ទាល់​ជាមួយ​អង្គ​បោះឆ្នោត ដើម្បី​ផ្សព្វផ្សាយ អំពី​គោលការណ៍​ចម្បង​សម្រាប់​នីតិកាល​ទី​៥ នៃ​ព្រឹទ្ធសភា​ឱ្យបាន​ទូលំទូលាយ ស៊ីជម្រៅ និង​ផ្សព្វផ្សាយ​លេខ​រៀង និង​រូប​សញ្ញា​របស់​គណបក្ស​លើ​សន្លឹកឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត​
​និង​ណែនាំ​អំពី​របៀប​គូស​សន្លឹកឆ្នោត ដល់​អង្គ​បោះឆ្នោត​ទាំងអស់ សំដៅ​ដណ្ដើម​ប្រៀប​ឈ្នះ​ឱ្យបាន​ដាច់ខាត ក្នុង​ការបោះឆ្នោត​ជ្រើស តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​២០២៤ ខាងមុខនេះ​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​អនុប្រធាន​គណបក្ស សូម​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិកា​រ គណបក្ស​រាជធានី គណបក្ស​ខណ្ឌ លោក លោកស្រី ក្រុមប្រឹក្សា សង្កាត់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ច្រើន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ក្នុងនោះ​ការអនុវត្ត​គោលនយោបាយ អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ​២០២២-២០២៧ បម្រើឱ្យ​ផលប្រយោជន៍​របស់​ប្រជាជន និង​សង្គមជាតិ​ពិតៗ ដែល​នេះ គឺជា​មូលដ្ឋាន​សម្រាប់​ឱ្យ​គណបក្ស​ឈាន​ទៅ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ជ​កោណ​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​បន្តវេន អាណត្តិ​ទី​៧ ដឹក​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដែល​មាន​បាវចនា ចំនួន​៥​គឺ «​កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង​ចីរភាព និង​មាន​អាទិភាព គន្លឹះ​ចំនួន​៥​គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​» ដែល​ជា​គ្រឹះ និង​ជា​មធ្យោបាយ​សំខាន់ៗ​នៃ​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៥០​។​

​ជាងនេះទៀត សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​បន្តថា តាមរយៈ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​៦ ដែល​រាជរដ្ឋាភិបាល កំពុង​អនុវត្ត​យ៉ាង​សកម្ម​នោះ​នឹង​បង្កើតបាន​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ប្រកបដោយ​គុណភាព និង​បរិ​យាប​ន្ន ហើយ​ជួយ​បំពេញ​តម្រូវការ​របស់​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ស្ត្រី កុមារ យុវជន​ឱ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​គ្របដណ្តប់​ផ្នែក​សុខភាព​សាធារណៈ ការបណ្ដុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស បង្កើត​ការងារ​កាន់តែច្រើន​ជូន​ប្រជាជន ពិសេស​សម្រាប់​យុវជន​ក្នុង​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ​មាន​លទ្ធភាព​ចូលរួម​ក្នុង​សេដ្ឋកិច្ច ក្នុង​ប្រព័ន្ធ​លើកស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល ពិសេស​ទទួល​បាន​ការ​ផ្តល់​សេវា​សាធារណៈ​បាន​ឆាប់រហ័ស​ប្រកបដោយ​គុណភាព តម្លាភាព និង​ការជឿទុកចិត្ត​។​

​ព្រឹទ្ធសភា នីតិកាល​ទី​៥​នេះ មាន​សមាជិក​៦២​រូប ក្នុងនោះ​២​រូប តែងតាំង​ដោយ​ព្រះមហាក្សត្រ ២​រូប បោះឆ្នោត​ជ្រើសតាំង ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប និង​៥៨​រូប​ទៀត ត្រូវបាន​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​ជា​អសកល​ដែល​មាន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅក្នុង​តំណែង និង​អ្នកតំណាងរាស្ត្រ ក្នុង​តំណែង​ជា​អង្គ​បោះឆ្នោត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.