ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ជើងមាន់​ជាង​១០២​តោន​ដែល​នាំ​ចូល​ខុសច្បាប់ ត្រូវ​បាន​ដុត​កម្ទេច​ចោល​នៅ​ខេត្ត​ស្វាយរៀង

ជើងមាន់​ជាង​១០២​តោន​ដែល​នាំ​ចូល​ខុសច្បាប់ ត្រូវ​បាន​ដុត​កម្ទេច​ចោល​នៅ​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ ជើង​មាន់​ដែល​ឈ្មួញ​លួច​នាំ​ចូល​ដោយ​គ្មាន​ច្បាប់​ចំនួន​៤​កុងតឺន័រ ស្មើនឹង​១០២.៦​តោន ដែល​ត្រូវ​សមត្ថកិច្ច​ជំនាញ​បង្ក្រាបបាន កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ ត្រូវ​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ នៅក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​ការងារ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ទៅលើ​ទំនិញ​ទាំង​៤​កុងតឺន័រ ដែល​ផ្ទុក​ជើងមាន់​នេះ ដោយ​ពិនិត្យឃើញ​ថា ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ទើបបាន​នាំ​ទំនិញ​ទាំងនេះ​យក​មក​ទីលាន​ចាក់សំរាម ដើម្បី​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​។​

​សូមបញ្ជាក់​ថា យោងតាម​របាយការណ៍​ពី​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សាខា ក​.​ប​.​ប ខេត្ត​ស្វាយរៀង បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា វេលា​ម៉ោង​២១៖២០​នាទី មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត​ស្វាយរៀង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ក្រោម​ការសម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ឃាត់​កុង​ទីន័រ​ចំនួន​៤​គ្រឿង ដើម្បី​ត្រួតពិនិត្យ​នៅ​ចំណុច​ភូមិ​អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។ ក្រោយ​ការត្រួតពិនិត្យ​បាន​រក​ឃើញថា រថយន្ត​កុងតឺន័​រទាំង​៤​គ្រឿង​នេះ​ផ្ទុក​ជើងមាន់​។​

​តាម​ការអះអាង​របស់​អ្នកបើកបរ​បញ្ជាក់ថា ទំនិញ​ទាំងអស់នេះ​គឺ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម ហើយ​ផ្ទេ​រទូរ​កុងតឺន័រ​នៅ​ចំណុច​សូន្យ​ចូលមក​កម្ពុជា​តាម​មាត់​ច្រក​អន្តរជាតិ​បាវិត ហើយ​ដឹក​ទៅ​ច្រក​ដូង នៅ​ស្រុក​រមាស​ហែក រួច​នាំ​ចូល​ទៅ​វៀតណាម​វិញ​។ ទំនិញ​ទាំងនេះ​ជា​របស់​ក្រុមហ៊ុន SBL ដែល​មាន​ទីតាំង​នៅ​ក្រុង​បាវិត​។​

​លោក ពេញ សារ៉េត (​ម្ចាស់​ឡាន​កុងតឺន័រ​) បានបញ្ជាក់​ថា គាត់​ជា​អ្នកគ្រប់គ្រង​ឡាន​កុងតឺន័​រទាំង​៤​គ្រឿង​នេះ ហើយ​មិន​បាន​ដាក់​ឯកសារ (​ដឹកទំនិញ​) មក​ជា​មួយ​តាម​ឡាន​ទេ ហើយ​ទំនិញ​ទាំងនេះ​មាន​ទិសដៅ​ទៅ​ច្រក​ដូង ស្រុក​រមាស​ហែក ហើយ​គ្រោង​នាំ​ចូល​ទៅ​វៀតណាម​វិញ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.