ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ពិនិត្យ​ទីតាំង​ដី​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ដែល​ត្រូវ​គេ​លួច​កាប់​ឆ្ការ និង​ដុត​បំផ្លាញ​យក​ដី​ធ្វើ​កម្មសិទ្ធិ

​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ពិនិត្យ​ទីតាំង​ដី​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ដែល​ត្រូវ​គេ​លួច​កាប់​ឆ្ការ និង​ដុត​បំផ្លាញ​យក​ដី​ធ្វើ​កម្មសិទ្ធិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​មាន​អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក និង​ថ្នាក់​មូលដ្ឋាន និង​មន្ត្រី​ជំនាញ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ ចុះ​ពិនិត្យ​ទីតាំង​ដី​ព្រៃ ១​កន្លែង ជា​ដី​ព្រៃ​អតីត​ឡូ​នេសាទ​លេខ​១៤ ស្ថិតនៅក្នុង​ភូមិ​ភ្លង ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ជាប់​ព្រំប្រទល់​និង​ភូមិ​ពាម​ពពិច ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គី​រី ដែល​ត្រូវបាន​គេ​កាប់​ឆ្ការ និង​ដុត​បំផ្លាញ​យក​ដី​បម្រើ​ដល់​ផលប្រយោជន៍​ផ្សេងៗ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត នា​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ។​

​ក្រោយពី​មាន​ការចុះផ្សាយ​ពី​បណ្ដាញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​២​មួយកន្លែង ស្ថិត​ក្នុង​អតីត​ឡូ​នេសាទ​លេខ​១៤ ក្នុង​ភូមិសាស្ត្រ​ទីតាំង​ខាងលើនេះ លោក​អភិបាលខេត្ត បាន​មិន​បាន​ជឿជាក់​ទៅលើ របាយការណ៍​របស់​ក្រុមចម្រុះ ដែល​បាន​ចុះ​មក​ពិនិត្យ​ការ​កាប់ឆ្ការ និង​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ទីតាំង​ខាងលើ​នេះ​ទេ​។​

​កម្លាំង​ចម្រុះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដឹកនាំ​ដោយ​លោក ដូវ គឹម​ស៊ី​ង អភិបាល​ស្រុក​ជល​គី​រី​។ របាយការណ៍​នោះ បានបញ្ជាក់​ថា ពុំ​មាន​ការ​កាប់ឆ្ការ និង​ដុត​បំផ្លាញ​ដីព្រៃ​ដែល​មាន​ទំហំ​ធំ​ដូច​ការចុះផ្សាយ របស់​អ្នកសារព័ត៌មាន​នោះឡើយ គឺមាន​តែ​ប្រជាពលរដ្ឋ​កាប់ឆ្ការ​បន្លា​យួន​បន្តិចបន្តួច​នៅ​ជុំវិញ​ខ្ទម​របស់គាត់​តែប៉ុណ្ណោះ​។​

​បន្ទាប់ពី​លោក​អភិបាលខេត្ត បាន​ពិនិត្យ​ក្នុង​របាយការណ៍​របស់​លោក​អភិបាលស្រុក​ជល់​គី​រី ឃើញ​មាន​ការខុស​គ្នា​ឆ្ងាយ ទាំង​ទំហំ នៃ​ការកាប់​ទន្ទ្រាន និង​រូបភាព​ព្រៃឈើ​ធំៗ​ដែល​ត្រូវបាន​គេ​កាប់ និង​ដុត​បំផ្លាញ លោក​អភិបាលខេត្ត​ចង់​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង លោក​ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ជិត​៣០​នាក់ ចុះ​ពិនិត្យ​ទីតាំង​ដី​ព្រៃ​លិច​ទឹក​ស្ថិត​ក្នុង​អតីត​ឡូ​នេសាទ​លេខ​១៤ ដែល​ត្រូវបាន​គេ​កាប់​ឆ្ការ និង​ដុត​បំផ្លាញ​ខាងលើ​នេះ​ដោយ​ផ្ទាល់ និង​បាន​ពិនិត្យ​ឃើញ​ជាក់ស្ដែង​ទៅ​លើ​ទីតាំង​២​កន្លែង ក្នុងចំណោម​ទីតាំង​៤​កន្លែង ដែល​ត្រូវបាន​គេ​កាប់​ឆ្ការ និង​ដុត​បំផ្លាញចោល​។ ពេលនោះ លោក​អភិបាលខេត្ត និង​ក្រុមការងារ បាន​រកឃើញថា ដីព្រៃ​ខាងលើនេះ​ពិតជា​ត្រូវ បាន​គេ​កាប់​ទន្ទ្រាន និង​ដុត​បំផ្លាញចោល​ទាំង​ការកាប់​ទន្ទ្រាន​ថ្មីៗ ទាំងចាស់​អស់​ជាច្រើន​ពិតប្រាកដ​មែន​។​

​ពាក់ព័ន្ធ​នឹង​ដីព្រៃ​លិច​ទឹក​ក្នុង​ភូមិសាស្ត្រ​ខាងលើនេះ​លោក ឃឿន មេភូមិ​ភ្លង ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គី​រី បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ថា ដី​នៅក្នុង​តំបន់​នេះ គឺជា​ដី​ព្រៃ​ស្ថិត​ក្នុង​អតីត​ឡូ​នេសាទ​លេខ​១៤ ពិតប្រាកដ​មែន​។ ដី​ក្នុង​ដែន​អតីត​ឡូ​នេសាទ​លេខ​១៤​នេះដែរ កាលពីដើម​ឡើយ​មាន​ទំហំ​រហូតដល់​ជិត​៧០០​ហិកតា បើ​មើល​នៅ​ក្នុង​ផែនទី តែ​ក្រោយមក​ត្រូវបាន​ប្រជាពលរដ្ឋ​កាប់ឆ្ការ វាទ​យក​ដី​ធ្វើ​ស្រែប្រាំង​ជា​បន្តបន្ទាប់ ដែល​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ​តែ​ជាង​១០​ហិកតា​តែ​ប៉ុណ្ណោះ​។ ចំពោះ​ទីតាំង​ដីព្រៃ​លិច​ទឹក​ខាង​នេះ បច្ចុប្បន្ន​ក៏​នៅក្នុង​ការគ្រប់គ្រង​របស់ភូមិ​ភ្ល​ង ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គី​រី​។​

​លោក​បាន​បញ្ជាក់ថា លោក​អភិបាលខេត្ត បាន​ណែនាំ​លោក និង​អាជ្ញាធរ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ថា ដីព្រៃ​លិច​ទឹក​ដែល​គេ​កំពុង​កាប់ឆ្ការ និង​ដុត ដើម្បី​យក​ដី​បម្រើ​ដល់​ផលប្រយោជន៍​របស់​គេ​ខាងលើនេះ ចាប់ពី​ថ្ងៃនេះ​ទៅ និង​មិន​អនុញ្ញាត​ឱ្យ​មាន​ការកាប់​ឆ្ការ ឬ​ដុត​បំផ្លាញចោល​ដូចនេះ​ទៀត​នោះឡើយ​។ បើ​ចង់​កាប់​ឆ្ការ ឬ​ដុត​ជា​បន្ត​ទៀត ត្រូវតែ​ធ្វើ​លិខិត​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ពិសេស​ត្រូវ​តែ​មានកា​រ​ចុះ​ពិនិត្យ ឱ្យបាន​ច្បាស់លាស់ ពី​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​អត់​បាន​ច្បាស់លាស់​ជាមុនសិន ទើប​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ក្រសួង​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ជា​អ្នកសម្រេច​ទើប​អាច​ធ្វើបាន​។​

​ជុំវិញ​ករណី​ការ​កាប់ឆ្ការ និង​ដុត​បំផ្លាញ​ដីព្រៃ​លិច​ទឹក ដែល​ជា​ដី​ព្រៃ​អតីត​ឡូ​នេសាទ​លេខ​១៤ ស្ថិតក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គី​រី​ខាងលើនេះ លោក​អភិបាលខេត្ត ក៏បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន Fresh News ដោយ​លោក​បាន​បញ្ជាក់ថា នៅលើ​ទីតាំង​ព្រៃ​លិច​ទឹក​ខាងលើ​នេះ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជំនាញ ដី​នេះ​ស្ថិតនៅក្នុង​តំបន់​២ តែ​ជា​ដី​ប្រភេទ​អ្វី​នោះ​លោក​ពុំ​ទាន់​ដឹង​ច្បាស់​នោះ​ទេ​នៅ​ពេល​ត្រឡប់​ទៅ​វិញ លោក​នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​ដី​នេះ នៅ​លើ​ផែនទី ជាមួយនឹង​មន្ត្រី​ជំនាញ​សិន ទើប​អាច​ដឹង​បាន​ថា​ជា​ប្រភេទ​ដី​អ្វី​ឱ្យ​ច្បាស់លាស់​។​

​លោក​អភិបាល​បានបញ្ជាក់​ថា បើទោះជា​ដី​នេះ​ជា​ប្រភេទ​ដី​អ្វី​ក៏ដោយ​ការ​កាប់ឆ្ការ​ការដុត ដើម្បី​យក​ដី​បម្រើ​ផលប្រយោជន៍​ផ្សេងៗ​ត្រូវតែ​សុំច្បាប់​អនុញ្ញាត ពី​មន្ត្រី​ពាក់ព័ន្ធ ឬ​អាជ្ញាធរ ចំណែក​ការសុំច្បាប់​អនុញ្ញាត គឺ​អាស្រ័យ​ទៅលើ ទីតាំង​ដី​ជាក់ស្ដែង តើ​ទីតាំង​ណា​ដែល​អាច​ស្នើសុំ​ត្រឹម​អាជ្ញាធរ​ឃុំ ទីតាំង​ណា​ដែល​ត្រូវ​ស្នើសុំ​ទៅ​ដល់​អាជ្ញាធរ​ស្រុក ខេត្ត និង​ទីតាំង​ណា​ដែល​ត្រូវ​ស្នើ​សុំ​ក្រសួង​ពាក់ព័ន្ធ​មិន​អាច​ចេះ​តែ​ធ្វើ​បាន​តាមតែ​អំពើ​ចិត្ត​នោះបានទេ​។​

​លោក​បាន​បន្ថែមថា នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ចាប់​ពី​ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូណ៌ គឺ​សម្តេ​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បាន​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឱ្យ​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ មក​ជា​តំបន់​១ ដែល​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ផ្ទៃដី​ដែល​ត្រូវ​កាត់​ឆ្វៀល​រហូត​ទៅ​ដល់​ចំនួន ៤,៦០០០​ហិកតា ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ៦,៥០០០​គ្រួសារ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​កាត់​ឆ្វៀល ដី​ជូន​ពួកគាត់​ធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏​សុំ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​ប្រើប្រាស់​ជា​ប្រយោជន៍​ដែល​ជា​ការសាងសង់​លំនៅឋាន ឬ​ការ​កាប់ឆ្ការ​ដីព្រៃ​នៅ​លើ​ដី​តំបន់​ពីរ​របស់​ខ្លួន សូម​រង់ចាំ​ការ​កាត់​ឆ្វៀល​ពី​អាជ្ញាធរ ជូន​ជា​ផ្លូវការ​សិន ព្រោះ​ពេល​នេះ​អនុក្រឹត្យ​បាន​ចេញ​រួច​ហើយ និង​ចាប់ផ្ដើម​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.