ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នាំ​ថវិកា និង​សម្ភារ​ប្រគល់ជូន​ស្ត្រី​មេម៉ាយ​ដែល​ប្តី​ស្លាប់​ដោយ​ខ្យល់គរ ក្រោយ​សម្រាល​បាន​កូនភ្លោះ​២​នាក់ និង​បុរស​ក្រីក្រ​មាន​កូន​៤​នាក់​ក្នុង​បន្ទុក នៅ​ឃុំ​របៀប

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នាំ​ថវិកា និង​សម្ភារ​ប្រគល់ជូន​ស្ត្រី​មេម៉ាយ​ដែល​ប្តី​ស្លាប់​ដោយ​ខ្យល់គរ ក្រោយ​សម្រាល​បាន​កូនភ្លោះ​២​នាក់ និង​បុរស​ក្រីក្រ​មាន​កូន​៤​នាក់​ក្នុង​បន្ទុក នៅ​ឃុំ​របៀប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហោ ប៊ុនហួរ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ដឹកនាំ​ក្រុមការងារ នាំ​ថវិកា និង​សម្ភារ​មួយចំនួន យកទៅ​ប្រគល់ជូន​ស្ត្រី ដែល​ប្រសូត្រ​បាន​កូនភ្លោះ​២​នាក់ និង​បុរស​ពោះម៉ាយ​ម្នាក់​មាន​ជីវភាព​ក្រីក្រ មានកូន​៤​នាក់ ក្នុងបន្ទុក​នៅ​ភូមិ​ត្នោត​ម្លូ ឃុំ​របៀប ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​លោក ហោ ប៊ុនហួរ បានបញ្ជាក់​ថា ស្ត្រី​ដែល​ប្រសូត្រ​បាន​កូនភ្លោះ​២​នាក់ គឺ​គាត់​មាន​ជីវភាព​លំបាក​ខ្លាំងណាស់ ដោយសារ​គាត់​ប្រសូត្រ​កូនភ្លោះ​បាន​រយៈពេល​៤​ខែ ប្តី​របស់​គាត់​បាន​ទទួល​មរណៈ​ដោយ​ខ្យល់គរ ចំណែក​បុរស​ពោះម៉ាយ​ដែល​មាន​កូន​៤​នាក់​ក្នុង​បន្ទុក គឺ​គាត់​មិន​មាន​មុខរបរ​អ្វី​ទេ ចាប់តាំងពី​ភរិយា​របស់​គាត់​ចាកចេញ​ពី​គាត់ និង​កូនៗ​។​

​លោក ហោ ប៊ុនហួរ បាន​ថ្លែង​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​ខាង​លើ សូម​កុំ​អស់សង្ឃឹម​ក្នុង​ជីវិត​ឱ្យសោះ ផ្ទុយ​ទៅ​វិញ​ត្រូវ​ខិតខំ​បង្កបង្កើន​ផល និង​រក​មុខរបរ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​កូន និង​លើកស្ទួយ​ជីវភាព​គ្រួសារ ក្នុងនាម​គណបក្ស ប្រជាជន​កម្ពុជា ពិសេស​ក្នុងនាម​រូបលោក​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រវៀង ខេត្ត​ព្រះវិហារ លោក​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ឫ​សមាជិក​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អារ​ហារ​នោះទេ​។​

​អំណោយ​ដែល​នាំយក​ទៅ​ចែកជូន​នាពេល​នេះ​រួមមាន​៖ ស្ត្រី​ដែល​សម្រាល​កូនភ្លោះ ដែល​ប្តី​ស្លាប់​ដោយ​ខ្យល់គរ​ទទួ​លបាន​ថវិកា​៧០.៨០០០​រៀល សម្លៀក​បំពាក់​ក្មេង ទឹកដោះគោ ខោ​ទឹក​នោះ​សរុប​ថវិកា​ចំនួន​១៦.៧០០០​រៀល និង​អង្ករ​២៥​គី​ឡូ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ​។​

​ដោយឡែក​បុរ​ពោះម៉ាយ​មានកូន​៤​នាក់ ក្នុងបន្ទុក​ទទួលបាន​អង្ករ​២៥​គីឡូក្រាម ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ និង​ថវិកា​ចំនួន​២៥​ម៉ឺន​រៀល​។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​នៅជាប់​ជានិច្ច​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.