ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ជួបពិភាក្សា​ការងារ និង​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន នៃ​រដ្ឋសភា

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ជួបពិភាក្សា​ការងារ និង​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន នៃ​រដ្ឋសភា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន អញ្ជើញ​ជួបពិភាក្សា​ការងារ និង​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន ដឹកនាំ​ដោយ​ឯកឧត្តម សួស យ៉ារ៉ា ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ក្នុង​បំណង​ស្វែងយល់ និង​ពិគ្រោះ​យោបល់​លើ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​។​

​ជំនួប​ពិភាក្សា​ការងារ​រវាង​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃ​រដ្ឋសភា បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នា​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋ​សភា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កែប ជុតិមា ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ​ការពារជាតិ មុខងារសាធារណៈ និង​កិច្ចការ​ព្រំដែន នៃ​រដ្ឋសភា រួមទាំង​តំណាង​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​។​

​ឯកឧត្តម សួស យ៉ារ៉ា បាន​បញ្ជាក់​ជូន​អំពី​គោលបំណង​នៃ​កិច្ចពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន ក្នុង​ការចូលរួម​ជួយ​តម្រង់ទិស​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ការទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​។​

​ជាមួយនេះ ឯកឧត្តម​ប្រធាន​ក៏បាន​លើកឡើង​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង ស្ថាប័ន​នីតិ​បញ្ញាត្តិ ជាមួយ​ក្រសួង​ព័ត៌មាន ជា​យុទ្ធសាស្ត្រ​ទៅ​ថ្ងៃ​អនាគត ដោយ​ធ្វើយ៉ាងណា​អោយ​យុទ្ធសាស្ត្រ​ព័ត៌មាន មាន​ប្រសិទ្ធិភាព​សម្រាប់​ជាតិ​។​

​ប្រធាន​គណៈកម្មការ​ទី​៥ បាន​គូសបញ្ជាក់ថា កិច្ចពិភាក្សា​នាឱកាស​នេះ ដើម្បី​ស្តាប់​នូវ​របាយការណ៍​វ​ឌ្ឍ​ភាព​ការងារ​របស់​ក្រសួង​ព័ត៌មាន ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដើម្បី​ពង្រឹង​គុណភាព​ព័ត៌មាន ឆ្ពោះទៅ​កាន់ក្តី​សុបិន្ត​របស់​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ចំណូល​ខ្ពស់​ឆ្នាំ​២០៥០​។​

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកឡើង​នូវ​វឌ្ឍនភាព និង​សមិទ្ធផល​ការងារ​ដែល​អង្គសន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ព័ត៌មាន សម្រេច​កន្លងមក ក្នុង​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត រយៈពេល​ជាង ៥​ខែ​កន្លងមកនេះ ដោយ​ក្នុង​នោះ​ក្រសួង​ព័ត៌មាន បានកំណត់​ចក្ខុវិស័យ​ច្បាស់លាស់​ពិសេស​បាន​ដាក់ចុះ​នូវ​ការដ្ឋាន​កំណែទម្រង់​នៅ​ច្រើន​មុខព្រួញ ហើយ​ដាក់​ចេញ​នូវ​ទិសដៅ​ការងារ​សំខាន់ៗ​ឲ្យចំ​ទិសដៅ របស់​ក្រសួង​ព័ត៌មាន ដែល​មាន​ទំហំ​ការងារ​ធំ ជា​ក្រសួង​គន្លឹះ​លើ​ការងារ​ព័ត៌មាន​។​

​ជា​ទិសដៅ​យុទ្ធសាស្ត្រ​លើ​ការគ្រប់គ្រង​ស្ថាប័ន និង​ការងារ​កែទម្រង់​ស្ថាប័ន​ក្រសួង​ព័ត៌មាន ត្រូវធ្វើ​អោយបាន​សុីជម្រៅ ហើយ​ត្រូវតែ​ជា​ស្ថាប័ន​ទំ​នាក់ ទ​នង​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែលមាន បុរេ​សកម្ម សកម្ម អន្តរ​សកម្ម ប្រកបដោយ​គុណភាព ប្រសិទ្ធិភាព និង​ប្រសិទ្ធ​ផល ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ ។​

​ដើម្បី​សម្រេច​ចក្ខុវិស័យ​នេះ ក្រសួង​ព័ត៌មាន បាន​ដាក់ចុះ​នូវ​ការដ្ឋាន​ជា​ច្រើន​ក្នុង​ការបន្ត​កំណែទម្រង់ ស៊ីជម្រៅ ដោយ​ផ្តោត​លើ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​រដ្ឋបាល​ទំនើប ពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន និង​គុណភាព​ការងារ ការអភិវឌ្ឍ​មូលដ្ឋាន​មនុស្ស​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ការពង្រឹង​ការអនុវត្ត​ច្បាប់ កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ និង​កិច្ច​គាំពារ​មន្ត្រី​ដោយ​ប្រកាន់​គោលការណ៍​គុណា​ធិបតេយ្យ និង​មាន​សមត្ថភាព​ត្រូវ​ផ្ដល់ ការលើកទឹកចិត្ត​។​

​ទន្ទឹមនេះដែរ ក្រសួង​ព័ត៌មាន បាន​និង​កំពុង​ខិតខំ រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ និង​ការពង្រឹង​សន្តិសុខ​ព័ត៌មាន ដែល​សំដៅលើ​ការធានា​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ គុណភាព​ព័ត៌មាន និង​សុវត្ថិភាព​ព័ត៌មាន ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ពង្រឹង​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​បាន និង​កំពុង​ដើរតួនាទី​ជា​ប្រភព​ព័ត៌មាន​សំខាន់​សម្រាប់ សាធារណជន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ និង​ឯកជន​ពិតជា​ដើរតួនាទី​សំខាន់ ជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព​សង្គម និង​ជា​ចំណែក​នៃ​ការធានា​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន និង​សិទ្ធិ​ដឹង​របស់​សាធារណជន និង​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង ការដោះស្រាយ​បញ្ហា​ទាន់​ពេលវេលា​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ជាមួយនេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជូន​អំពី​សៀវភៅ​ស​សម្រាប់​ការអភិវឌ្ឍ​របស់​ក្រសួង​ព័ត៌មាន​ក្នុង ២៥​ឆ្នាំ​ទៀត ក្នុងនោះ​រួមមាន​៖ ការផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណា​ឡូ​ក ទៅ ឌីជីថល ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការបណ្តុះបណ្តាល​បច្ចេក​ទេស​វិជ្ជាជីវៈ​សារព័ត៌មាន ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ការកសាង​មូលដ្ឋាន​គតិយុត្តិ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហាញ​ផង​ដែរ​អំពី​ផែនការ​ការងារ​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង សំដៅ​ធ្វើឲ្យ​ស្ថាប័ន​ក្រសួង​ព័ត៌មាន និង​វិស័យ​ព័ត៌មាន​កាន់​រឹងមាំ​។​

​នៅក្នុង​ឱកាស នៃ​ជំនួប​ពិភាក្សា​ការងារ​នេះដែរ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន រួមទាំង​សមាជិក សមាជិកា គណៈកម្មការ​ផ្សេងៗ នៃ​រដ្ឋសភា ដែល​បាន​អញ្ជើញ​ចូលរួម បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​ក្រសួង​ព័ត៌មាន​សម្រេចបាន​ក្នុង​រយៈពេល ៥​ខែ សម្រាប់​រាជរដ្ឋាភិបាល​អាណិត្ត​ទី​៧ ហើយ​បាន​ដាក់ចេញ​នូវ​ទិសដៅ​ដើម្បី​ពង្រឹង​កិច្ច​ការងារ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​៕
​ ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.