ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​ក្រសួង​កសិកម្ម និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀម​លក្ខណៈ​ដោះស្រាយ​បញ្ហា​ទឹក​នៅ​រដូវប្រាំង

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​ក្រសួង​កសិកម្ម និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀម​លក្ខណៈ​ដោះស្រាយ​បញ្ហា​ទឹក​នៅ​រដូវប្រាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀម​លក្ខណៈ​ដោះស្រាយ​បញ្ហា​ទឹក​នា​រដូវប្រាំង​ខាងមុខនេះ​។​

​ការណែនាំ​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ទីស្ដីការ​នាយករដ្ឋមន្ដ្រី (​វិមាន​សន្ដិភាព​) នា​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បានបញ្ជាក់​ថា «​សម្ដេច​បាន​ណែនាំ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀម​លក្ខណៈ​ដោះស្រាយ​បញ្ហា​ទឹក ពីព្រោះ​ការប្រែប្រួល​អាកាសធាតុ អាច​ធ្វើឲ្យ​រដូវប្រាំង​ឆ្នាំនេះ អូស​បន្លាយពេល​យូរ​»​។​

​បន្ថែម​ពី​នោះ​ទៀត សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ឲ្យ​ពិនិត្យ និង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ តាម​គ្រប់​លទ្ធភាព​ដែល​មាន​ផង​ដែរ​។​

​ជាមួយគ្នានេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​អន្ដរាគមន៍ ទាន់ពេលវេលា​ក្នុង​ការដោះស្រាយ​បញ្ហា ដែល​ពលរដ្ឋ​ក្នុង​តំបន់​មួយចំនួន​ខ្វះ ទឹក​ធ្វើ​ស្រែប្រាំង ដោយសារ​ឆ្នាំនេះ ស្រូវ​ឡើងថ្លៃ ហើយ​កសិករ​សម្រុក​ធ្វើ​ស្រែប្រាំង​លើស​ផែនការ​។​

​សូមជម្រាបថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​១ សម្រាប់​រដូវប្រាំង​ឆ្នាំ​២០២៤ កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដោយ​បាន​បញ្ជាក់ថា ចាប់ពី​ខែ​កុម្ភៈ ដល់​ខែ​ឧសភា អាកាសធាតុ​កើន​កម្តៅ​ជា​លំដាប់ និង​ក្តៅ​ខ្លាំង​នៅក្នុង​ខែ​មេសា ដល់​ដើម​ខែ​ឧសភា​។​

​ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ចូលរួម​សហការ​ថែរក្សា និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ក្នុង​កម្រិត​ខ្ពស់​បំផុត ជា​ពិសេស​បណ្តា​តំបន់​ជនបទ ដាច់ស្រយាល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.