ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ប្រគល់​រថយន្ត ១​គ្រឿង​ដល់​រដ្ឋបាល​ស្រុក​ឆែប ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ និង​អន្តរាគមន៍​ក្នុង​ហេ​ត​ការណ៍​ផ្សេងៗ​តាម​មូលដ្ឋាន

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ប្រគល់​រថយន្ត ១​គ្រឿង​ដល់​រដ្ឋបាល​ស្រុក​ឆែប ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ និង​អន្តរាគមន៍​ក្នុង​ហេ​ត​ការណ៍​ផ្សេងៗ​តាម​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ បានប្រគល់​រថយន្ត​១​គ្រឿង បំពាក់​សា​រ៉ែ​ន​រួចជាស្រេច​ដល់​រដ្ឋបាល​ស្រុក​ឆែ​ប សម្រប់​បម្រើ​ការងារ​ពង្រឹង​សន្តិសុ​ខ សណ្តាប់ធ្នាប់​សាធារណៈ និង​សម្រាប់​អន្តរាគមន៍​ក្នុងករណី​មាន​ហេតុការណ៍​កើតឡើង​។​

​ឯកឧត្តម គីម រិទ្ធី បាន​ថ្លែងថា ការប្រគល់​រថយន្ត​ជូន​រដ្ឋបាល​ស្រុក​ឆែ​ប នាពេលនេះ គឺ​ចង់​ពង្រឹង​តួនាទី ភារកិច្ច​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ស្រុក ចង់ឱ្យ​គណៈបញ្ជាការ​ឯកភាព​ស្រុក​អភិវឌ្ឍ​លើ​តួនាទី​ភារកិច្ច​របស់​ខ្លួន លើ​ការរក្សា​សណ្តាប់ធ្នាប់ សន្តិសុខ និង​ការបង្ការ បង្ក្រាប​បទល្មើស​ដែល​មាន​នគរបាល​យុត្តិជា​សេនាធិការ រួមមាន​៖ ប៉ូលីស ប៉េអឹម និង​យោធា លើក​ការងារ​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ស្រុក​។​

​អភិបាល​ខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា ការប្រគល់​រថយន្ត​មួយ​គ្រឿង​នេះ​ដល់​រដ្ឋបាល​ស្រុក​ឆែ​ប ក្រៅពី​ការងារ​បង្ក្រាប​បទល្មើស ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ រដ្ឋបាល​ស្រុក​ក៏​នៅ​មាន​ការ​ជាច្រើន​បម្រើ​សេវា​ជូន ប្រជាពលរដ្ឋ ដូចជា​ការងារ​ដោះស្រាយ​ទំនាស់ ធ្វើ​បណ្ណ​ជូន​ប្រជាពលរដ្ឋ ការងារ​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ និង​ការងារ​ផ្សេងៗ​ទៀត ដែល​ត្រូវការ ការឆ្លើយតប​ពី​រដ្ឋបាល​ស្រុក​។​

​ឯកឧត្តម គីម រិទ្ធី បាន​គូសបញ្ជាក់ថា ក្រៅ​ពី​ការងារ​ដែល​រៀបរាប់​ខាងលើ រថយន្ត​នេះ​ក៏​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការដោះស្រាយ​គ្រោះមហន្តរាយ ការងារ​សមាគម​អតីតយុទ្ធជន​។​

​ឯកឧត្តម​បាន​ណែនាំ​ឱ្យ​អភិបាលស្រុក បិទ​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​នៅលើ​រថយន្ត​នេះ ដើម្បី​ឲ្យ​ប្រជាជន ពេល​មាន​បញ្ហា​អាច​ទូរស័ព្ទ​មក​លោក​ផ្ទាល់ ប៉ុន្តែ​បើ​លោក​អភិបាលស្រុក​រវល់ អាច​ឱ្យ​អភិបាលរង​ស្រុក​ទៅ​ដោះស្រាយ​ជំនួស ធ្វើ​បែប​នេះ​យើង​ដោះស្រាយ​បាន​លឿន​ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម គីម រិទ្ធី បាន​សង្ឃឹមថា រដ្ឋបាល​ស្រុក នឹង​ប្រើប្រាស់​រថយន្ត​នេះ​តាម​គោលដៅ ពិសេស​លើ​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​បំផុត​។ ឯកឧត្តម​ក៏បាន​ចែក​ផែនទី​ដល់​រដ្ឋបាល​គ្រប់​ឃុំ​ទូទាំង​ស្រុក​ឆែប​ផងដែរ ដើម្បី​ឱ្យ​រដ្ឋបាល​ឃុំ​ទាំងអស់ អាច​ដឹង និង​កំណត់​លើ​ការងារ​គ្រប់គ្រង​ដែនដី​រដ្ឋបាល​របស់​ខ្លួន​មាន​ភាពងាយស្រួល​៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.