ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រុម​ការងារ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ខេត្ត​ព្រះវិហារ​

​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រុម​ការងារ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ខេត្ត​ព្រះវិហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រុម​ការងារ​ដឹកនាំ​សម្របសម្រួល វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​។​

​ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម សំ សារ៉ាត់ អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ និង​ឯកឧត្តម អ៊ុក គឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​លោកស្រី ស៊ុន ម៉ា​លីន ប្រធាន​តំបន់​ប្រតិបត្តិការ​ប្រចាំ​ខេត្ត​ព្រះវិហារ និង​ជា​តំណាង​អង្គការ​ទស្សនៈ​ពិភពលោក​ខេត្ត​(WVI-C) និង​ជា​តំណាង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា (SUN CSA) ប្រចាំ​ខេត្ត​ព្រះវិហារ​។​

គោលបំណង​នៃ​កិច្ចប្រជុំ​នាពេលនេះ​គឺ​៖
*១៖ បង្កើន​ការយល់ដឹង បណ្តុះបណ្តាល បញ្ជ្រាប​ការងារ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ នឹង​ជា​ពិសេស​ចូលរួម​អនុវត្ត​ទៅតាម​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០ និង​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀង​។​
*២៖ ផ្សព្វផ្សាយ​សារលិខិត​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្លែង​ក្នុង​ទិវា​ជាតិ​អាហារូបត្ថម្ភ លើក​ទី​១០ (៦ វិច្ឆិកា ២០២៣) ក្រោម​ប្រធានបទ ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ​។​
*៣៖ បូក​សរុប​របាយការណ៍ ក​.​ដ​.​ស​.​ស​.​អ​.​ខេត្តព្រះវិហារ​ប្រចាំឆ្នាំ​២០២៣​។​
*៤៖ កសាង​ផែនការ​សកម្មភាព​អនុវត្ត​ប្រចាំឆ្នាំ​២០២៤ របស់​ក​.​ដ​.​ស​.​ស​.​អ​.​ខេត្ត​ព្រះវិហារ​។​
*៥៖ ផ្សព្វផ្សាយ​គម្រោង​វារីវប្បកម្ម​ខ្នាត​តូច​សម្រាប់​ប្រព័ន្ធ​ស្បៀងអាហារ​ប្រកបដោយ​និរន្តរភាព​នៃ​អង្គការ​វិទ្យាស្ថាន​អន្តរជាតិ​ស្តារ​ជនបទ​ឡើងវិញ (IIRR)​។​
​នៅក្នុង​ឱកាស​នេះ​ដែរ​ឯកឧត្តម សំ សារ៉ាត់ បាន​ថ្លែងថា​៖​បច្ចុប្បន្ន​នេះ​នៅ​ថ្នាក់​ជាតិ​របស់​យើង​មាន​យន្តការ​ល្អប្រសើរ ដើម្បី​ដឹកនាំ​សម្របសម្រួល​ការកែលម្អ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀង នៅ​ថ្នាក់ក្រោម​ជាតិ​យើង​ទើប​នឹង​បាន​បង្កើត​បាន​នូវ​យន្តការ​សម្របសម្រួល វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ រាជធានី ខេត្ត​។​
​ឯកឧត្តម​ថ្លែង​ទៀតថា​៖​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ឆ្នាំ​២០២៣-២០២៨ ប្រព័ន្ធ​ស្បៀង​សម្រាប់​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ស្ថិត​នៅ​បញ្ច​កោណ​ទី​១ មុំ​ទី​៤ គឺជា​អាទិភាព​សម្រាប់​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​ស្បៀង ដើម្បី​ផ្តល់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប គ្រប់ពេលវេលា ប្រព័ន្ធ​ស្បៀង​ត្រូវបាន​ពង្រឹង​ឱ្យ​បាន​រឹងមាំ ឆ្លាត ធន និង​បរិ​យាប​ន្ន​។​

​ក្នុង​នាម​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​សម្របសម្រួល វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹម​សាន បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​អនុប្រធាន និង​សមាជិក សមាជិកា នៃ​ក្រុម​ការងារ​ដឹកនាំ​សម្របសម្រួល វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ខេត្ត​ព្រះវិហារ លើ​ការយកចិត្តទុកដាក់​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ពិសេស​មន្ទីរ​និង​អង្គភាព​ពាក់ព័ន្ធ រួម​នឹង​អង្គការ​សង្គម​សុីវិល ដៃគូរ​អភិវឌ្ឍ និង​រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់​ថ្នាក់ ធ្វើឱ្យ​ខេត្តព្រះវិហារ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទៈនៈ​។​

លោក អ៊ុក គឹម​សាន ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​លោក លោកស្រី​ទាំងអស់ ដែល​បាន​បំពេញ​តួនាទី និង​ភារកិច្ច សម្រេចបាន​លទ្ធផល​ជា​ច្រើន​។​ តាមរយៈ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នាឱកាស​នេះ​ក្រុមការងារ​ខេត្ត​យើង​នឹង​ទទួលបាន​នូវ​មេរៀន​បទពិសោធន៍ និង​គន្លឹះ​សំខាន់ៗ​ថែម​ទៀត ក្នុង​ការដឹកនាំ និង​អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​សម្រាប់​ឆ្នាំ​២០២៤ ប្រកបដោយ​ប្រសិទ្ធិភាព គុណភាព ស្របតាម​គោលនយោបាយ​ដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​។​
​ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.